jaukjeybanner

អាថ៌កំបាំងនៃរូប ម៉ូណាលីសា ដ៏ល្បីល្បាញត្រូវបានលាតត្រដាងហើយ!

អង់គ្លេស៖ យោងតាមគេហទំព័រ Independent កាលពីថ្ងៃព្រហស្បតិ៍ បានអោយដឹងថា ក្រុមអ្នកវិទ្យាសាស្រ្ត បានរកឃើញរឿងសម្ងាត់នៅពីក្រោយរូបគំនូរដ៏ល្បីល្បាញបំផុតក្នុងពិភពលោក ដែលបង្ហាញពីស្នាមញញឹមរបស់ ម៉ូណាលីសា ហើយ។

អ្នកជំនាញមកពីសកលវិទ្យាល័យចក្រភពអង់គ្លេសជាច្រើនរូប បានអះអាងថា រូបគំនូរ ម៉ូណាលីសា របស់វិចិត្រករ Leonardo da Vinci ត្រូវបានប្រើប្រាស់បច្ចេកទេសគូរដូចរូបរបស់ខ្លួនមួយទៀត ឈ្មោះ La Bella Principessa ដែលគេហៅបច្ចេកទេសនេះថា «ស្នាមញញឹមដែលអ្នកពុំអាចចាប់បាន» នេះបើតាមសម្តីរបស់សាស្រ្តាចារ្យខាងចិត្តសាស្រ្ត និងញាណមើលឃើញ លោក Alessandro Soranzo នៃ សកលវិទ្យាល័យ Sheffield Hallam ។

រូបម៉ូណាលីសា ត្រូវបាន Da Vinci គូរដោយបញ្ឆោត ដែលក្មេងស្រីក្នុងរូបភាពបម្រុងនឹងញញឹម ប៉ុន្តែអ្នកជំនាញបាននិយាយថា អ្នកទស្សនាត្រូវផ្តោតលើផ្នែកមាត់វិញ។ រូបនេះចង់បង្ហាញពីក្មេងស្រីដែលមានអាយុ ១៣ឆ្នាំម្នាក់ ត្រូវជាកូនរបស់អ្នកមានឋានៈខ្ពង់ខ្ពស់ម្នាក់ នៅទីក្រុងមីឡាន អ៊ីតាលី មុនពេលនាងត្រូវរៀបការជាមួយមេបញ្ជាការកងទ័ពមួយរូប។

លោក Soranzo និងក្រុមរបស់ខ្លួន បានរកឃើញថា ចម្ងាយ និងកម្រិតនៃភាពព្រាល របស់អ្នកមើលបានធ្វើអោយរូបភាពមានការប្រែប្រួល។ នៅពេលសម្លឹងពីចម្ងាយមួយកាន់តែឆ្ងាយ ឬនៅពេលដែលមានភាពព្រាលខ្លាំង គេនឹងអាចមើលឃើញក្មេងស្រីក្នុងរូបភាពញញឹមកាន់តែច្បាស់ឡើង។ ពួកគេបានបន្ថែមថា ការបញ្ឆោតនៃរូបគំនូរទាំងពីររបស់វិចិត្រករអ៊ីតាលីខាងលើ គឺជាអ្វីដែលកម្រ និងអស្ចារ្យ ដែលជាចេតនាតែម្តង៕

​​ផលិត​ ​តួ​កង់​ពី​ដើម​ឬស្សី​នាំ​ចេញ​ទៅ​អឺរ៉ុប​(ហូឡង់)

ក្រោយពីចំណាយពេលរាប់ឆ្នាំ ដើម្បីសិក្សា ស្រាវជ្រាវ។​ កសិករម្នាក់នៅវៀតណាម បានផលិត

ដោយជោគជ័យនូវតួកង់ធ្វើពីឬស្សី នាំចេញលក់ទៅប្រទេស ហូឡង់ 1គ្រឿងបាន 5០០$។

ដោយរូបគាត់ជាជាងឈើ កសិករឈ្មោះ តឹន នៅប្រទេសវៀតណាម ចាប់ចិត្តនឹង​ ការផលិតសំភារៈប្រើប្រាស់នានាពី ដូង ឬស្សី​ និង ឈើឯទៀតៗ​ តាំងតែពីតូចៗមក។ បន្ទាប់មកគតាត់ផ្តើមគំនិតផលិតកង់ពីឬស្សី តែរហូតមកដល់ ក្នុងឆ្នាំ ២០១២ គាត់បានជួបបុរសជន

