jaukjeybanner

ផ្អើលពេញ​​ភូមិ ​! មាន​ពស់​២​ក្បាល ជួយ​នារី​ម្នាក់​លិច​ក្នុង​ទន្លេ​ជាង​៦​ម៉ោង​ហើយ​នៅ​មានជីវិត​ (មានវីដេអូឃ្លីប)

ខេត្តស្ទឹងត្រែង ៖ ក្មេង​ស្រី​ម្នាក់​បាន​ផុស​ឡើង​មក​វិញ ក្រោយ​បាត់​ខ្លួន​នៅ​ក្នុង​ទឹកទន្លេ​មេគង្គ​ជាង​៦​ម៉ោង កាលពី​ល្ងាច​ថ្ងៃ​ទី​០៩ មក​រា ស្ថិត​នៅ​ចំណុច​ភូមិ​កំ​ភុ​ន ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ។ នាង​ក្រមុំ​ម្នាក់​ជំងឺ​ស្ក​ន់​រើ​ឡើង លោតទឹក​ទន្លេ​បាត់​ឈឹង។

ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា គ្រួសារ​ក្មេង​ស្រី​នោះ​បាន​ទ្រហោយំ​អុជ​ធូប​បន់ស្រន់​អារក្សទឹក​ម្ចាស់​ទន្លេ ខណៈ​មនុស្ស​ម្នា​នាំ​គ្នា​ចេញ​ទូក​ចុះ​រាវរក​ក្នុង​ទឹក បន្ទាប់​ពី​នាង​លោត​ចុះ​ទឹកទន្លេ ហើយ​លិច​បាត់​អស់​ជា​ច្រើន​ម៉ោង ។ អ្នក​ភូមិ​នោះ​និយាយ​ទាំងអស់​សង្ឃឹមថា នាង​មិន​អាច​រស់​នោះ​ទេ ព្រោះ​រយៈពេល​ច្រើន​ម៉ោង នឹង​ត្រូវ​ឈ្លក់ទឹក​ស្លាប់​បាត់​ទៅ​ហើយ គ្រាន់តែ​រាវរក​មិន​ទាន់​ឃើញ​ប៉ុណ្ណោះ ។

តាម​សាក្សី​ស្រី​ម្នាក់ ដែល​ជា​មិត្តភក្តិ​របស់​នាង​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច និង​ចង្អុល​គោលដៅ​ទីតាំង​ថា ដំបូង​ឡើយ ពួក​នាង​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង នាំ​គ្នា​ទៅ​បេះ​ផ្លែ​ល្វា​នៅ​តាម​មាត់ទន្លេ លុះ​ដើរ​សុខ​ៗ​នាងរង​គ្រោះ ក៏​បាន​ហុច​សោ​ម៉ូតូ​ឱ្យមក​ខ្លួន ដោយ​មិន​បាន​និយាយ​អ្វី​នោះ​ទេ ស្រាប់តែ​នាង​ដោះ​ស្បែកជើង​លោត​ចុះ​ទឹកទន្លេ​បាត់​ឈឹង​តែ​ម្តង ។ ភ្លាម​នោះ​ដែរ នាង​បានរ​ត់ទៅ​ប្រាប់​អ្នក​ក្បែរ​នោះ មក​ជួយ​និង​ផ្អើល​ឆោឡោ​ឡើង​ចុះ​រាវរក​សង្គ្រោះ​ភ្លាម​ៗ​ដែរ តែ​នៅ​រក​មិនឃើញ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា ក្រោយ​ពី​ក្រុម​គ្រួសារ​និង​សាច់ញាតិ​ចុះ​រាវរក​អស់​ជាង​៦​ម៉ោង ក៏​បាន​នាំ​គ្នា​ឡើង​លើគោក​វិញ មួយ​រំពេច​នោះ ស្រាប់តែ​នាង​ផុស​ឡើង​វិញ​ដោយ​ឯកឯង ហាក់បីដូច​មនុស្ស​ចុះ​មុជទឹក​ធម្មតា ដោយ​ពុំ​មាន​អ្វី​កើតឡើង​សោះ​។ បន្ទាប់​ឃើញ​នាង​ផុស​មក​វិញ គ្រួ​សារបាន​ស្ទុះ​ទៅ​ស្រង់​មក​លើគោក ហើយ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព ។

ប្រភព​បន្ត​ថា តាម​ផ្លូវ​ទៅ​កាន់​មណ្ឌល​សុខភាព ត្រូវ​នាង​បាន​រៀបរាប់​ប្រាប់​គេឯង​ថា មាន​សត្វ​ពស់​ពីរ​ក្បាល​ធំ​ៗ ហៅ​នាង​ទៅ​មុជ ទឹក​លេង​ដោយ​សន្យា​ថា នឹង​ជូន​នាង​ត្រឡប់​មក​វិញ ហើយ​នាង​បាន​ហែល​ក្នុង​ទឹក​លេង​ជាមួយ​សត្វ​ពស់​ទាំង​ពីរ​ក្បាល​នោះ​វែង​ឆ្ងាយ​ណាស់ ។

លុះ​សប្បាយ​អស់ចិត្ត ទើប​សត្វ​ពស់​ទាំងនោះ ជូន​នាង​ត្រឡប់​មក​វិញ ដូច​ការ​សន្យា​មែន​។ ស្ថិត​ក្នុង​ហេតុការណ៍​ដ៏​ចម្លែក​នោះ នាង​បាន​រៀបរាប់​ប្រាប់​អំពី​សត្វ​ពស់​ធំ​ពីរ​ក្បាល​នាំ​នាង​ទៅ​មុជទឹក ស្រប​ពេល​នាង​ផុស​ពី​ទឹក​វិញ ក៏​មាន​សត្វ​ពស់​ចំនួន​ពីរ ។

ដោយឡែក ស្ត្រី​ជា​ម្តាយ​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា នាង​ឈ្មោះ​ថង ថេ​ង​ជី​ឡា អាយុ​១៧​ឆ្នាំ មាន​ជំងឺ​ប្រចាំ​ខ្លួន នាង​ឧស្សាហ៍​ភ្លឹក​បាត់ ស្មារតី និង​មាន​សភាព​មិន​ហ្នឹង​ហ្ន៎​ដែរ ។

នេះ​ជា​រឿង​ដ៏​ចម្លែក​បំផុត ដែល​នាងរង​គ្រោះ​បាត់​ក្នុង​ទឹក​អស់​ច្រើន​ម៉ោង​ហើយ នៅ​តែ​ពុំ​មាន​អ្វី​កើតឡើង ។ បច្ចុប្បន្ន​នាង​មាន​ស្មារតី​ធម្មតា ក្រោយ​ផុស​ពី​ទឹក​វិញ ។

Click here to see video : https://www.youtube.com/watch?v=SS5TN8if_7A

 

 

ប្រភព ៖ KOHSANTEPHEAP

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
283
923
4540021