jaukjeybanner

ផ្ទះស្អាតដោយផ្កាភ្ញី ប្លែកភ្នែក

បរិយាកាដែលមានការរួមបញ្ចូលគ្នារវាងពណ៏ស្រស់និងពណ៏ស្រគាំ បង្កើសតបានទិដ្ឋភាពមួយប្លែកភ្នែក។

គេហដ្ឋាន ៥ បន្ទប់នៅស័ង្ហបុរី ប្រើពណ៏ខ្មៅ និងស ផ្សំ និង ពណ៏ស្រស់កើត ខៀវ និងផ្កាឈូក បង្កើតបានលំនឹងពណ៍។ បរិយាកាសផ្ទុះនេះ ស្រស់ឆើត ស្ងប់ស្ងាត់ និង​ជាសុខភាព។ ជញ្ជាំ លាបពណ៍ក្រម៉ៅ ធ្វើឱ្យទំហំផ្ទុះហាក់ធំបន្តិច។​

ក្រៅពីរបៀបសំណាញ់យក្ស​ ជាកន្លែងមានសៀវភៅយ៉ាងមនោរម្យដាក់ក្បែរបង្អួច។

សូម្បីទូរតាំងក៏ត្រូវមានសណ្តាប់ធ្នាប់និងរករបៀបរៀបរយដែរ។

តុអាហាតូចតែថ្លៃថ្នូរ សមស្របនិង ជីវភាពអ្នកទីក្រុង។

ក្តារលំអនៅជ្រុងមួយរបស់បន្ទប់ អាចត្រូវគេប្តូរធ្លាស់អត្ថន័យជាប្រចាំថ្ងៃ ដើម្បីនាំមកនូវភាពស្រស់ថ្លាជាប្រចាំ។

ច្រកដើរតូបក្លែង ដោយរូបភាពក្នុង ភាបយន្តជីវចលតម្រូវចិត្តម្ចាសតូចនៃគេហដ្ឋាន។

ទូរសំអាងត្រូវប្តូរមក រាងទ្រវែងឱ្យសម និងទំហំផ្ទះដែលធំ។

បន្ទប់គេងលាបពណ៍​ខៀវ ពិដានពណ៍ស ដើម្បីឱ្យបរិយាកាស ស្ងប់ស្ងាត់ ហើយផ្សំដោយរូបភាពសត្វហើយនាំឱ្យអារម្មណ៍ ស្រស់ស្រាយពេលភ្ញាក់ពីដំណេក។ 

ប្រភព៖ Space Matter

ជ្រុងដាក់តុធ្វើការ សម្រាប់ផ្ទះតូចចង្អៀត

កន្លែង​តូច​មួយ​សមរម្យ​សម្រាប់​ធ្វើការ​ក្នុងផ្ទះ​តូចចង្អៀត ដាច់ខាត​ត្រូវតែ​សមល្មម និង​មិន​ស៊ី​អស់​ក្រឡា​ផ្ទៃ​ធំ ស្ងប់ស្ងាត់​និង​មាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ ។


ជ្រុង​មួយ​សម្រាប់ធ្វើ​ការងារ ត្រូវ​និង​លំនៅដ្ឋាន​តូចចង្អៀត ។


ពិតណាស់​កន្លែង​ដាក់​តុ​ធ្វើការ​សំខាន់​ណាស់​សម្រាប់​គ្រួសារនីមួយៗ ។ យើង​ត្រូវការ​វា​សម្រាប់ធ្វើ​ការងា​រផ្សេងៗ រៀនសូត្រ ទុកដាក់​បញ្ជីស្នាម​និង​ឯកសារ​នានា​ក្នុង​គ្រួសារ​ហើយក៏​អាច​ធ្វើការ​ហត្ថកម្មតូចៗលើ​តុ​ធ្វើការ​ក្នុងផ្ទះ​បាន​ផងដែរ ។
តែ​ធាតុពិត​មានការ​ងារ​ច្រើនណាស់​ដែល​យើង​អាច​សម្រេចចិត្ត​ចេញពី កន្លែង​នេះ ។ ពិសេស​ចំពោះ​លំនៅដ្ឋាន​ណា​ដែល​ទំហំ​មានកំណត់​ហើយ​មិនអាច​រក្សា​បន្ទប់​មួយ​ពេញ ឬ មួយ​កំណាត់​បន្ទប់​សម្រាប់​ធ្វើកា​រដាច់​ដោយឡែក​បាន ។ នេះ​គឺ​មូលហេតុ​ធ្វើឱ្យ​កន្លែងធ្វើការ​ក្លាយជា​សំខាន់ បើទោះជា​ពេលខ្លះ​វា​ស្ថិតនៅ​ជ្រុង​កន្លៀត​មួយ​ក៏ដោយ ។