ជាតិ ហូឡង់ ឈ្នោះ Axel Lakassen ដែលមានគំនិតដូចគ្នា។ ពួកគេពួតដៃគ្នាផលិត ប្រមាណ ១ឆ្នាំក្រោយមកផ្លែផ្កាបានកើតឡើង។

ដើម្បីបង្កើតបានតួកង់ដែលរឹងមាំ បុរសនេះបានសម្រាំងយកតែ ដើមឬស្សីចាស់ៗ ហើយបំពង់ឬស្សីនីមួយៗ

ត្រូវបានគេដាក់ចូលម៉ាសិុនគាប ដើម្បីពិនិត្យពីភាពស្វិតធន់របស់វា។ ពេលចាប់ផ្តើម ប្រកបកាងារផលិតួកង់ពីឬស្សីនេះ បុរសនេះបានចំណាយប្រមាណ ២,៥០០$ ដើម្បីទិញប្រដាប់ប្រដា និងវត្ថុធាតុដើម មានតាំងពី​ ដង្កាប់ ពន្លា រណា ម៉ាសីុនស្វាន ម៉ាសីុនឆាប និងថ្មសំលៀង ព្រមទាំងឧបករណ៏ថ្លឹង រកទីប្រជុំទំងន់តួកង់ផងដែរ។ ក្រៅពីនេះគាត់បានទិញឬស្សីដើមចាស់ៗ ប្រមាណ ៥០០ដើម ជារៀងរាល់ឆ្នាំ យកទៅត្រាំភក់ តមកហាលថ្ងៃឲស្ងួតល្អ ហើយប្រើ

បណ្តើរៗ ដើម្បីរក្សាគុណភាពតួកង់ឲជាប់ធន់ ១០០%។

កសិកររូបនេះបាននិយាយថា ការផលិតតួកង់ពីឬស្សីនេះពិតជាជាប់ធន់ និងរឹងមាំណាស់។ គាត់បានជ្រើសរើសទិញតែឬស្សីណាមានអាយុលើសពី ៤ឆ្នាំ មកប្រើប៉ុនណោះ។ ឬស្សីដែលទិញមកត្រូវបានគេត្រាំភក់ដល់ទៅ ៦ខែ ជាមុនសិន តមកហាលថ្ងៃឲស្ងួត ទើបយកទៅប្រើ។ តាមបញ្ជាទិញមកពី ហូឡង់ តួកង់មួយថោកបំផុតក៏ ២៥០$ ហើយល្មមគ្រប់សម្រាប់ទិញឬស្សីមកប្រើមួយឆ្នាំ ដូចនេះចំណូលរបស់គាត់គ្រាន់បើណាស់។

លោក តឹន បន្ត៖

Axel បានជម្រុញឲខ្ញុំផលិតឲបានច្រើនត្បិតតម្រូវការតួកង់ធ្វើពីវត្តុធាតុដែលមិនបំផ្លាញបរិស្ថាននៅ ហូឡង់ មានទំហំធំឡើងរហូត ហេតុនេះមិនខ្លាចទំនិញកកស្ទះក្នុងឃ្លាំងទេ។ ថ្មីៗនេះ

ខ្ញុំទើបតែលក់ទៅ ហូឡង់ បានគ្រោងតួកង់តម្លៃពី ៤៥០$ ទៅ ៥០០$។

កសិករឈ្មោះ តឹន បានឲដឹងថា ឬស្សីបន្លាច្រើនពិតជារឹងមាំណាស់ អាចផលិតបានទាំងតួកង់ប្រុស ទាំងតួកង់ស្រី។

