ឆ្នាំមមី និយាយពីពួកសេះល្បីឈ្មោះក្នុងប្រវត្តិសាស្ត្រចិនបុរាណ

សេះ​ទន្សាយ​ក្រហម​របស់​គួ​ង​អ៊ិន​ឆាង (គួ​ង​កុង ក្នុង​រឿង​សាន​គ័​រ) មាន​រោម​ពណ៌​ក្រហមឆើត។ សេះ​ពពក​ខ្មៅ​ជាន់​ព្រិល​របស់ ចាង​ហ្វី (ប្អូន​ទី៣ របស់​ លីវបី​ុ ក្នុង​សា​គ័​រដែរ) មាន​សំបុរ​ខ្មៅ​រលើប​ដូចម្ចាស់​វា គឺ​រូបរាង​ពិសេស​របស់​សេះ​អ​ច្ឆរិ​យៈ​មួយចំនួន​ក្នុង​បុរាណ​សម័យ​​របស់​ចិន។

1-សេះ​ទន្សាយ​ក្រហម


(កំពូល​អ្នកក្លាហាន​សម័យ​សារ​គ័​រ ឡពូ​ ជាកំពូលសេះ​គឺ​ទន្សាយ​ក្រហម)

ក្នុងចំណោម​សេះ​ល្បីឈ្មោះ​នៅ​សម័យបុរាណ ដំបូង​គេ​គឺ​សេះ​ទន្សាយ​ក្រហម នៃ​សម័យ​សា​គ័​រ។ សេះ​នេះ​មាន​បណ្តោយ​ប្រមាណ 4m កំពស់ ប្រហែល 2,5m សំបុរ​ក្រហមឆើត អាច​រត់​បាន​រាប់រយ​គីឡូ ម៉ែត្រ មិន​ថា​ដី​រាប ឬ​ឡើង​ទួល​នោះទេ។

សេះ​ទន្សាយ​ក្រហម​ធ្លាប់មាន​ម្ចាស់​ជាច្រើន​នាក់ ដំបូង​គឺ តុង​ជួ (132-192) ជា​មេទ័ព​ម្នាក់​នៃ​នគរ​ហាន ខាងកើត (25-220)។ក្នុង​រាជការ​កាលនោះ​មាន​មន្ត្រី​ជាច្រើន​ស្អប់​អំពើ​រំលោភ​អំណាច​របស់ តុងជួ ដែល​ក្នុងនោះ​មាន ទិញយាន ដែលជា​មេទ័ព​របស់​រជ្ជកាល​ហាន​ខាងកើត​ដែរ។ ក្នុងពេល​សវនាការ​មួយ នៅ​ចំពោះមុខ ព្រះរាជា ទិញ​យាន ជេរ​ញ្ចោ​រ តុងជួ យ៉ាង​ចាស់ដៃ​កណ្តាល​អង្គ​ជំនុំ។ តុង​ជួ ប្រុង​កាប់​ប្រហារ ទិញ​យាន រំពេច​នោះ ឡ​ពូ កូនធម៌ ទិញ​យាន ស្ទុះ​ចេញមក​ក្នុង​ស្មារតី​អង់អាច​ក្លាហាន កាយវិការ​ដាច់ខាត​នាំឱ្យ តុង​ជួ អាក់ដំណើរ​ដោយ​មិនដឹង​ខ្លួន ។ ពីនេះ​មកពី​ តុង​ជូ កើត​គំ​និត​ចង់​អូសទាញ ឡ​ពូ។

ដោយហេតុ​ចង់​ជិតស្និត និង​អូសទាញ ឡពូ នោះ តុង​ជួ ធ្វើ​អំណោយ សេះ​ទន្សាយ​ក្រហម​ឱ្យ ឡពូ។ និយាយ​ពី ឡពូ ពេល​បាន​សេះ​ល្អ​ក៏​ក្បត់​និង​សម្លាប់ ទិញយាន ហើយ​ចុះចូល​និង តុងជួ ក្នុងឋានៈ​ជា កូនធម៌​ដដែល។