បើ​យើង​ចង់ឱ្យ​កន្លែងធ្វើការ​ក្នុងផ្ទះ​របស់​យើង មាន​លក្ខណៈ​ឯកជន​ដាច់ដោយឡែក នោះ​យើង​អាច​ប្រើ​ទូរ​ខោអាវ ។ នេះ​ជា​កន្លែង​ដ៏​ត្រូវចិត្ត​បំផុត​សម្រាប់​យើង​រៀបចំ​តាម​នឹកឃើញ ដាក់តាំង​លំ​វត្ថុ​នានា ហើយ​នៅតែ​រក្សាបាន​នូវ​សណ្តាប់ធ្នាប់ និង​មិន​ធ្វើឱ្យ​បន្ទប់​ឃើញ​រញ៉េរញ៉ៃ ។


ការយក​ទូរ​ដាក់​ខោអាវ​ច្នៃ​ជា​តុ​ធ្វើការ កំពុង​ក្លាយជា​ទំនោរ​មួយ​ដ៏​ពេញនិយម ។ ងាយៗទេ គឺ​គ្រាន់តែ​ដាក់​កូន​តុ​មួយ ចូល​ចន្លោះ​ទូរ​ខោអាវ ហើយ​គឺ ធ្វើការ​បាន ។ របៀប​មួយ​នេះ​សន្សំ​បាន​លំហ​ទំនេរ​ក្នុងផ្ទះ​និង​មាន​ធ្នើ​សម្រាប់​ដាក់​ឯកសារ​ស្រាប់ ។


មាន​របៀប​ច្រើនយ៉ាង​ណាស់​សម្រាប់​ច្នៃ​ទូរ​ខោអាវ​ឱ្យទៅជា​ពហុមុខ​ងារ​ហើយ​នៅ​រក្សាបាន​ភាពស្រស់ស្អាត​របស់​វា ។ យើង​អាច​លាប​ពណ៌​ថ្មី ឬ បិទ​ក្រដាស​លំអ​ជញ្ជាំង​ឱ្យ​វា ទៅតាម​ចំណូលចិត្ត ឬ តាម​ដំបូន្មាន​របស់​ស្ថាបត្យករ ពិនិត្យ​គំរោង​សង់ផ្ទះ​របស់​យើង ។


និយាយ​ពី​កន្លែង​រក្សា​ឯកសារ យើង​អាច​ប្រើ​ជញ្ជាំង​និង​សន្លឹក​ទ្វារក្រាស់ៗ ជា​កន្លែង​រក្សា​ឯកសារ​នានា ។ យើង​អាច​បំពាក់​លើ​វា​នូវ​ទំ​ពក់ខ្លះៗ ព្យួរ​លើ​វា​នូវ​ថង់​ក្រណាត់ ពីរ​បី …. ឬ អាច​ភ្ជាប់​ធ្វើ​ដាក់​ឯកសារ ពីលើ​ជញ្ជាំង​ឬ ទ្វារ​នោះ ។


តែ​បង្ហាញថា​ត្រូវ​លៃលក​យ៉ាងណា បើ​យើង​គ្មាន​ទូរ​ខោអាវ​ដូចខាងលើ ។ កុំ​ព្រួយ​មាន​របៀប​ផ្សេង ទៀត​សម្រាប់​រៀបចំ​កន្លែងធ្វើកា​រ ។