ចំនុចពិបាកពបំផុតក្នុងការផលិតនេះ គឺការភ្ជាប់ឲសីុគ្នារវាងឬស្សី​ និង​ លោហៈ​ធាតុ។ លោក តឹន ប្រាប់ថាគាត់មានប្រើវល្ល៏ធ្មមជាតិ និងកាវចម្រុះ ធានាថាតួកង់មិនប្រេះបែកពេលអាកាសធាតុប្រែប្រួល។ គាត់ប្រាប់ថាក្នុងឆ្នាំ ២០១៥ នេះគាត់បានទទួលកម៉ង់ ២០គ្រោងកង់សំរាប់នាំទៅ ហូឡង់។ ក្រៅពីនេះក្រុមហ៊ុនទេសចរណ៏នៅក្រុង ហូយអាន ក៏កម៉ង់ទិញពីគាត់ខ្លះដែរ សំរាប់ឲភ្ញៀវគេជិះកម្សាន្ត។

គួរកត់សម្គាល់ដែរតាំងពីខែតុលា២០១៥អាជ្ញាធរក្រុងហូយអានបានបំផុសឲភូមិនានា

ដែលមានជំនាញខាងសប្បកម្មកែឆ្នៃផ្សេងៗត្រូវជម្រុញការផលិត ផលិតផលបម្រើទេសចរណ៏ ក្នុងនោះមានភូមិផលិតសំភារៈនានាពីឬស្សីរបស់លោក តឹន ដែរ។

អាជ្ញាធរក្រុង ហូយអាន ទទួលស្គាល់ថាស្នាដៃលោក តឹន ពិតជារួមចំណែកពិសេសក្នុងការអភិវឌ្ឍវិស័យទេសចរណ៏ និងបង្កើតនូវមុករបរថ្មីដល់អ្នកស្រុក។

 

មិនត្រឹមតែចេះធ្វើតួកង់ទេ លោក តឹន ចេះធ្វើរបស់របរសិល្បៈជាច្រើនប្រភេទពីឬស្សីផងដែរ។

លោក តឹន ជឿថាតាមរយៈផលិតផលពីឬស្សី ភូមិរបស់គាត់និងរីកចម្រើន ហើយមិត្តភក្តិបរទេសនិងមកលេងប្រទេសវៀតណាមច្រើនឡើងជាលំដាប់៕

ទីក្រុងទាំង20 ដែលមានងាយស្រួលសម្រាប់ជិះកង់

Copenhagenize ជាក្រុមហ៊ុនគមនាគមន៍ និងប្រឹក្សាដែលឯកទេស និងផ្តោតលើអ្វីដែលពាក់ព័ន្ធនឹងការជិះកង់ប៉ុណ្ណោះ។ យោងតាមទស្សនាវដ្តីរបស់ក្រុមហ៊ុននេះផ្ទាល់ បានធ្វើការចាត់ចំណាត់ថ្នាក់ទីក្រុងចំនួន150 ដែលផ្តោតសំខាន់លើ គ្រឿងបរិក្ខារកង់,​ វប្បធម៌, កម្មវិធីចែករំលែក, សមភាពយេនឌ័រ, នយោបាយ និងចរាចរណ៍។ ឥឡូវយើងមកមើលចំណាត់ថ្នាក់ទីក្រុងទាំង20 ដែលផ្តល់លក្ខណៈងាយស្រួលដល់អ្នកចូលចិត្តជិះកង់ ដោយយោងតាមរង្វាយតម្លៃតាមចំណុចខាងលើនេះ។

14, ទីក្រុង ហាមប៊ើក, អាឡឺម៉ង់

ពិន្ទុ៖ 54
ចំណាត់ថ្នាកឆ្នាំ2011៖ 13

 

13. ប៉ារីស, បារាំង​(ស្ទួន)

ពិន្ទុ៖ 55

ចំណាត់ថ្នាក់ឆ្នាំ2011៖ 7

13. Paris, France (tie)

13, ប៊ូដាផេស, ហុងគ្រី (ស្ទួន)

ពិន្ទុ៖ 55

ចំណាត់ថ្នាកឆ្នាំ2011៖ 10

13. Budapest, Hungary (tie)

13, បាសេឡូណា, អេស្ប៉ាញ (ស្ទួន)

 

