jaukjeybanner

អាំងសាច់៣ជាន់ប្រឡាក់គ្រឿងពិសេសសម្រាប់ចុងសប្តាហ៍

សាច់៣ជាន់អាំងប្រឡាក់គ្រឿងគឺជាមុខម្ហូបពិសេសសម្រាប់ថ្ងៃចុងសប្តាហ៍ មុខម្ហូបនេះចំណាយពេលតិចក្នុងការចម្អីន គ្រឿងផ្សំនិងវិធីចម្អិនសាមញ្ញៗ ព្រមទាំងមានឳជារសឈ្ងុយឈ្ងប់ផងដែរ។

The three of them are ready for the show

គ្រឿងផ្សំ៖ សាច់៣ជាន់ ២ចំណិត ម្ទេសដៃនាង២-៣ផ្លែ ម្សៅម្ទេស១ស្លាបព្រា ទឹកត្រី១ស្លាបព្រា អំបិល១ស្លាបព្រា ម្រេចម៉ត់១ស្លាបព្រា ប៊ីចេងបន្តិច ខ្ទឹមសរ១មើម ខ្ទឹមក្រហមក្រៀម ២-៣មើម គល់ស្លឹកគ្រៃ ២-៣មើម ម្សៅស៊ុប១ស្លាបព្រា ស្ករ១ស្លាបព្រា។

The three of them are ready for the new image 2

វិធីចម្អិន៖ លាងសាច់៣ជាន់ឲ្យស្អាត រួចទុកមួយអន្លើឲ្យស្រក់ទឹក បុកស្លឹកគ្រៃឲ្យបែករួចហាន់ ចិញ្ច្រាំម្ទេស ខ្ទឹមសរ ខ្ទឹមក្រហមឲ្យម៉ត់។

The three of them are ready for the new image 3

ដាក់សាច់ចូលក្នុងចានដែក រួចដាក់គ្រឿងផ្សំចូល

The three of them are ready for the new image 4

ពាក់ថង់ផ្លាស្ទិច រួចច្របាច់ច្របល់សាច់ដើម្បីឲ្យចូលជាតិ បើសិនជាទំនេរអាចទុកសាច់ចោលរយៈ២ម៉ោង ឬដាក់ក្នុងថតកកនៃទូរទឹកកករយៈពេលមួយយប់ ដើម្បីឲ្យមានឳជារសកាន់តែឈ្ងុយឆ្ងាញ់។

The three of them are ready for the new image 5

បើកចង្ក្រាន ឬបង្កាត់ធ្យូង (កម្តៅ ២០០ អង្សា) ដាក់សាច់លើបន្ទះអាំងសាច់ រួចដាក់ទម្រទ្រខ្លាញ់ អាំងត្រឡប់សាច់រយៈពេល១៥នាទី រហូតដល់សាច់ច្អិនសព្វឡើងលឿងជាការស្រេច។

Thinking of you is just right for me now 6

ហាន់សាច់ជាចំណិតៗ ធំតូចតាមចំណង់ចំណូលចិត្ត រោយម្រេចបន្តិច រួចដាក់ស្លឹកគ្រៃពីលើដើម្បីឲ្យក្លិនកាន់តែឈ្ងុយឈ្ងប់

The three of them are ready for the new image 7

លោកអ្នកអាចទទួលទានសាច់៣ជាន់អាំងប្រឡាក់គ្រឿងដ៏ឈ្ងុយឈ្ងប់មួយនេះហើយ!!

ប្រែសម្រួល៖ ប៉ែន នរិន្ទ

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
308
923
4540046