សំបុត្រផ្ញើ ឱ្យអ្នកដែលមិនមែនរបស់ខ្ញុំ លុះអាវសាន
- សេចក្ដីលម្អិត
- ចេញផ្សាយនា អង្គារ, 01 មេសា 2014 16:20
អស់ប្រមាណ បីខែជាងហើយ គិតពីថ្ងៃដែលខ្ញុំបានដឹងថាអ្នកមានមនុស្សថ្មី បេះដូងខ្ញុំឈឺផ្សាណាស់។ ខ្ញុំទទួលអារម្មណ៍ថាក្នុងខ្លូនទទេស្អាត ធីងធោង និងឯកោ ជាអារម្មណ៏ដែលខ្ញុំបានឃ្លាតឆ្ងាយពីវា យូរថ្ងៃមកហើយ។ ទោះបីមុននេះដែលខ្ញុំធ្លាប់គិតថា ក្នុងបេះដូងអ្នក ប្រាកដជាកុឡាបថ្មី តែពេលដែលកាពិត លាតត្រដាងបេះដូងខ្ញុំនៅតែឈឺ និងពិបាកទទួលយក។
ណើ្ហយចុះ ទោះជាយ៉ាងណា មនុស្សម្នាក់ៗ សុទ្ធតែមានការជ្រើសរើសដោយ ឡែកៗពីគ្នា ទោះបីខ្ញុំសោកា សោកសង្រេង អស់ពីដួងចិត្ត និងក្រោធខឹងយ៉ាងខាំង ចំពោះស្រីម្នាក់នោះដល់ណាក្តី ក៏ខ្ញុំនៅតែប្រាថ្នាឱ្យអ្នកមានសុភមង្គល។ សង្ឃឹមថាអ្នកគោរព និងថែរក្សាអនុស្សាវរីយ៏ រវាងពួកយើង ទោះបីខ្ញុំជាយុវតីធម្មតាៗ តែស្រឡាញ់អ្នកដោយឈ្មោះ តាមការស្រែកហៅរបស់បេះដូង។
អ្វីដែលខ្ញុំបានសុទ្ធតែចេញពីបេះដូង គ្មានសោះការគេងបន្លំ អញ្ចឹងហើយបានជាពេលនេះទោះបី យើងបែកគ្នាតែខ្ញុំមិនស្តាយក្រោយ ហើយយល់ថារវាងយើង មាននិស្ស័យតែមិនមែនជាគូព្រេង។
បណ្តាថ្ងៃកន្លងមកនេះ ចំពោះខ្ញុំ គឺវែងឆ្ងាយគ្មានកំនត់ ខ្ញុំជ្រមុជខ្លូនចូល កំនរការងារ ប្រយោជន៍បន្លប់ក្តីសោកសៅ ជឿថាអ្នកមិនដឹងពីអារម្មណ៍ ខ្លោចផ្សាមួយនេះទេ។ ស្នេហ៍ឯកកោភគី ត្រូវបង្ខំចិត្តកប់ក្នុង ជម្រៅបេះដូង ដោយមិនដឹងត្រូវរ៉ាយរ៉ាប់ជាមួយអ្នកណា។ អាថ៏កំបាំងមួយនឹងត្រូវកប់បាត់ជារហូត កម្រងស្នេហាមួយដែលមានតែអ្នក នឹងខ្ញុំទើបដឹង សេចក្តីពើតផ្សាមួយដែលខ្ញុំរែកពន់តែម្តង។
ចូរអ្នករស់នៅដោយសុភមង្គល។ មានមនុស្សម្នាក់រមែងតាមដានពីដំណើរជីវិតអ្នក បើអ្នកមិនមានសុភមង្គល ខ្ញុំក៏មិនសប្បាយចិត្តដែរ! ដើម្បីខ្ញុំអ្នកត្រូវរស់នៅដោយត្រឹមត្រូវ កុំប្រព្រឹត្តដាក់អ្នកដទៃ ដូចដែលអ្នកបានប្រព្រឹត្តមកលើខ្ញុំទៀត កម្មពៀរវាលាប្រាកដជាមាន! ទោះបីយើងលែងជាគូស្នេហ៏ តែខ្ញុំនៅតែរាប់អាន ឬកជាមិត្ត ហើយតែងតែនៅខាងអ្នក ពិសេសពេលអ្នកមានទុក្ខកង្វល់ កុំខ្វល់ពីអតីតកាល ចូរអ្នកមករកខ្ញុំទៅ!