ពិន្ទុ៖ 55

ចំណាត់ថ្នាក់ឆ្នាំ៖ 3

13. Barcelona, Spain (tie)

12,​រីអូ ដឺ ជេនណឺរ៉ូ, ប្រេស៊ីល

ពិន្ទុ៖ 56

ចំណាត់ថ្នាក់ឆ្នាំ2011៖ 18

12. Rio de Janeiro, Brazil

11, ណាហ្គូយ៉ា, ជប៉ុន (ស្ទួន)

ពិន្ទុ៖ 58

ចំណាត់ថ្នាក់ឆ្នាំ2011៖ គ្មាន

11. Nagoya, Japan (tie)

11, ម៉ុនត្រៀល, កាណាដា (ស្ទួន)

ពិន្ទុ៖ 58

ចំណាត់ថ្នាក់ឆ្នាំ2011៖ 8

11. Montreal, Canada (tie)

11, មុនិច, អាឡឺម៉ង់ (ស្ទួន)

ពិន្ទុ៖ 58

ចំណាត់ថ្នាក់៖ 6

11. Munich, Germany (tie)

10, តូក្យូ, ជប៉ុន

ពិន្ទុ៖ 59

ចំណាត់ថ្នាក់ឆ្នាំ2011៖ 4

10. Tokyo, Japan

9, ឌាប់លីន, អៀរឡង់

ពិន្ទុ៖ 60

ចំណាត់ថ្នាក់ឆ្នាំ2011៖ 9

9. Dublin, Ireland

8, ប៊ែលឡាំង, អាឡឺម៉ង់

ពិន្ទុ៖ 62

ចំណាត់ថ្នាក់ឆ្នាំ2011៖ 5 

8. Berlin, Germany

7, ម៉ាលីមើ, ស្វីស

ពិន្ទុ៖ 63

ចំណាត់ថ្នាក់ឆ្នាំ2011៖ គ្មាន

7. Malmö, Sweden

6, អាញហូវិន, ហូឡង់

ពិន្ទុ៖ 66

ចំណាត់ថ្នាក់ឆ្នាំ2011៖ គ្មាន

6. Eindhoven, Netherlands

5, អ៊េនធ្វើប, ប៊ែលហ្សិក​ (ស្ទួន)

ពិន្ទុ៖ 72

ចំណាត់ថ្នាក់ឆ្នាំ2011៖ គ្មាន

5. Antwerp, Belgium (tie)

5, ណានតែស, បារាំង (ស្ទួន)

ពិន្ទុ៖ 72

ចំណាត់ថ្នាក់ឆ្នាំ2011៖ គ្មាន

5. Nantes, France (tie)

4, ប័រដុក, បារាំង (ស្ទួន)

ពិន្ទុ៖ 76

ចំណាត់ថ្នាក់ឆ្នាំ2011៖ គ្មាន

4. Bordeaux, France (tie)

4, ស៊ីវាល, អេស្ប៉ាញ (ស្ទួន)

ពិន្ទុ៖ 76

ចំណាត់ថ្នាក់ឆ្នាំ2011៖ គ្មាន

4. Seville, Spain (tie)

3, យូត្រិច, ហូឡង់

ពិន្ទុ៖ 77
ចំណាត់ថ្នាក់ឆ្នាំ2011៖​ គ្មាន

3. Utrecht, Netherlands

2, កូពេហេកិន, ដាណឺម៉ាក

ពិន្ទុ៖ 81

ចំណាត់ថ្នាក់ឆ្នាំ2011៖ 2

2. Copenhagen, Denmark

1,អាំស្ទើរដាម, ហូឡង់

ពិន្ទុ៖ 83

ចំណាត់ថ្នាក់ឆ្នាំ2011៖ 1

1. Amsterdam, Netherlands

ប្រភព៖ Business Insider

ប្រែសម្រួល៖ នរិន្ទ

 

 

ស្ថាបនិក Google លោក Sergey Brin "សៀវភៅ២ ក្បាលនេះ ផ្លាស់ប្តូរជីវិតខ្ញុំ"