ត្រូវ​សម្លឹង​មួយ​ជុំ ផ្ទះ ឬ បន្ទប់​របស់​អ្នក​ដោយ​យកចិត្តទុកដាក់​បំផុត ប្រាកដជា​រកបាន​ជ្រុង​មួ​យស​ក្កិ​សម​មិន​ខាន វា​អាចជា​ជ្រុងផ្ទះ ឬ ច្រក​ក្រោម​ជណ្តើរ​ក៏បាន ។


កន្លែងធ្វើការតូចៗ (Mini) អាច​កើតឡើង​ពី​លំហ​តូច​មួយ​និង​កូន​តុ កូន​កៅអីមួយៗប៉ុណ្ណោះ ។ បន្ថែម​ពីលើ​វា​នូវ​ចង្អៀត​ធ្វើការ និង ធ្នើតូចៗពីរ​បី​ពី​ជញ្ជាំង នោះ​អ្នក​នឹងមាន​លំហ​ដោយឡែក​មួយ​សម្រាប់​ធ្វើកា​រ​មិន​ខាន  ៕


ប្រភព BG-KOHLER

ទស្សនា​ជាមួយនឹង​ការតុបតែងគេហដ្ឋាន ដ៏​ប្លែកស្រស់ស្អាតម៉ូ​ដែលថ្មីៗទំនើប និងទាក់ទាញ

នេះ​គឺជា​ការ​បង្ហាញជូន ដ៏​ថ្មី​មួយ​នូវ​ម៉ូដ និង ការតុបតែង​ដ៏​ប្រណិត នៅក្នុង​គេហដ្ឋាន​របស់លោកអ្នក ដើម្បី​បង្កើន​នូវ​បរិយា កាស​ឱ្យ​កាន់តែ​ល្អប្រសើរ ប្លែក​ភ្នែក ប្លែក​អារម្មណ៍ និង ទាក់ទាញ​បំផុតសំរាប់​គេហដ្ឋាន​មួយ ពោរពេញ​ទៅដោយ​ផា សុខ ភាព និង សុភមង្គល។

តើ​លោកអ្នក ចង់បាន​បន្ទប់​គេង បន្ទប់ទទួលភ្ញៀវ​មួយ ដ៏​ស្រស់ស្អាត​ដែរឬទេ? តើ​លោកអ្នក ចង់ប្រែក្លាយ​គេហដ្ឋាន​ទាំង មូល របស់លោក​អ្នក ឱ្យ​ភាព​ទាក់ទាញ ដែរ ឬទេ? អ្វី​ទាំងនេះ លោកអ្នកអាចធ្វើ​បាន ជាមួយនឹង Fullhouse decoration គឺជា​អ្នកជំនាញ ខាង​តុបតែង​ដ៏​ល្អឥតខ្ចោះ ដែលមាន​បំរើសេវា ជាច្រើន​ដូចជា៖ រចនា​ម៉ូដ និង តុបតែង បន្ទប់​គេង (មនុស្ស​ចាស់ និង ក្មេង) បន្ទប់ទទួលភ្ញៀវ  ផ្ទះបាយ និង  ខាងក្នុង​គេហដ្ឋាន​ទាំងមូល  ដែល​នាំចូល​ឈើ និង គ្រឿង​បរិ​ក្ឋា មាន
គុណភាព​មកពី​បរទេស   ជាមួយនឹង​សេវាកម្ម​ដ៏​ពេញចិត្ត  និង  រហ័ស​ទាន់​ចិត្ត។សំរាប់ ព័ត៌មាន​លំអិត  សូម​ចូលទៅ​កាន់​គេហទំព័​រៈ www.fullhouse.com.kh ឬ facebook.com/FullHouseDecorations៕

សូម​ទស្សនា រូបភាព ខាងក្រោម!!!

