jaukjeybanner

សម្ល​ស៊ុបកូន​កាត់​ជូរហឹរ​បែប​ ថៃ​ ពីផ្ទះ​បាងកក

 

ភ្នំពេញ: នៅ​ផ្ទះបាយ​ហាង​ «ផ្ទះ បាងកក) ​ចុងភៅ​ស្រី​ម្នាក់​កំពុង​តែ​ឈរ​ចម្អិន​​ ដោយ​មានអណ្តាតភ្លើង​ផង និង​ភាយ​ក្លិន​ឈួល​ម្ទេស​ផង ភាយ​ចេញពី​ឆ្នាំង​សម្លស៊ុប​កូន​កាត់​។

ផ្ទះ​បាងកក​គឺជា​ហាង​ដែល​បម្រើ​នូវ​ម្ហូបបែប​ថៃ​ជាច្រើន​មុខ ដែល​ប្រភេទ​ម្ហូប​ប្រចាំ​ថ្ងៃ​របស់​ជនជាតិ​ថៃ ដែល​យើងអាច​ប្រទះ​ឃើញ​លក់​នៅ​តាម​ហាង​តូចៗ ឬក៏​តាម​ចិញ្ចើម​ថ្នល់់។

សព្វថ្ងៃ អ្នកចូលចិត្ត​ញ៉ាំ​ម្ហូប​ថៃ​បែបនេះ​គឺ​មិនចាំបាច់​​ទៅ​ដល់​ស្រុក​ថៃ​នោះ​ទេ ដោយ​ផ្ទះ​បាងកក​នៅ​រាជធានីភ្នំពេញ​គឺជា​ហាង ដែល​ជំនាញ​ធ្វើ​ម្ហូបថៃ​រសជាតិ​ដើមពិតៗ ។ម្ហូប​ទាំង​នោះ​មាន​ដូចជា ស៊ុប​កូនកាត់ ញាំ​ពោះ​តាន់​ជូរអែម បាយឆា​ម្រះព្រៅ បុកល្ហុង​ព្រៃ​ ការីខៀវ​ជើងមាន់ ញាំពង​ទា​ជូរអែម និងភ្លាក្តាម​ប្រៃបែបថៃ។

ចំពោះ​សម្លស៊ុប​កូន​កាត់ មាន​គ្រឿង​ផ្សំងាយៗ​ដូច​ជា​​ ឆ្អឹង​ជំនីរ​ខ្ចី ដំឡូង​បារាំង រំដេង គល់ស្លឹក​គ្រៃ ម្ទេសឆ្អើរ​ ស្លឹក​ឃិន​ឆាយ ស្លឹក​ក្រូចសើច ស្លឹក​ខ្ទឹម អំបិល ស្ករស ក្រូច​ឆ្មារ និង​ម្សៅស៊ុប។ដំបូង​ត្រូវ​យក​ឆ្អឹង​ជំនីរ​ខ្ចីរស្ងោរ​ជាមួយ​ទឹក​ស៊ុប​ដំឡូង​ បារាំង និង​រំដេង ឲ្យឆ្អិន។

ទឹកដែល​ស្ងោរ​ត្រូវយក​ទៅដាំ​ជាថ្មី ដោយ​បង់គល់​ស្លឹកគ្រៃ ស្លឹក​ក្រូចសើច​មួយ​រំពុះ សឹម​យក​ឆ្អឹង​ជំនីរ​ដែល​ស្ងោរ​រួចចាក់ចូល ដោយ​បន្ថែម​ម្ទេស​ឆ្អើរ​បុក​ដាក់ចូល។ បន្ទាប់​មកទៀត​បន្ថែម​គ្រឿងផ្សំ​រសជាតិ​មាន អំបិល ស្ករស និង​ម្សៅស៊ុប រួចបិទ​ភ្លើង​ចង្ក្រាន សឹម​ដាក់ទឹក​ក្រូចឆ្មារ​ចូលជា​ការស្រេច។

នៅពេល​ដួសដាក់​ចាន ឬ​ឆ្នាំង​ភ្លើង​ត្រូវ​បន្ថែម​ម្ទេស​ឆ្អើរ​ទាំងមូល ស្លឹកខ្ទឹម និងស្លឹក​ឃិនឆាយ។ផ្ទះបាងកក ស្ថិតនៅ​ម្តុំ​ផ្សារកាប់គោ ហើយ​ជាទូទៅ​ម្ហូបប​ម្រើ​នៅទីនោះ​មានតម្លៃ​ថោក​សមរម្យ​ចន្លោះពី ៦០០០ ទៅ ២០០០០ រៀល៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
291
923
4540029