ព័ត៌មានអន្តរជាតិ ៖ Google search គឺជា web search engine ដែល  ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Google Inc. ហើយ គឺ  ជា search engine ដែល​ប្រើ​ច្រើន ជាងគេ  បំផុត​ នៅ​លើ Web ។ Google ទទួល បាន queries ដែល search ជាច្រើនរយ លាន  ​ជា​រៀង​រាល់ថ្ងៃ តាម  រយៈ​ សេវាកម្ម​ផ្សេងៗ របស់ Google ។ Google search ត្រូវ​បាន​បង្កើត​ដោយ  លោក Larry Page និង Sergey Brin ក្នុង ឆ្នាំ ១៩៩៧ ។

មានថ្ងៃ កំណើត  ២១  សីហា ១៩៧៣ លោក Sergey Brin ជា អ្នក វិទ្យាសាស្រ្តកុំព្យូទ័រ ទទួលបាន កេត្តិ៍ នាម ល្បីទូទាំង  ពិភពលោក ជា ស្ថាបនិក ក្រុមហ៊ុន Google ក្រោយពីក្រុមហ៊ុនមួយនេះ ត្រូវ បាន ទទួលស្គាល់ជាសាកល ។   គួរបញ្ជាក់ថា Sergey Brin ធ្វើអន្តោប្រវេសន៏ទៅសហរដ្ឋអាមេរិក នៅពេល​គាត់  ​មាន អាយុ ៦ ឆ្នាំ ។ គាត់  បាន សិក្សាបរិញ្ញាបត្រ នៅសាកល​វិទ្យា​ល័យ Maryland ហើយគាត់  បាន ដើរតាមឪពុក និង ជីតា  ​របស់​គាត់ ដោយសិក្សាលើមុខជំនាញគណិតវិទ្យា និង សិក្សា​មុខវិជ្ជា​មួយ​ទៀត​ដំណាលគ្នាគឺ វិទ្យាសាស្រ្តកុំព្យូទ័រ ។

បន្ទាប់ពីបញ្ចប់មហាវិទ្យាល័យ គាត់បានប្តូរទៅសិក្សានៅ​  សាកលវិទ្យា​ Stanford ដើម្បីយក Ph.D ក្នុងជំនាញវិទ្យាសាស្រ្ត​កុំព្យូទ័រ ។  នៅទីនោះ   ហើយ  ដែលគាត់បានជួប Larry Page ហើយ បាន​ក្លាយ​ជា​​មិត្តភ័ក្រ្តនឹងគ្នាយ៉ាងឆាប់រហ័ស ។

ទស្សនាវដ្តី Economist  ចាត់ ទុកលោក Sergey Brin "Enlightenment Man" និង ជាមនុស្ស ដែល ជឿថា "knowledge is always good, and certainly always better than ignorance" ហើយ​ពាក្យ បានក្លាយជាបាវចនៈរបស់​ Google ដែលបង្កើតអោយមាន​ព័ត៌មានសម្រាប់ពិភពលោក "univer - sally accessible and useful"and "Don't be evil" ។​

យោងតាមការចុះផ្សាយ ពីទំព័រសារព័ត៌មានបរទេស មួយ ថ្ងៃ កន្លងទៅនេះ នៅលើ ទំព័រមុខរបស់ ខ្លួន   អោយ ដឹងថា សៀវភៅ ពីរ  ក្បាល ស្ថាបនិក ក្រុមហ៊ុន Google លោក Sergey Brin បញ្ជាក់ យ៉ាង ច្បាស់ថា បានផ្លាស់ប្តូរ ជីវិតរបស់លោក មុននឹង  ទទួលបានជោគជ័យជីវិត នៃវិស័យបច្ចេក វិទ្យាពិភពលោក ៕

 

 

10យ៉ាងដែលចាំបាច់អ្នកត្រូវដឹងក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មថ្ងៃនេះ

 