បន្ទប់​គេង៖

បន្ទប់ទទួលភ្ញៀវ៖

ផ្ទះបាយ៖

ទូសំលៀកបំពាក់៖

ប្រភព៖ Fullhouse

រចនាបន្ទប់ធ្វើការឲ្យត្រូវលក្ខណៈបច្ចេកទេស

បន្ទប់ធ្វើការ​មាន​របៀប​និង​សណ្ដាប់ធ្នាប់ មិន​ប្រាកដថា​ជា​ជម្រើស​និង​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ពេញចិត្ត​ទេ ពិសេស​ពួក​សិល្បករ។ តែ​ភាព​ស្អាតបាត​និង​ពន្លឺ​គ្រប់គ្រាន់​ជា​អ្វីដែល​មិនអាច​ខ្វះ​បាន​ចំពោះ​ លំហ​ការងារ​ណាមួយ​ក៏ដោយ ឲ្យ​តែ​ត្រូវការ​ភាព​ប្រមូលផ្ដុំ​ស្មារតី​និង​រក្សា​ភាព​ច្នៃប្រឌិត​ឲ្យ​ បានយូរ។

នេះ​ជា​តុ​ធ្វើការ​របស់​អ្នកវិទ្យាសាស្ដ្រ​ផ្នែក​ភូមិសាស្ដ្រ។

តុ​ធ្វើជា​របស់​សាមញ្ញ​មួយ តែ​ទាមទារ​ស្អាត​និង​អនាម័យ​ខ្ពស់

បន្ទប់ធ្វើការ​សម្រាប់​អ្នក​ចូលចិត្ត​វា​ឡ។

យក​ល្អ​អ្នក​ត្រូវ​បំពាក់​សង្ហា​រឹម​ពណ៌​ភ្លឺ​ឬ​ពណ៌​ស​ឲ្យ​បន្ទប់​ធ្វើ

លំហ ​សម្រាប់​ការងារ​អាចដាក់​ចូល​និង​ផ្នែក​ដទៃទៀត បើ​ផ្ទះ​យើង​ចង្អៀត​តែ​ត្រូវ​បែរមុខ​វា​ទៅ​ប្រភព​ព​ន្លី​ថ្ងៃ មាន​បង្អួច ឬ​ទ្វារ​ជាដើម។

ការ​មាន​របៀបរៀបរយ​មិន​ប​ប្រាកដ​ត​ត្រូវចិត្ត​មនុស្ស​គ្រប់គ្នា​នោះទេ។

ការ ​ឡូកឡំ​គ្មាន​សណ្ដាប់ធ្នាប់​ខ្លះ ធ្វើ​ឲ្យ​លំហ​ធ្វើការ​របស់ខ្លួន​ពោរពេញ​ដោយ​ថាមពល​ជីវិត តែ​ធ្វើ​ឲ្យ​លំហ​ធ្វើការ​របស់​អ្នកណា​ដែល​ពិតជា​ចូលចិត្ត​របៀប​រញ៉េរញ៉ៃ​ តែប៉ុណ្ណោះ។

តុ​ធ្វើការ​ថ្លៃថ្នូរ​តាមរបៀប​បុរាណ​ប្រពៃណី។

លំហ​ធ្វើការ​ពោរពេញ​ដោយ​ការច្នៃប្រឌិត​របស់​ស្ថាបត្យករ។

បន្ទប់ធ្វើការ ក៍​អាចដាក់​ក្នុង​បន្ទប់​លំហែ អារម្មណ៍​បាន​ដែល 2 in 1។

ការចំណាយ​ប្រាក់​រៀបចំ​បន្ទប់ធ្វើការ​ត្រឹមត្រូវ ជួយ​ឲ្យ​អ្នកមាន​ការច្នៃប្រឌិត​ថ្មី​បានល្អ ហើយ​វិចារណញាណ​រហ័សរហួន។

