សប្តាហ៏ថ្មីស្រស់ឆើត និងអាវសឺមី ចម្រុះពណ៏
- សេចក្ដីលម្អិត
- ចេញផ្សាយនា ច័ន្ទ, 02 មិថុនា 2014 10:25
តើអ្នករើសសម្លៀកបំពាក់ណាមួយសម្រាប់ថ្ងៃច័ន្ទ? បើជាអាវសឺមីស្រស់ស្អាតមួយផ្សំ និងខោបារាំង បែបធម្មតាៗ ឬសំពត់បែបសុភាពៗ នោះអ្នកពិតជាផ្តើមសប្តាហ៏ថ្មីមួយស្រស់ឆើតប្រាកដណាស់។
បុរសៗពេលខ្លះនិយាយថា«ហេតុអីស្រីៗខ្លះ ឲ្យតម្លៃដល់សម្លៀកបំពាក់នៅថ្ងៃច័ន្ទម៉្លេះ?» ងាយទេពីព្រោះស្រីៗ គិតច្រើន ចិត្តច្រើនដែរហើយជឿលើវាសនា ពិសេសជាងហ្នឹងទៀត ស្រីៗចូលចិត្តសំលៀកបំពាក់(Fashion)ជាងប្រុសៗ។
សម្លៀកបំពាក់ដែលស្អាតក្នុងថ្ងៃច័ន្ទ ពោរពេញដោយផាសុខភាព និងភាពស្រស់ស្រាយអាចជួយឲ្យនារីៗ រីករាយ និងធ្វើការដោយប្រសិទ្ធភាព ពេញមួយសប្តាហ៏តែម្តង។
ស្អាតដូចកូនស្រីអភិជន ដោយរ៉ូបផ្កានៅថ្ងៃដើមសប្តាហ៏
- សេចក្ដីលម្អិត
- ចេញផ្សាយនា ព្រហស្បតិ៍, 22 ឧសភា 2014 11:27
ដោយរចនាម៉ូតបែបក្មេងៗ សំពត់រ៉ូបអស់ទាំងនេះនៅតែមានភាពទន់ភ្លន់ សមជាសុភាពនារី ថ្លៃថ្នូរ។ ពិសេសភាពសម្បូរបែបនៃ ផ្កាភ្ញីធ្វើឲ្យអ្នកស្លៀក លេចធ្លោ ក្លាយជាស្នូលនៃអង្គពិធីឬ គ្រប់ទីកន្លែងដែលគេមានវត្តមាន។
ខោស្លីបរំញ័របញ្ជាពីទូរស័ព្ទដៃសម្រាប់គូស្នេហ៍នៅឆ្ងាយ
- សេចក្ដីលម្អិត
- ចេញផ្សាយនា សៅរ៍, 08 កុម្ភៈ 2014 15:48
- និពន្ធដោយ Postkhmer
ក្រុងឡូសអេនជឺលេសៈ តាំងពីយូរយារណាស់មកហើយដែលគូស្នេហ៍នានា បានប្រើទូរស័ព្ទតេហៅ ឬផ្ញើសារឬរូបថតសម្រាប់ទំនាក់ទំនងគ្នាដើម្បីបង្កើនភាព ស្និទ្ធស្នាល។ តែឥឡូវនេះគេបានបង្កើតបន្ទះពិសេសស៊កក្នុងខោទ្រនាប់ភ្ជាប់ ប្រព័ន្ធប្លូធូតសម្រាប់បញ្ជាដោយទូរស័ព្ទដៃស្មាតហ្វូនឲ្យបញ្ចេញ ចលនារំញ័រ។
ផលិតផលខោក្នុងរបស់គូស្នេហ៍ដែលមានភ្ជាប់ប្រព័ន្ធ បញ្ជារំញ័រពីទូរស័ព្ទស្មាតហ្វូននេះត្រូវបានគេដាក់តាំងនៅ អគារពិព័រណ៍ផលិតផលអេឡិចត្រូនិក ក្នុងទីក្រុងឡាសវេហ្គាស កាលពីប៉ុន្មានថ្ងៃនេះ។
ខោទ្រនាប់នោះគេបានប្រើប្រព័ន្ធប្លូធូត សម្រាប់បញ្ជាចលនារំញ័រនៅតំបន់ពិសេសនោះ។ ម្យ៉ាងខណៈពេលប្រើទូរស័ព្ទស្មាតហ្វូនទាក់ទងរវាងដៃគូស្នេហា ប្រព័ន្ធប្លូធូតនឹងបញ្ជាធ្វើឲ្យមានរំញ័រជាច្រើនសណ្ឋានខុសៗគ្នា ដើម្បីបង្កើនអារម្មណ៍ស្និទ្ធស្នាល និងដុតរោលអារម្មណ៍គូស្នេហ៍។
លោក ស៊ូគី ដុនហេម ជាស្ថាបនិកក្រុមហ៊ុន OhMiBod បានអះអាងថា ចលនារំញ័រនៅខោទ្រនាប់នេះមានភាពសម្ងាត់ ដែលអ្នកដទៃមិនអាចកត់សម្គាល់ដឹងឡើយ៕