សេះ​ទន្សាយ​ក្រហម​រួម​និង ​ឡ​ពូ ច្បាំង​ត្បូង ប​ង្រា​ប​ជើង ពាសពេញ​ផ្ទៃ​នគរ ។ លើ​សមរភូមិ​ពេល ឡពូ  ជិះសេះ​ទន្សាយ​ក្រហម​ ទ្រ​ង់សង្ហា​ដូច​មេទ័ព​ឋាន​លើ ម្នាក់​ច្បាំង​និង​រាបពាន់នាក់ ​គ្មាន​នរ​ណាត​ទល់​បាន។ ក្រោយ​ម ឡពូ ត្រូវ​មហាមន្ត្រីម្នាក់ទៀត​របស់​នគរ​តុង​ហាន ពង្វក់​បាន​ក៏​សម្លាប់​ តុងជួ ក្រោយមកទៀត ឡពូ ​ត្រូវ ឆាវឆាវសម្លាប់ សេះ​ទន្សាយ​ក្រហមក៏​ក្លាយជា​របស់ ឆាវឆាវ ដែលជាកំពូល​អ្នកនយោបាយ អ្នក​កល​យុទ្ធ និង​មេទ័ព ដ៏ជាញជ័យនៃនគរ​ហាន​ខាងកើត។

វា​អាចជា​វិ​ស្ស័​យ​រប​ស់ គួងអ៊ី ឬ​ គួ​ងអ៊ិន​ឆាង ដែលជា​មន្ត្រី​មានគុណ​ស្ថាបនា​នគរ​ប៉ា​សូ ​នៅ​សវ​ត្ស​ទី2​។​ ដោយហេតុតែ​ចង់​ថែរក្សា​អាយុជីវិត​ប្រពន្ធ 2នាក់  នៃ​បងប្អូន​ធម៌​របស់​ខ្ឡួ​ន​គឺ លាវបី​ុ គួ​យអ៊ី ចុះ​ចូលនិង​ឆាវឆាវ ។ ចំណែក​ ឆាវឆាវ ដោយហេតុ​ស្ងប់​ស្ងែ​ង​ទេពកោសល្យរបស់​ គួ​យអ៊ី និង​ចង់​អូសទាញ គួយអ៊ី ឬ​ត្រាប​តាម តុងជួ ជូន​សេះ​ល្អ​ទៅ​អ្នកក្លាហាន ក៏​ធ្វើ​អំណោយ​សេះ​ទន្សាយ​ក្រហម​ឱ្យ គួ​យអ៊ី ។

តែ​ គួ​ងអ៊ី មិនមែន​ ឡ​ពូ គួ​ងអ៊ីទទួល​សេះ​ទន្សាយ​ក្រហម​ដើម្បី​រក លាវបី​ុ ឱ្យបាន​លឿន។ ក្រោយពេល គួ​ងអ៊ី​ ត្រូវបាន​សម្លាប់ សេះ​ទន្សាយ​ក្រហម ធ្លាក់​លើ​ដៃ​មេទ័ព​ម្នាក់ទៀត​របស់ ប៉ា​ស៊ូ គឺ ម៉ា​ចុង។ តែ​លើក​នេះ​វា​លែង​ស្តាប់បង្គាប់​ម្ចាស់​ថ្មី ហើយ​មិន​ស៊ី​ចំណី​រហូតដល់​ងាប់។

2-សេះ ជៀក អ៊ិ​ង


(សេះ ជៀក អ៊ិ​ង ស៊ូស្លាប់សង្គ្រោះ​ម្ចាស់ )

សេះ ជៀក អ៊ិ​ង ជា​សេះ​សំណព្វ​របស់​ឆាវ ឆាវ (155-220) ។ ជៀក អ៊ិ​ង ប្រែ​ថា រត់​មហា​លឿន សូម្បី ស្រមោលរបស់វា​ក៏​គេ​តាម​មិនទាន់ ។