បន្ទប់ធ្វើការ​ក្នុង Penthouse ឬ​ជាន់​លើ​បង្អស់​នៃ​ផ្ទះ​ច្រើន​ជាន់។

តុ​រៀន​ភ្លោះ​សម្រាប់ អាទិទេព​តូច​របស់​ម្ចាស់ផ្ទះ។

ខាងក្រៅ​បន្ទប់ធ្វើការ​ជា​លំហ​ធំ​ទូលាយ ជួយ​ឲ្យ​អ្នក​ឆាប់​រកឃើញ​ដំណោះស្រាយល្អថ្មី។

ការ​ទុកដាក់​ពោរពេញ​ដោយ​របៀបរៀបរយ​ក្នុង​បន្ទប់ធ្វើការ​ប្រកបដោយ​វិទ្យាសាស្ដ្រ។

បន្ទប់ធ្វើការ​មួយ​នេះ ទ្រង់​ចង្អៀត​តែមាន​សណ្ដាប់ធ្នាប់។

លំហសាមញ្ញៗក៍​ជួយ​ឲ្យ​កើតមាន​ការច្នៃ​បង្កើត​ថ្មី​បានល្អ​ដែរ។

បន្ទប់ធ្វើការ​គ្រប​បណ្ដ​ប់​ដោយ​ពណ៍​ចម្រុះ​នៃ​ស្ថាបត្យករ​សម័យថ្មី។

តុ ទូរធំៗអាច​រៀបបាន​ឯកសារ​យ៉ាងច្រើន​ហាក់​រំលឹក ប្រាប់​អ្នក​ថា ការងារ​អ្វី​ក៍​ត្រូវ​ស្រាវជ្រាវ​ឲ្យ​បាន​ច្រើន។

បន្ទប់ធ្វើការ​របស់​អ្នក​ច្នៃ​បង្កើត​ម៉ូត​សម្លៀកបំពាក់។

ប្រភព Landtoday

ផ្ទះចម្លែក រាងជា រូបចម្លាក់ នារីដោះអាវ


ផ្ទះ La Sirena ពិតជាអស្ចារ្យមែន ។

ម៉ិ​ក​ស៊ិ​ក ៖ ផ្ទះមួយ​ខ្នង​តូច​សង់​ឡើងជា​រូបចម្លាក់​នារី​ដោះអាវ​នេះ ត្រូវបាន​កសាងឡើង​ក្នុង​ឆ្នាំ ១៩៩៥ ស្ថិតនៅ​តំបន់ឆ្នេរ Puerto Nuevo នៃ​ប្រទេស ម៉ិ​ក​ស៊ិ​ក ត្រូវបាន​ដាក់ឈ្មោះថា «La Sirena » ។ផ្ទះ​មាន​រូប​នារី​គ្មាន​សំលៀកបំពាក់ ពាក់កណ្តាល​ខ្លួន​នេះ គឺ ជា​សិល្បៈ​ច្នៃ​ម៉ូត​ដោយ​ជាងចម្លាក់​ម្នាក់ គឺ​លោក ArmandoMunoz Garcia  ដោយមាន​ការចូលរួម​ជា​កិត្តិយស​ពី​នារី​មួយរូប ដើម្បី​យកមក​ធ្វើជា​សិល្បៈ​កែច្នៃ នេះ​ឡើង ។ ផ្ទះ​នេះ​រៀបចំឡើង​ដោយមាន​បន្ទប់ទឹក​នៅ​ខាងក្នុង ចំណែកឯ​បន្ទប់​សម្រាក់​លេង មាន​ទីតាំង​នៅត្រង់​ពោះ​នៃ​រូបចម្លាក់ ហើយ​បន្ទប់​គេង​វិញ គឺ​នៅ​ចន្លោះ​នៃ​ផ្នែក​ខាងស្តាំ​ដើមទ្រូង​របស់​នាង ។

នាពេល​បច្ចុប្បន្ន​ផ្ទះមួយ​ខ្នង​នេះ​បាន​ប្រែក្លាយជា​ទៅជា ភោជនីយ​ដា្ឋ​ន​តូច​មួយ​ក្នុង​តំបន់​នោះ ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
324
923
4540062