  1. ក្រុមហ៊ុន Apple ត្រូវបានដាក់កំណត់នូវគោលការណ៍ថ្មីមួយលើiOSជំនាន់ទី 9 ដែលទាក់ទងនឹងការផ្សាយពាណិជ្ជកម្មរបស់ពួកអ្នកពាណិជ្ជករដែលកំណត់ដាក់ទិន្នន័យរបស់ខ្លួនលើកម្មវិធីផ្សេងៗ។ ហេតុនេះអាចធ្វើឱ្យវាមានការលំបាកច្រើនសម្រាប់ការឃោសនាពាណិជ្ជកម្មលើកម្មវិធីដែលទាញទុកលើ iPhone របស់ពួកគេ​។                                                   
  2. Circa News, កម្មវិធីព័ត៌មានលើទូរស័ព្ទដែលធ្លាប់ផ្លាស់ប្តូរវិធីអានព័ត៌មានរបស់អ្នកបានផ្អាកដំណើរ ក្រោយពេលក្ស័យធន។ ស្ថាបនិក និងសហស្ថាបនិក Circa លោក Matt Galligan បានប្រកាសថា កម្មវិធីទូរស័ព្ទ និងគេហទំព័ររបស់លោកត្រូវបានផ្អាកដំណើរ ក្រោយពេលកង្វះថវិកា។                                     circa news
  3. បុគ្គលិករបស់ Google ម្នាក់បានស្លាប់ដោយសារឧបទេ្ទវហេតុក្នុងកម្មវិធី Cannes Lions advertising កាលពីដើមសប្តាហ៍នេះ។ ក្រុមហ៊ុននេះបានផ្ញើអ៊ីមែលជាសេចក្តីថ្លែងការណ៍នេះកាលពីថ្ងៃពុធថា: "យើងបានបាត់បង់សមាជិកម្នាក់មានសេចក្ដីស្រឡាញ់និងការគោរពរបស់ក្រុមការងារពួកយើងយើងសោកស្តាយយ៉ាងខ្លាំង និងសូមចែករំលែកទុក្ខរបស់យើងនៅជាមួយគ្រួសារនិងមិត្តភក្តិរបស់គាត់។ "
  4. Facebook បានបោះជំហានមួយដ៏ធំដើម្បីទាក់ទាញមនុស្សម្នាឲ្យប្រើប្រាស់កម្មវិធី Messenger របស់ខ្លួន។ កម្មវិធីនេះនឹងលែងទាមទារឲ្យអ្នកប្រើប្រាស់មានគណនី Facebookដើម្បីប្រើប្រាស់ទេ។Messenger FB
  5. YouTube មិនបារម្ភអំពីការរីកលូតលាស់របស់ការចាក់វីដេអូរបស់ Facebook ទេ។ នាយករងនៃផ្នែករលក់សកលនិងសេវាកម្មGoogle លោក Torrence Boone បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា "វា ពិតជាឆោតល្ងង់ខ្លាំងណាស់" ។​​​  គាត់បានបន្ថែមទៀតថា វាមានលក្ខណៈខុសគ្នាដាច់រវាង គេហទំព័រ និងទម្រង់នៃការចាក់វីដេអូ យូធូបជាបណ្ណាល័យវីដេអូ អ្នកដែលចូលទៅកាន់គេហទំព័រយូធូប ដឹងថាពួកគាត់ចង់មើលអ្វី ហើយពួកគាត់អាចនឹងព្រាវ ឬចាក់វីដេអូផ្សេងទៀត ក្នុងមាតិកាខុសៗគ្នា រីឯហ្វេសប៊ុកវីញ វីដេអូរបស់ពួកគេនឹងលោតឡើងដោយចៃដន្យមិនអាចស្វែងរកបានងាយ។                                     Torrence Boone google