គូស្នេហ៍នៅឆ្ងាយពីគ្នា អាចដាស់អារម្មណ៍គ្នាតាមរយៈខោទ្រនាប់ភ្ជាប់ប្រព័ន្ធប្លូធូត។
ឈុតសម្លៀកបំពាក់សម្រាប់ហេមន្តរតូវ(១រោចកត្តិក-១៥កើតផល្គុន)
- សេចក្ដីលម្អិត
- ចេញផ្សាយនា សៅរ៍, 22 កុម្ភៈ 2014 14:47
Blazerនិងខោខ្លីដេរដោយក្រណាត់ទន់ល្មើយនិងផ្កាភ្ញីប្លែកៗនាំមកនូវភាពស្រស់ក្មេងនិងទាក់ទាញ។
គឺមួយក្នុងចំណោមទំនោរ Fashion ដ៏លេចធ្លោក្នុងឆ្នាំនេះឈុតសម្លៀកបំពាក់ខ្លីមាន Blazerនិងខោខ្លីត្រូវគេនិយមដោយវានាំមកនូវលក្ខណៈស្រគក់ស្រគំ ស្រស់ស្រាយនិងក្មេងជាងវ័យមានផាសុកភាព ត្រូវចំពោះអាកាសធាតុក្តៅឬត្រជាក់តិច។
ទំនោរដ៏ពេញនិយមនេះរមែងត្រូវបានប្រើជាមួយក្រណាត់ផ្កាឆើតឆាយទាក់ភ្នែក ធ្វើឱ្យអ្នកស្លៀកត្រូវបានគេចាប់អារម្មណ៏មួយរំពេចពេលចុះដើរតាមផ្លូវ។ បើស្លៀកឈុតនេះត្រូវប្រើអាវសឺមីឬអាវយឺតពណ៌លាតដើម្បីឱ្យចុះសម្រុងនិងគ្នាពីព្រោះឈុតsuit ឆើតឆាយពេកនាំឱ្យអ្នកលែងគួរឱ្យចាប់អារម្មណ៏ទៅវិញ។
ឈុតsuit ឆើតឆាយរមែងចុះសម្រុងនិងអាវសឺមី ស ស្រគត់ស្រគំនិងស្បែកជើងកែងចោតបែបបុរាណ ជួយឱ្យនាងកញ្ញាដែលស្លៀកពាក់វាក្លាយជា អតិជនមួយរូបមិនខាន។
ការប្រើគ្រឿងតុបតែងពណ៌ខ្មៅត្រូវគ្នានិងគ្រប់សាច់ក្រណាត់ ផ្កាអ្វីក៏បាន។
ពេលស្លៀកពាក់SUIT ពណ៌ស្រាលត្រូវប្រើអាវសឺមីពណ៌សទើបស៊ីគ្នា។
ខណៈអ្នកមិននិយមពណ៌ឆើតឆាយ ចូរប្រើពណ៌Pastel ដើម្បីកើនភាពជានារីគួរឱ្យទាក់ទាញ។
អាវBlazer អាចប្រើពណ៌ផ្សេងដើម្បីបង្កើនភាពស្រស់ក្មេង។
សាច់ក្រណាត់ឆ្នូតទទឹងៗក៏ជារបស់ពេញនិយមដែរឆ្នាំនេះ។
ពណ៌លឿង បែបនេះមើលទៅក្មេងតែនឹងធឹង។
ពិតណាស់កុំចោល ស- ខ្មៅ ពេញនិយមគ្រប់សម័យកាល។
ការប្រើក្រណាត់ក្រាស់ៗពណ៌គគីរលើកកំពស់បុគ្គលភាពខ្លាំងក្លា៕
ប្រភព LB,PTR
ម៉ូតសម្លៀកបំពាក់ APEC ពេលនិយមជាថ្មី
- សេចក្ដីលម្អិត
- ចេញផ្សាយនា ពុធ, 27 វិច្ឆិកា 2013 15:32
ការដែលពួកមេដឹកនាំ APEC ស្លៀកពាក់សម្លៀកបំពាក់ប្រពៃរបស់ប្រទេសម្ចាស់ផ្ទះ ដើម្បីថតរូបអង្គប្រជុំទើបតែត្រូវបានគេធ្វើឡើងវិញនៅឥណ្ឌូនេស៊ី បន្ទាប់ពីអាក់ខាន 3ឆ្នាំ ។
តាមទម្លាប់របស់វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក APEC បណ្តាលថ្នាក់ដឹកនាំ និងមានពិធីថតរូបរួមគ្នាក្នុងសម្លៀកបំពាក់ដែលបង្កើតឡើងដោយម្ចាស់ផ្ទះ ប្រយោជន៍លើកតំកើន វប្បធម៌បុរាណរបស់ប្រទេសនោះ ។
ទំលាប់បែបនេះស្មានតែត្រូវគេលុបចោលទៅហើយ តែកាលពីប្រជុំ APEC នៅកោះ Bali ប្រទេសឥណ្ឌូនេស៊ី វាត្រូវាបានគេធ្វើឡើងវិញ ។ ក្នុងរូបនេះគឺប្រធានាធិបតី Indonesia និងលោកជំទាវរបស់គាត់ ទទួលប្រធានាធិបតីរុស្ស៊ី Vladimir Putin ពួកគាត់ស្លៀកសម្លៀកបំពាក់ធ្វើពីក្រណាត់ endek របស់ Indonesia ។