រឿងតំណាល​ថា​ពេល​ឆាវ ឆាវ វាយប្រហា ចាង ស៊ូ ។ ចាង ស៊ូ បើកទ្វា​កំផែង​ចុះចូល​ឆាវ ឆាវ ។ ចាងស៊ូ ជា​ក្មួយ​មេទ័ព សេះ​ឈ្មោះ ចាង ឈី។ ក្រោយពេល តុង ជួ បាន ត្រូវគេ​សម្លាប់​នៅ​ឆ្នាំ 192  ចាង ឈី និង​មេទ័ព​ឯទៀត​របស់ តុង ជួ នាំ​ទ័ព​សេសសល់​វាយ​ចូល ឆាង អាង ចាប់​ស្តេច ហាន ស៊ា​នទី ធ្វើ ចំណាប់ខ្មាំង ឬ អាយ៉ង របៀប​ដូច​តុ​ង​ជួរ ពីមុន​ដែរ។ ប៉ុន្តែ​ ឆាវឆាវ មិនបាន​គិត​មុន​ពី​យុទ្ធសាស្ត្រ​របស់​សត្រូវ ត្រូវគេ​វាយឆ្មក់​ពាក់កណ្តាល​ទី បង្វិលខ្លួន​មិនទាន់ វិះ​និង​ស្លាប់​ខ្លួន។ សំណាង​ត្រង់​មាន​សេះ ជៀក អ៊ិ​ង ទើប​រំដោះខ្លួន​មក​ក្រៅ​បាន។ សេះ ជៀក អ៊ិ​ង​ត្រូវ ព្រួញ​បី​ផ្លែ តែ​នៅតែ​ខិតខំ​ផាយមួយរយៗ ក្រោយមក​ត្រូវ​ព្រួញ​មួយ​ផ្លែ​ទៀត​ចំ​ភ្នែក​ទើប​ដួល។ ក្នុង​ឆាកប្រយុទ្ធ​នេះ​សេះ ជៀក អ៊ិ​ង បាន បំព​ញ យ៉ាង​ជោគជ័យ នូវ​កាតព្វកិច្ច​របស់​វា។

នេះ​រាប់​ថា​បរាជ័យ​មួយទៀត​របស់​ ឆាវឆាវ ចាប់​គិតពី​ក្រោយ​សង្គ្រាម​ស៊ា​ពិ។ ក្នុង​សង្គ្រាម​នោះ ​ឆាវឆាវ បាត់បង់​កូនប្រុស ឈ្មោះ ឆាវ យ៉ាន ចៅប្រុស​ឈ្មោះ ឆាវ អាង និង​សេះ​សំណព្វ​ឈ្មោះ ជៀក អ៊ិ​ង។

3-សេះ​ឈ្មោះ ទិ​លុ


សេះ ទិ​លុ សង្គ្រោះ​ជីវិត​ម្ចាស់

ទិ​លុ​ជា​សេះ​របស់ ចាងអ៊ូ ដែលជា​មេទ័ព​ល្បីរបស់ ​លាវពា​វ តែ​ក្រោយមក​ក្បត់​ លាវពា​វ ។ លាវបី​ុ កាល​គ្រា​ច្បាំង​ចាញ់​ ឆាវឆាវ ក៏​មក​បម្រើ​ក្នុង​កងទ័ព លាវ​ពា​វ ដោយ​ពួកគេ​ជា​ញាតិ​ក្នុង​ត្រកូល​ជាមួយគ្នា ដើម្បី​រង់ចាំ​ឱកាស​កសាង​សា​ថ្មី។ លាវ បី​ុ មើលឃើញ​សេះ​របស់​ ចាងអ៊ូ សរសើរ​មិន​ដាច​ពី​មាត់​ថា​ជា សេះ​ចម្បាំង​ដ៏​ល្អ ឬ ជា​សេះ​ធៀន​លី ។ មេទ័ព​របស់​ លាវបី​ុ គឺ ចាវអ៊ី​ន (ចាវជឺ​ឡុង) យល់​ពី​បំណង ចៅ​ហ្វាយ​ក៏​សម្លាប់ ​ចាងអ៊ូ ដណ្តើម​សេះ។ ចាវអ៊ី​ន ​គឺ​មួយ​ក្នុងចំណោម​មេទ័ព​ខ្លា 5 របស់ លាវបី​ុ នៅ​សម័យចុងក្រោយ​របស់​រជ្ជកា​ល​ហាន​ខាងកើត សាន​គ័​រ ហើយ​មានគុណ​បំណាច់​ក្នុងការ​កសាង ​ស៊ូហាន។