  6. ពួកអ្នកសារព័ត៌មានបានសាកសួរលោក Sir Martin Sorrelជាចាងហ្វាងកាសែត The Daily Mail's US អំពីការព្រួបបារម្ភនៃការកើតឡើងនៃ ads-block (កម្មវិធី បិទកុំឲ្យមានពាណិជ្ជកម្មលើគេហទំព័រដែលយើងមើល)។​ Sir Martin Sorrel និយាយថា៖ ប្រសិនបើអ្នកក្រឡេកមើលតួលេខអ្នកប្រើ ads-block វិញ កម្មវិធីរុករក Safari របស់ Apple មានអ្នកប្រើប្រាស់ចំនួន 25% នៃឧបករណ៍ទាំងអស់ មនុស្សភាគច្រើនងាកមកប្រើកម្មវិធី វិញជាជាងចូលទៅកាន់គេហទំព័រដែលប្រើពេលយូរ និងមានមុខងារតិចជាងកម្មវីធីដែលអាចទាញយកមកប្រើប្រាស់។ ហើយម៉្យាងទៀតអ្នកប្រើប្រាស់កម្មវិធីរុករកត្រូវការកម្មវិធីទី៣ ដើម្បីបិទផ្លាកពាណិជ្ជកម្មក្នុងអ៊ិនធើណេត។                             martin sorrell
  7. ការបង្ហាញឈុតខ្លីៗក្នុងហ្គេមពិតជាសំខាន់ណាស់ក្នុងព្រឹត្តិការណ៍ E3 2015 ។"The Last Guardian" ទាក់ទាញចំណាប់អារម្មណ៍បានយ៉ាងងាយបន្ទាប់ពីធ្វើការប្រកាសឡើងវិញយ៉ាងប្រុងប្រយ័ត្នពីក្រុមការងារ Sony's PlayStation ដែលទាក់ទិននឹងចំណុចកំបាំងក្នុងហ្គេមនេះ។ E3 2015
  8. Marissa Mayer បាននិយាយថាក្រុមហ៊ុន Yahoo នៅតែផ្តោតគោលដៅដូចដែលវាបានធ្វើកាលពីឆ្នាំ 1994 នៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុននេះកាលពីថ្ងៃពុធនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានឱ្យដឹងថាក្រុមហ៊ុន Yahoo គឺមានតែតួនាទីរៀបចំអ៊ីនធឺណិត។Marissa Mayer, yahoo, sv100 2015
  9. លោក Jon Hamm បានបង្ហាញឱ្យដឹងថាវាជាការលំបាកក្នុងការទទួលផ្សាយពាណិជ្ជកម្មរបស់កូកាកូឡានៅក្នុង "Mad Men" វគ្គបញ្ចប់។ វាចំណាយពេលរៀបសាច់រឿងឲ្យត្រូវជាមួយនឹងកូកាកូឡា។
    ខណៈពេលដែលនៅលើកម្មវិធី "Jimmy Kimmel " កាលពីថ្ងៃអង្គារ លោក Jon Hamm ដែលបានដើរតួជា Draper បានផ្ដល់នូវការយល់ដឹងទាក់ទងជាមួយចំនួននឹងវគ្គបញ្ចប់នេះ។
    Hamm បានប្រាប់ Kimmel "លោក Matt Weiner ដែលជាអ្នកសរសេរនេះរឿងនេះ បានចាប់បញ្ចូលគំនិតនេះតាំងពីនៅរដូវកាលទី4ម្លេះ!»។ ដោយរឿងនេះចាក់ផ្សាយរយៈពេលប្រាំពីររដូវកាលហើយ។
    ប៉ុន្តែការផ្សាយពាណិជ្ជកម្មនៅក្នុងវគ្គចុងក្រោយនេះមិនងាយស្រួលក្នុងការដាក់ចូលសាច់រឿងទេ។
     
    "គាត់ប្រើពេលពីរឆ្នាំដើម្បីសម្រេចចិត្ត និងកែសាច់រឿងឲ្យស៊ីគ្នាជាមួយពាណិជ្ជកម្មក្រុមហ៊ុន Coca-Cola " គាត់បានបង្ហាញ។
     
    ចុងក្រោយនៃវគ្គនេះ Coca-Cola បានប្រាប់ប្រជាជនថា: «ប្រាក់មិនអាចប្តូរជាមួយការដែលស្មោះត្រង់ទេ»។mad men coca cola
  10. ពេលខាងមុខដ៏ខ្លីនេះ អ្នកនឹងឃើញព័ត៌មានទាន់ហេតុកាលលើ News Feed ហ្វេសប៊ុក របស់អ្នក ដោយមានភ្នាក់ងាររាយការតាមតំបន់។                              
ប្រភព៖Business Insider
ប្រែសម្រូល៖ នរិន្ទ
 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
267
923
4540005