លោកស្រី Yingluck Shinawatra នាយករដ្ឋមន្ត្រីថៃ ក្នុងអាវ endek ពណ៌ស្វាយ កំពុងបោះជំហានចូលសាលភោជនាហារ ។ ការដែលបណ្ដាមេដឹកនាំដោះសម្លៀកបំពាក់ complet ចេញហើយស្លៀកសំលៀកបំពាក់ពណ៌ឆើតឆាយក្នុងពិធីថតរូបជុំគ្នា ត្រូវបានផ្តើមគំនិតដោយប្រធានាធិបតីអាមេរិក Bill Clinton នៅឆ្នាំ 1993 ។ ចាប់ពីនោះមកបណ្តាមេដឹកនាំជាន់ក្រោយស្លៀកពាក់ខោអាវប្រពៃណីជាច្រើនប្រភេទតាំងពីអាវផាយជាយវែងរបស់វៀតណាមដល់អាវ poncho របស់អាហ្វ្រិកខាងត្បូង ។
នាយករដ្ឋមន្ត្រី Tony Abbott នៃប្រទេសអូស្ត្រាលីកំពុងអមដំណើរភរិយាគាត់ដើរចូលសាលពិសារភោជនាហារ ។ លោក Ida Bagus Adnyana អ្នកច្នៃម៉ូតអាវសម្រាប់ APEC ប្រាប់ថាវត្ថុធាតុដើមយកមកដេរអាវនេះតំណាងឱ្យភាពស្រុះស្រួលគ្នា និងតុល្យភាព ។
លោក John Kerry រដ្ឋមន្ត្រីការបរទេសអាមេរិក មក Bali ក្នុងនាមលោក Barack Obama ប្រធានាធិបតីអាមេរិក ។ ឆ្លងកាត់ការរៀបចំជាច្រើនលើកកន្លងមក ខោអាវខ្លះត្រូវគេចំអកថាសោនាដកម្មរបស់វិស័យបង្ហាញម៉ូត ។ នៅឆ្នាំ 2010 ជប៉ុនសម្រេចចិត្តឱ្យមេដឹកនាំទាំងអស់ស្លៀកពាក់ធម្មតាដោយមិនប្រើអាវ Kimono ហើយនៅឆ្នាំ 2011, APEC ប្រជុំនៅ Hawaii មេដឹកនាំទាំងអស់បានទទួលកាដូជាអាវ aloha តែមិនត្រូវគេសំណូមឱ្យពាក់ពេលថតរូបរួមទេ ។
Endek ត្រូវបានផលិតឡើង 4ពណ៌ ទឹកសមុទ្រ បៃតង ស្វាយ និង ក្រហម តាមការជ្រើសរើសរបស់លោកជំទាវប្រធានាធិបតី Indonesia
ក្នុងរូបនេះគឺប្រធានាធិបតី Mexico លោក Enrique Pena Nieto (កណ្ដាល) ភរិយាគាត់ និងនាយករដ្ឋមន្ត្រី New Zealand លោក John Key កំពុងទស្សនាការសម្តែងរបាំក្នុង Gala Daneing ។
ប្រធានាធិបតីរុស្ស៊ី ជជែកកម្សាន្ត និងប្រធានរដ្ឋវៀតណាម
ប្តីប្រពន្ធនាយករដ្ឋមន្ត្រីសិង្ហបុរី លោក អី ស៊ានឡុង និង ប្តីប្រពន្ធប្រធានាធិបតី Indonesia ។
ប្តីប្រពន្ធនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ត្រូវបានស្វាគមន៍ដោយប្តីប្រពន្ធប្រធានាធិបតី Indonesia ។
មេដឹកនាំ 21 រូបនៃវេទិការ APEC ថតរូបរួមគ្នានិងគ្រួសាររបស់ពួកគេ ។
Bali ជាកោះកាន់សាសនាហិណ្ឌូរបស់ Indonesia ខណៈប្រជាជន Indonesia ភាគច្រើនកាន់សាសនាឥស្លាម ។ ក្រណាត់ endek ផលិតដោយដៃប្រើកីបុរាណ ត្រូវបានប្រើក្នុងសាសនាហិណ្ឌូ ៕
ប្រពភ AP