ថារី- កំពង់ឆ្នាំង
ស្ត្រីម្នាក់ល្បួងក្មេងប្រុសឲ្យធ្លាក់ក្នុង “អន្លង់សិច”៖ នាងបានកូន រីឯក្មេងប្រុសឆ្លងជំងឺកាមរោគ
- សេចក្ដីលម្អិត
- ចេញផ្សាយនា ពុធ, 26 មីនា 2014 10:21
- និពន្ធដោយ ksn-news
នារីម្នាក់ ត្រូវបានចោទប្រកាន់ពីបទបោកប្រាស់ក្មេងប្រុសម្នាក់ ដែលថានាងគឺក៏ជាក្មេងជំទង់ដែរ និងបានផ្តល់ក្មេងប្រុសរូបនោះ ជំងឺកាមរោគ ដែលអាចរួមភេទជាមួយនឹងកុមារដទៃទៀត ។
នារីរូបនេះមានឈ្មោះ Anna Areola-Hernandez អាយុ ២៣ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ និងប្រឈមបទចោទប្រកាន់ ដែលក្នុងនោះរួមមានៈ រួមភេទជាមួយអនីតិជន, រំលោភបំពានផ្លូវភេទកុមារ, ការប្រាប់អាយុខុសច្បាប់ និងបង្ហោះរូបភាពរួមរក្សជាមួយអនីតិជន, នេះបើតាម AZ Family ឲ្យដឹង ។
ឯកសារតុលាការបង្ហាញថា នាង Areola-Hernandez បានមានទំនាក់ទំនង ៦ ខែ ជាមួយក្មេងប្រុសអាយុ ១៣ ឆ្នាំ ម្នាក់ គ្រាដែលនាងបានជួបជាលើកដំបូង នៅផ្សារទំនើប Phoenix ។ នាងត្រូវបានចោទប្រកាន់ថា បានប្រាប់ក្មេងប្រុសរូបនោះថា នាងមានអាយុ ១៥ ឆ្នាំ និងបានរួមភេទជាមួយក្មេងប្រុសនោះ ជាច្រើនលើក ។
នៅក្នុង ខែកុម្ភៈ ម្តាយក្មេងប្រុសរងគ្រោះ បានទាក់ទងទៅប៉ូលីស បន្ទាប់ពីរកឃើញនាង Areola-Hernandez បានកុហកអំពីអាយុរបស់នាង និងបានចោទប្រកាន់ថា នាងរូបនេះ បានផ្តល់ជំងឺកាមរោគដល់កូនប្រុសរបស់គាត់ ។
Areola-Hernandez ក៏ត្រូវបានចោទថាបានប្រាប់ម្តាយរបស់ក្មេងប្រុសនោះថា នាងមានផ្ទៃពោះ បើទោះបីប៉ូលីសពុំទាន់បញ្ជាក់ថាតើនេះជារឿងពិតក៏ដោយ ។
Areola-Hernandez ក៏ត្រូវបានចោទថាបានមានទំនាក់ទំនងជាមួយក្មេងប្រុស តាមរយៈការសន្ទនាគ្នានៅលើ Facebook និងគេហទំព័របណ្តាញសង្គមដទៃទៀត ស្ថិតក្រោមឈ្មោះ "Tiny Hernandez" or "Ana Hernandez", នេះបើយោងតាម AZ Central ។
ប៉ូលីសបាននិយាយថា ស្រីសង្ស័យរូបនេះ បានសារភាពថា នាងមាន “មិត្តប្រុស” យ៉ាងតិច ២០ ក្មេង នៅក្នុងអនឡាញ ខណៈបង្ហោះរូបភាពជាក្មេងជំទង់ម្នាក់ និងក៏សារភាពបានរួមរក្សជាមួយក្មេងប្រុស ២ នាក់ ផងដែរ ។