ពេល​ លាវពា​វ ឃើញ​សេះ​នេះ​ក៏​សរ​សើរ​មិន​ដាច់​។ លាវបី​ុ ដែល​កំពុង​ខ្វាយខ្វល់​ថា​នឹង​បានរបស់​ស្អី​ជូន លាវពា​វ ក៏​ជូនសេះ​នេះ​ទៅ​ លាវ​ពា​វ ។ មិន​ស្មានថា​ លាវ​ពា​វ ​ពិនិត្យឃើញ​លើ​ថ្ងាស​សេះនេះ​មាន​រូប​ស្រដៀង​ភ្នែក ​និង​ពណ៌​ស​រដិបរដុប ហើយ​ឈ្មោះ​ ទិ​លុ ដែល​នឹងនាំមក​នូវ​សំណាងអាក្រក់​ដល់ ម្ចាស់​ហើយ​ធ្លាប់​ឃើញ​ ចាងអ៊ូ ​ស្លាប់​ពេល​ជិះសេះ ទើប​រក​វិធី​សង​ឱ្យ ​លាវបី​ុ ជាបន្ទាន់។

បរិវារ ​លាវបី​ុ ​នាំ​ដំណឹង​ពី​សេះ​ប្រហា​រម្ចាស់​នេះ​ជម្រាបជូន​គាត់​តែ លាវបី​ុ មិន​ជឿ។ ក្រោយមក​ពេល មាន​សត្រូវ ប្រុង​លប​ធ្វើឃាត លាវ​បី​ុ បានជិះសេះ​ទិលុគេចខ្លួន តែ​វង្វេងផ្លូវ​រត់​មកដល់​ព្រែក​តានឈេ។

ពី​ខាង​មុច​គឺ​ព្រែក​ដ៏​ធំ​ខាងក្រោយ​គឺ​ទ័ព​ខ្មាំង​កំពុង​ដេញតាម​យ៉ាង​ប្រកិត ខណៈ​នេះ​ទើប លាវបី​ុ នឹក​ដល់​ពាក្យ “ទិ​លុ ជា​សេះប្រហា​ម្ចាស់” ដែល​គេ​ប្រាប់​កាលពីមុន។ លាវបី​ុ ហាក់ដូច​បាត់វិញ្ញាណ វាត់​អស់ទំហឹង​លើ​ខ្នង​ទិ​លុ ហើយ​ស្រែក​សន្ធាប់ “ទិ​ល‌ុ!ទិ​លុ!” ឯង​ប្រហា​យើង​មើល​ក្នុងថ្ងៃនេះ “រំពេចនោះ​ស្រាប់តែ​ទិ​លុ ​លោត​វឹង​ដល់ត្រើយ​ម្ខាង​នៃ​ព្រែក​ បង្កើតបាន​ឯ​ត្ត​ទគ្គ​កម្មមួយ​ដែល​មុន​មិនមាន ក្រោយ​ក៏ មាន​កើត​ក្នុង​ប្រ​វត្តិ​សាស្ត្រ​ពី​នោះមក លាវបី​ុ ស្រឡាញ់​និង​ឱ្យ​តម្លៃ ទិ​លុ​ណាស់។

ក្រោយមក​ពេល​នាំ​ទ័ព​ទៅ​បង្ក្រាប នគរ​ស៊ូ លាវបី​ុ ឱ្យ​សេះ​ទិ​លុ​ទៅ​ ប៉ានថុង។ តែ​ ប៉ានថុង គ្មានបារមី​ចេស្តា​គ្រប់គ្រាន់ ទើប​ពេល​ជិះសេះ​ទិ​លុ ត្រូវ​ទាហានសត្រូវ​យល់ថា​ជា លាវបី​ុ ក៏​ព្រួត​វាយសម្លាប់ ទៅ។  ក្រោយមក​សេះ​ទិ​លុ​ក៏​បាត់​ដំណឹង​ឈឹង។

4-សេះ​ឈ្មោះ តោ​គុជចែងចាំង

សេះ តោ​គុជចែងចាំង​នេះ​មានខ្លួន​ទាំងមូល​ស​ដូច​ព្រិល ហើយ​មួយថ្ងៃ​អាច​រត់​បាន​រាប់រយ ​ឬ​ពាន់​គីឡូម៉ែត្រ។ តាំងពី​កើតមក​ខាងក្រោម កវា​មាន​រោម​ក្រាស់​មួយ​ជួ​រវែង របៀប​សត្វ​តោ​ហើយ​កាច​ណាស់ ​តែពេលធំ​ពេញ​រូបរាង​មិនសូវ​កាច​ទេ។ វេលាយប់​សេះ​នេះ​ចែងចាំង​ពន្លឺ​ពណ៌​ប្រាក់ ​ទើប​មាន​ឈ្មោះថា តោ​គុជចែងចាំង។

