jaukjeybanner

ភោជនីយដ្ឋាន ក្យូឆុន ប្រើ​សាច់​មាន់​សរីរាង្គ និង​គ្រឿង​ទេស​ធម្មជាតិ

ភ្នំពេញ: ហាង​មាន់​បំពង​ល្បី​ពី​ប្រទេស​កូរ៉េ​ ក្យូឆុន (Kyochon) ដែល​បើក​បាន​ជិត ១ ឆ្នាំ ​មិនមែន​ជា​ហាង​បម្រើ​អាហារ​បែប​ចម្អិន​លឿន (Fast Food) នោះទេ។

នៅទីនោះ​តែ​ជា​ប្រភេទ​អាហារ​ដែល​ចម្អិន​ស្រស់ៗ​ដោយ​កំណត់​ពេលវេលា​ត្រឹមត្រូវ​តាម​ក្បួនខ្នាត។

ភ្ញៀវ​ដែល​មកញ៉ាំ​នៅទីនេះ​យ៉ាង​ហោចណាស់​ត្រូវ​ចាំ ១០ ទៅ ១៥ នាទី​សិន ទើប​អាហារ​ចម្អិន​បានឆ្អិន​ល្អ និង​មាន​រសជាតិ​ឆ្ងាញ់​ត្រូវ​តាមស្តង់ដារ​របស់​កូរ៉េ។

ក្យូឆុន ផ្តោ​ត​សំខាន់​ទៅលើ​សាច់មាន់​តែម្តង គ្រប់​មុខម្ហូប​ទាំងអស់​គឺជា​សាច់មាន់​ដែលគេ​យក​មក​ច្នៃ​ធ្វើជា​ម្ហូប​បានជា ​ច្រើន​មុខ ដូចជា​ស្លាបមាន់​បំពង ភ្លៅមាន់​បំពង​ហឹរ​ហោះ ស្តេ​ក​សាច់មាន់ ទ្រូងមាន់​បំពង​ម្សៅ និង​មុខម្ហូប​ជាច្រើន​មុខ​ទៀត ជាមួយ​សាលាដ​ស្រូបទឹក​ជ្រលក់​ពិសេស​ប្រចាំ​ហាង។

មាន់​ដែល​យកមក​ចម្អិន​ជា​ប្រភេទ សាច់មាន់​សរីរាង្គ​គ្រប់​អាយុ​ ហើយក្យូឆុន​ប្រើតែ​គ្រឿងទេស​ធម្មជាតិ​សុទ្ធ ១០០ ភាគរយ និង​ចម្អិន​ដោយ​ប្រើ​បច្ចេក​ទេស​ចៀន​មាន់ និង​បំពង​មាន់ទ្វេដង ដើម្បី​ស្រួយ និង​ឆ្អិនល្អ។

ក្យូ​ឆុន​មាន​មាន់​បំពងបែប​កូរ៉េ​គ្រប់​រសជាតិ ហើយ​រសជាតិ​ពេញនិយម​ទាំងបីគឺ រសជាតិ​ដើម រសជាតិ​ទឹកឃ្មុំ និង​រសជាតិ​ប្រៃតិច។​

ស្ថិត​នៅ​លើផ្លូវ​ប៉ាស្ទ័រ កែង​ផ្លូវ ២៨៨ សង្កាត់​បឹង​កេងកង ១ បច្ចុប្បន្ន ក្យូឆុន​ក៏បាន​ធ្វើជា​ឈុត​អាហារ​ថ្ងៃត្រង់​ ក្នុង​មួយឈុត​មាន មាន់​បំពង បាយ សាលាដ និង​ទឹកក្រូច​មួយកែវ ក្នុង​តម្លៃ ៤,៩៩ ដុល្លារ៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
284
923
4540022