ទោះជាយ៉ាងណា នាង Areola-Hernandez ត្រូវបានចាប់ឃុំខ្លួន ដោយគ្មានប្រាក់ធានាក្រៅឃុំ ៕
មើលមុខពិតបោកក្មេងរបស់នាង Areola-Hernandez
ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ត្រូវបុរស១១ នាក់រំលោភ នៅមុខប្អូនស្រីរបស់ខ្លួន
- សេចក្ដីលម្អិត
- ចេញផ្សាយនា អង្គារ, 18 មីនា 2014 10:55
តៃវ៉ាន់ : ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ គឺជាសិស្សនៅវិទ្យាល័យមួយក្នុង ទីក្រុង New Taipei ត្រូវបានសារព័ត៌មានមួយ រាយការណ៍ថា នាងត្រូវក្រុមបុរសប្រមាណជា ១០នាក់ចាប់រំលោភក្រោម ក្រសែភ្នែករបស់ប្អូន ស្រីខ្លួនដែលបាន ត្រឹមតែយក កាមេរ៉ាមកឈរថត សកម្មភាពទុកដោយ មិនអាចជួយអ្វីបងស្រីបានឡើយ។
ប៉ូលីសនិយាយថា ជនសង្ស័យ ឈ្មោះ Hsu អាយុ២១ឆ្នាំ និងមិត្តភក្តិឈ្មោះ Chen បានរួមដៃគ្នាញុះញង់ ជាមួយ មនុស្សមួយក្រុមទៀតចាប់ រំលោភក្មេងស្រីរងគ្រោះបន្ទាប់ពី Hsu ខឹងនឹងនាងជាខ្លាំងនៅពេលដែល ក្មេងស្រីរូបនេះ បានប្រើពាក្យ សម្តីមិនសមរម្យលើ Chen ដែលជាមិត្តរបស់គេហើយ Hsu បានយក កាំបិតគំរាមនាងឲ្យដោះ សំលៀកបំពាក់ចេញ និងរត់ពេញសួនច្បារ។
សកម្មភាពនេះមិនបញ្ចប់ត្រឹមនឹងឡើយ ថ្ងៃមួយក្មេងស្រីរងគ្រោះ ត្រូវជនសង្ស័យនិងមនុស្ស៩នាក់ទៀតរំលោភ ផ្លូវភេទដោយពួកគេ ប្រើទឹកសូដា អំបិល និងមែកឈើមកវាយប្រហារនាងព្រមទាំងយកបារី មកដុតលើខ្លួនប្រាណ នាងថែមទៀតផង។
ប្អូនស្រីរបស់ក្មេងស្រីរង គ្រោះបានត្រឹមឈរមើល ពីចំងាយហើយយក កាមេរ៉ាមកថតរូបភាព រហូតដល់ប៉ូលីស ឆ្លងកាត់តំបន់ដែលនាង ត្រូវបានគេរំលោភបំពាន ទើបអាចជួយសង្គ្រោះនាងបាន។ ជនល្មើសទាំងនោះ ត្រូវបានបញ្ជូនទៅតុ លាការកាត់ទោស៕
ស្រីស្អាតថតរូបស្រើបស្រាលបង្ហោះតាមអិនធើណេត មុនសំលាប់ខ្លួន ព្រោះខឹងសង្សារ ក្បត់ចិត្ត (មានវីដេអូ)
- សេចក្ដីលម្អិត
- ចេញផ្សាយនា ព្រហស្បតិ៍, 20 មីនា 2014 14:11
