jaukjeybanner

ឡើងកប់! Laptop ស៊េរីថ្មីអេក្រង់៣ ពិសេសបំផុតសម្រាប់ Gamer (មានវីដេអូ)

បរទេស៖ ក្រុមហ៊ុនផលិតឧបករណ៍ហ្គេមដ៏ធំមួយ ដែលមានឈ្មោះថា Razer ទើបតែបានបង្អួតកុំព្យូទ័រយួរដៃ (Laptop) ប្រភេទថ្មី និងទំនើបបំផុតរបស់ខ្លួន ដែលមានឈ្មោះថា The Razer Project Vaterie។ វាមានលក្ខណៈដ៏ពិសេស គឺមានអេក្រង់ដល់ទៅ ៣ ឯណោះ។

គោលបំណងនៃការផលិត Laptop ប្រភេទនេះឡើង គឺដើម្បីបំពេញចិត្តអ្នកចូលចិត្តលេងហ្គេម និងអាចឲ្យអ្នកប្រើប្រាសទាំងអស់ធ្វើការងារបានច្រើនយ៉ាងក្នុងពេលតែមួយ។

តាមរយៈអ្នកតំណាងរបស់ក្រុមហ៊ុន Razer បានឲ្យដឹងថា កុំព្យូទ័រមួយប្រភេទនេះ មានទំហំអេក្រង់ ១៧.៣អ៉ីង កំរិតរូបភាព 4K ដែលវាត្រូវបានគេដាក់ដំរៀបឲ្យត្រួតស៊ីគ្នា នៅពេលដែលវាស្ថិតនៅក្នុងសភាពធម្មតា។ វាអាចបញ្ចេញអេក្រក់២ផ្សេងទៀតនៅតាមចំហៀងអេក្រង់ទាំងសងខាងបានផងដែរ។  វាអាចរក្សាបាននូវលំនឹងនៃការភ្ជាប់ពីអេក្រង់មួយ ទៅអេក្រក់មួយទៀតតាមរយៈបន្ទះអាលុយមីញ៉ូមដោយស្វ័យប្រវត្តិតែម្តង។

លើសពីនេះទៅទៀត Laptop ប្រភេទនេះ មានបំពាក់ GPU ប្រភេទ Nvdia GeForce GTX 1080  និងមាន Nvidia Surround Sound ផងដែរ។

ចំពោះគុណភាព និងរយៈពេលនៃការកាន់ថ្មវិញ មិនត្រូវបានបង្ហាញឲ្យដឹងនៅឡើយទេ ប៉ុន្តែសង្កេតមើលទៅលើទំហំអេក្រង់  រយៈពេលថ្មប្រើប្រាស់សម្រាប់ Laptop នេះ អាចនឹងមិនបានយូរដូចផលិតផលផ្សេងៗនោះទេ។

គួរឲ្យដឹងដែរថា កន្លងទៅនេះក្រុមហ៊ុន Razer ក៏ធ្លាប់បានដាក់លក់ Laptop សម្រាប់អ្នកចូលចិត្តលេងហ្គេមមួយប្រភេទដែរ  ក្នុងតម្លៃប្រហែល ៤ ២៦០ ដុល្លារអាមេរិក។ ដូច្នេះយើងអាចស្មានបានហើយថា Laptop អេក្រង់៣នេះ នឹងដាក់លក់ក្នុងតម្លៃប៉ុណ្ណានោះ ឬ អាចលើសពីនេះ៕

Click here to see Video : https://www.youtube.com/watch?v=JTtQvQR99q0&feature=youtu.be

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
296
923
4540034