jaukjeybanner

ឈុត​មីទា​ផាក់ឡូវ​ ចាយ៉​បំពង​ កាហ្វេ​ភ្នំពេញ ពី​ហាងផាក​កាហ្វេ​

ឈុត​មីទា​ផាក់​ឡូវ ជាមួយ​ចាយ៉ និង​កាហ្វេ​ភ្នំពេញ​ទឹកដោះគោ​។

ភ្នំពេញ: ជាមួយ​រូបមន្ត​ចម្អិន​អាហារ​សុខភាព​ដោយ​មិន​ ប្រើប្រាស់​នូវ​ប៊ីចេង ភោជនីយដ្ឋាន​ផាក​កាហ្វេ កាល​ពីថ្មីៗ​នេះ​បាន​បន្ថែម​នូវរសជាតិ​ថ្មី​ក្នុង​បញ្ជី​មុខម្ហូប​របស់​ ខ្លួន។

នោះ​គឺ​មីទាផាក់ឡូវ ដែល​មាន​ទឹកស៊ុប​ឆ្ងាញ់​ និង​ក្លិន​ឈ្ងុយជាមួយ​ដើម​គូឆាយ។

ចុងភៅ​ដ៏​ចំណាន​ដែល​មាន​បទពិសោធ​ជាយូរ​ឆ្នាំ បានចម្អិន​ទឹក​ស៊ុប​យ៉ាង​សម្រិត​សម្រាំងដោយ​ប្រើ​គ្រឿងផ្សំ​រសជាតិមាន​ មើម​ឈើ​ធម្មជាតិ​ជាមួយ​ការកំណត់​ភ្លើង​ក្នុងការ​រម្ងាស់​យ៉ាង​យកចិត្ត​ ទុកដាក់។​

មីសាច់​ទាផាក់ឡូវ​ប្រើសរសៃ​មី​ពងមាន់ ចំណិត​សាច់ទាផាក់​ឡូវ​ដែល​គ្មាន​ឆ្អឹង​សម្រាប់​លោកអ្នក​ដែលចូល​ចិត្ត​បរិភោគ ​សាច់ និង​តៅហ៊ូខ​បែបចិន​​រសជាតិ​ផ្អែមៗប្លែក​មាត់។

ឈុតមី​ផាកឡូវ ចៃយ៉​បំពង ៣ ដុំ និង​កាហ្វេ​ភ្នំពេញ​ទឹកដោះ​ពិសេស​មាន​តម្លៃ ៦,៨៨ ដុល្លារ។ក្រៅពី​នេះ​នៅ​គ្រប់​ភោជនីយដ្ឋាន​ផាក​កាហ្វេ​ក៏មាន​បម្រើ​ជូន​នូវ​ ម្ហូប​អាហារ​ផ្សេង​ទៀត​ដែល​មានរសជាតិ​ដូចជា គុយទាវ​ភ្នំពេញ​ពិសេស មី​ប៉ាវហ៊ី​​ពិសេស មី​ទាខ្វៃ​ទឹកឃ្មុំ បាយ​ឆា​ឡុកឡាក់​សាច់​ពិសេស បាយ​មាន់​ហៃណាំ បាយ​ឆាកា​ពិ មី​ស្រួយ​ហុងកុង និងសាំង​វ៊ិចជាដើម។

សម្រាប់​ភេសជ្ជៈវិញ​មានទឹក​ផ្លែឈើ​ស្រស់ៗ មាន​ទាំង​ក្រឡុង និង​កៀប​ដែលល្អ​បំផុតសម្រាប់​សុខភាព។​ពិសេស​ជាងនេះ​ទៅទៀត អតិថិជន​ក៏​អាច​ភ្លក្ស​រសជាតិ​កាហ្វេ​ខ្មែរ​ដែល​ឆុង​បែប​បុរាណ មាន​ប្រហើរ​ក្លិន​ឈ្ងុយ រសជាតិ​ឆ្ងាញ់​ជាប់មាត់​នោះ​គឺកាហ្វេ​ភ្នំពេញ​តែម្ដង៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
300
923
4540038