ស្ត្រីម្នាក់កើតទុក្ខយ៉ាងខ្លាំង ក្រោយពីត្រូវមិត្តប្រុសរបស់ នាងបោះបង់ចោល ប៉ុន្តែនាងនៅតែប្រឹង រស់នៅជីវិតម្នាក់ ឯងបន្តទៀត តែនាងមិនអាចបន្តទៅទៀតបាន ដោយសារតែស្រលាញ់បុរស នោះខ្លាំងពេក នាងក៏សំរេចចិត្តធ្វើអត្តឃាត។ ស្ត្រីវ័យ២០ឆ្នាំជនជាតិចិន ដែលមានឈ្មោះលើ គណនី Instagram ឈ្មោះ Jojo Tsai បានបង្ហោះរូបភាពរូបភាពស្រើបស្រាលរបស់នាង ជាមួយនឹងសារខ្លីទៅកាន់អតីតមិត្តប្រុសរបស់នាង រួចក៏លោតសំលាប់ខ្លួនពីលើដំបូលអាគារតែ ម្តង។ នៅក្នុងសារខ្លីរបស់នាងបានសរសេរថា នាងបានចោទប្រកាន់មិត្តប្រុសរបស់នាង ដែលបោកប្រាស់នាង ដោយបុរសនោះបាននិយាយទៅកាន់នាងថា ចង់រៀបការ និងចង់បាន កូនជាមួយនាង ប៉ុន្តែចុងក្រោយបុរសនោះបែរជានិយាយក្រលាសថា ម្តាយរបស់គាត់បដិសេធ មិនព្រមអោយគាត់រៀបការជាមួយនាងទៅវិញ។ សារខ្លីមួយទៀតបានអោយដឹងថា នាងមិនដែលបោកប្រាស់បុរសនោះទេ ហើយនាងមិនអាចឈប់ស្រលាញ់គាត់បានឡើយ បើទោះជានាងស្លាប់ នាងក៏នៅតែមកតាមរកបុរសជាមិត្តប្រុសដែរ។ “សូមកុំយកតម្រាប់តាមនាង ព្រោះការសំលាប់ខ្លួនមិនមែនជាដំណោះស្រាយឡើយ”
ក្មេងស្រីជំទង់សំរាលបានកូនស្រីម្នាក់ បន្ទាប់ពីរងការរំលោភពីឪពុក និងប្អូនប្រុសបង្កើតខ្លួន
- សេចក្ដីលម្អិត
- ចេញផ្សាយនា ច័ន្ទ, 17 មីនា 2014 08:51
- និពន្ធដោយ ksn-nwes
តុលាការហ្ស៊កដង់កាលពីថ្ងៃពុធ កន្លងទៅថ្មីៗនេះ បានធ្វើការចោទប្រកាន់បុរសជាឪពុកអាយុ ៤០ ឆ្នាំ និង ប្អូនប្រុសអាយុ ១៦ ឆ្នាំ របស់ក្មេងស្រីជំទង់ម្នាក់ ពីបទរំលោភសេពសន្ថវៈ ក្រោយពីនាងសំរាលបានកូនស្រីម្នាក់ ។
ក្មេងស្រីរងគ្រោះ អាយុ ១៧ ឆ្នាំ រួបនោះ បានសំរាលកូនកាលពីខែមុននេះ នៅឯមន្ទីរពេទ្យ១ ក្នុងទីក្រុង Amman ប្រទេសហ្ស៊កដង់ ។
មន្ត្រីម្នាក់បានប្រាប់ថាៈ “នាងបាននិយាយថា ឪពុក និងប្អូនប្រុសរបស់នាង បានរំលោភនាងជាច្រើនដង” ។
យ៉ាងណាមិញ ជនសង្ស័យឪពុកកូនទាំងពីរនេះ ក៏បានសារភាពទទួលស្គាល់បទល្មើសរបស់ពួកវាផងដែរ ។ ប៉ុន្តែ តាមរយៈការធ្វើតេស្ត DNA បានបង្ហាញថា ទារកស្រីនោះ គឺជាកូនស្រីរបស់ប្អូនប្រុសនារីរងគ្រោះ ។
ទោះជាយ៉ាងណា ជនសង្ស័យទាំងពីរនឹងប្រឈមទោសជាប់គុក ២០ ឆ្នាំ ប្រសិនតុលាការផ្តន្ទាទោសនោះ ។
យោងតាមស្ថិតិផ្លូវការកាលពីឆ្នាំមុន បានបង្ហាញថា ១/៣ នៃកូនសិស្សហ្ស៊កដង់ ៣ លាន បានរងការរំលោភបំពានផ្លូវភេទ និងប្រហែល ៨០% បានជួបប្រទះនឹងទម្រង់មួយចំនួន នៃការប្រើអំពើហិង្សារាងកាយ ៕