jaukjeybanner

Xiaomi បញ្ចេញអាវុធជំនាន់ថ្មីរបស់ខ្លួន Mi 5s និង Mi 5s Plus

Xiaomi បានបញ្ចេញ Mi 5s និងMi 5s Plus ជាបងប្អូន។ 

cover

 

Mi 5s មានតួខ្លួនស្រោបអាលុយមីញ៉ូម ហើយកោងសងខាង មានខ្សែរវ័ន្តពណ៌សរនៅខាងលើ និងខាងក្រោម។ ខាងក្រោយបំពាក់មកជាមួយកាមេរ៉ា 12 megapixel, F/2.0 aperture ខាងមុខមានកាមេរ៉ា 4 megapixel​ និង aperture ដូចខាងក្រោយដែរ។ ទូរស័ព្ទនេះបានបំពាក់អេក្រង់ IPS LCD 5.15 អ៊ីញ រួមទាំងបច្ចេកវិទ្យា ultrasonic fingerprint​ ដែលអាចឲ្យយើងស្កេនម្រាមដៃតាមរយៈស្រ្គីនទូរស័ព្ទ និងអាចចាប់ម្រាមដៃបានប្រសើរក្នុងពេលប្រើប្រាស់។

            ខាងក្នុង Mi 5s បានបំពាក់ឈីប  Qualcomm Snapdragon 821 រ៉េម 3GB/4GB អង្គចងចាំ 64GB/128GB, NFC ហើយរួមទាំងថ្មទំហំ 3200mAh និងបច្ចេកវិទ្យាសាកថ្មលឿន Qualcomm QuickCharge 3.0Mi 5s មាន4ពណ៌៖ ប្រផេះ ទឹកប្រាក់ មាស និង Rose gold តម្លៃចាប់ពី 299 ដុល្លារសម្រាប់ម៉ូឌែល  3GB/64GB និង 344 ដុល្លារសម្រាប់ម៉ូឌែល 4GB/128GB

Xiaomi ក៏បានបញ្ចេញ Mi 5s Plus ជាមួយស្រ្គីនទំហំ 5.7អ៊ីញ កាមេរ៉ាភ្លោះ 13 megapixel ដែលដំណើរការដូចកាមេរ៉ា Huawei P9 ដែរ កាមេរ៉ាមួយផ្តិតយកតែរូបពណ៌ មួយទៀតផ្តិតយកតែរូបសរខ្មៅ ដើម្បីទទួលបានពន្លឺច្រើន រូបច្បាស់ និងមិនសូវមានគ្រាប់អុចៗ ពេលដែលបញ្ចូលរូបដែលថតចេញពីកាមេរ៉ាទាំងពីរចូលគ្នា ហើយយើងក៏អាចថតយកតែរូបសរខ្មៅបានផងដែរ។

cover

ក្រៅពី Snapdragon 821 និងកាមេរ៉ាមុខដូចទៅ ជម្រើសពណ៌នឹង Mi 5s Mi 5s Plus មានទំហំថ្ម3800mAh ហើយតម្លៃចាប់ពី 344ដុល្លារ សម្រាប់ម៉ូឌែល 4GB/64GB និងម៉ូឌែល  6GB/128GBតម្លៃ 389ដុល្លារ។

ប្រភព៖ GSMarena

សម្រួលដោយ៖ នរិន្ទ

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
298
923
4540036