វា​ជា​សេះ​របស់​ ចាវអ៊ី​ន (ចាវ ជឺ​ឡុង)។ រឿងតំណាល​ថា​មាន​ម្តងនោះ​ ចាវអ៊ី​ន និង​សេះ​នេះ​បាន​ធ្លាក់ ចូលក្នុង​រណ្តៅ​ចម្រូង​របស់​សត្រូវ ដែល​គ្រប់គ្នា​គិតថា​គាត់​ប្រាកដជា​ស្លាប់ តែ​សេះ​នេះ​អាច​សង្គ្រោះ ជីវិត​ម្ចាស់​វា​បាន។ លុះដល់​សម័យ សុង ប្រមាណ 500-600ឆ្នាំក្រោយ​ មាន​គេ​និយាយ​ពី​ជំនាន់​ក្រោយ របស់​សេះ​នេះដែរ។

5-សេះ​ពពក​ខ្មៅ​ជាន់​ព្រិល

សេះ​ពពក​ខ្មៅ​ជាន់​ព្រិល​មានឈ្មោះ​មួយទៀត​គឺ វង់ជុ​យ​ម៉ា មាន​ពណ៌​ខ្មៅ​ពេញ​ខ្លួន​ប្រអប់ជើង​ទាំង4  សក្បុស​ដូច​ព្រិល។ វា​ជា​សេះ​របស់​ ចាងហ្វី ប្អូនធម៌ ទី3 របស់ លាវបី​ុ ដែលជា​កំពូល​សេះមួយ​ក្នុង ប្រ​វត្តិសាស្ត្រ​ចិន។

សេះ​ ចាងហ្វី​ មានឈ្មោះ​ប្រកបដោយ​អត្ថន័យ វង់ជុ​យ​ម៉ា បានន័យថា​សេះ​តាម​បម្រើ​ស្តេច​អង្គ ហើយ ចាងហ្វី ​ស្រឡាញ់​វា​ដូច​កូន ដោយ​ងូតទឹក​សំអាតខ្លួន​ឱ្យ​វា​ផ្ទាល់ដៃ។ មនុស្ស​ជំនាន់​ក្រោយ​និយាយថា “មនុស្ស​អស្ចារ្យ ត្រូវមាន​សេះ​អស្ចារ្យដែរ” រីឯ​ គួ​ងអ៊ី​ន​ឆាង ​និយាយថា “ខ្ញុំ​ធំ​ហើយ​ធ្ងន់ បើ​សេះធម្មតាៗ ពិតជា​ស្គម​រហូតដល់​ងាប់ ក្រោយពេល​ខ្ញុំ​ប្រើ” ឯ​ចាង​ហ្វី​និយាយ “សេះល្មមៗ គ្រាន់តែ​ខ្ញុំ​ស្រែក​ងាប់​បាត់ ហើយ” ៕

ប្រភព Baike

អត្ថបទផ្សេងៗ

adv_here
job7
ថ្ងៃនេះ
ម្សិលមិញ
សរុប
1318
1807
1372026

មើល​អាវុធ ១០ យ៉ាង​ដ៏​អស្ចារ្យ​របស់​យោធា​អាមេរិក​

ទាំងអស់​ខាងក្រោម​ជា​អាវុធ​ជំនាន់​ថ្មី ដែល​នឹង​បំពាក់​ឲ្យ​កងទ័ព​អាមេរិក នា​ថ្ងៃ​អនាគត ។​\…

កាំជ្រួច KORNET_EM បាញ់រថក្រោះបាន បាញ់យន្តហោះកើត

កាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុន KBP TULA រុស្ស៊ីបាន ចេញលក់ប្រព័ន្ធកាំជ្រួច Kornet_EM…

ពិនិត្យភិនភាគខាងក្នុង នៃយាន្ត អមដំណើរកាំជ្រួចនុយក្លេអ៊ែរុស្ស៊ី

យាន Taifun-M ជារថពាសដែក ពិសេសប្រឆាំងរាល់ការវាយប្រហារ។ វាត្រូវគេប្រើសម្រាប់អមដំណើរ…

បណ្តានាវាចម្បាំង អានុភាពខ្លាំងក្នុងលោក

នាវាពិឃាត Izumo ដែលជប៉ុនទើបតែដាក់សម្ពោធ ក៏ស្ថិតក្នុងចំណោមនាវាចម្បាំងអានុភាពខ្លាំងក្នុងលោក…