jaukjeybanner

បណ្តារម្មណីយដ្ឋានដែលស្អាតដូចសួគា៍ នៅប្រទេសជប៉ុន

ចាប់គិតពីវាលបុប្ផា​ បឹងលើកំពូលភ្នំ ដល់ខ្ពស់រាបខ្សាច់​ ឬ ភូមិដ្ឋានបូរាណសុទ្ធតែនាំមកនូវអារម្មណ៏ប្លែកដល់អ្នកទេសចរណ៏ ពេលពួកគេបានមកដល់កន្លែងណាមួយក្នុងចំណោមនោះ។​

ឧទ្យានផ្កា ភ្វូជី​(Chinese Wisteria )​Kawachi នៅខេត្ត Tukuoda ជារម្មណីយដ៏ល្បីឈ្មោះរបស់ជប៉ុន សម្រាប់ខែមេសាជារៀងរាល់ឆ្នាំ។ សួននេះមានផ្កា Fuji  ប្រមាណ១៥០គុម្ព និង ២០ ប្រភេទផ្សេងគ្នា។ ខណៈរដូវផ្ការីក ផ្កាទាំងនេះទំលាក់រំយោល គ្របជិតលើដងផ្លូវ ស្រូបទាញអារម្មណ៏អ្នកទេសចរណ៍យ៉ាងចម្លែក។

បឹងHappo ក្នុងខេត្ត Nagano ត្រូវបានភ្នំជាច្រើន ព័ទ្ធជុំវិញហើយស្ថិតនៅកម្ពស់ 2060M ធៀបនិងនីវ៉ូទឹកសមុទ្រ។​ទោះបីផ្ទៃបឹងមិនជាធំ តែHappo ស្រស់ស្អាតដូចទេសភាពនៅសួនទេវតា។ ទឹកបឹងថ្លាឈ្វេង គ្រប់ពេលវេលា ឆ្លុះឱ្យឃើញបណ្តាកំពូលភ្នំដល់ទៅជាង ៣០០០ម៉ែត្រ ព័ទ្ធជុំវិញវា។

Hatachi ឧទ្យានប្របមាត់សមុទ្រ ស្ថិតក្នុងតំបន់ Ibaraki ដែលល្បីឈ្មោះដោយមានផ្កា riemoPhila ជាង៤០០០ ០០០ ដើម។

នៅចុងខែមេសា ដើមខែឧសភាដែលជារដូវផ្ការីក កំពូលកូនភ្នំទាំងអស់ ហាក់ត្រូវបានលាបពណ៏ខៀវស្រទន់ ដ៏គួរឱ្យចាប់ចិត្ត។ អ្នកទេសចរណ៏ ក៏ចាប់ចិត្តផងដែរជាមួយទំហំជាង ១៩០ha នៃឧទ្យានទាំងមូលរមែងប្តូរពណ៏តាមរដូវ។

ក្នុងខែកុម្ភះពេលគេប្រារព្ធពេលគេប្រារព្ធធ្វើ បុណ្យពន្លឺនៅតំបន់ Otara លើកោះ Hokkaido ទៀនរាប់រយពាន់ដើម ត្រូវបានគេអុធបំភ្លឺ​តាមមាត់ព្រែកនៃទីក្រុង ហើយលំអបន្ថែមដោយចង្រៀងគោម និងកុក្កតាមនុស្សព្រិល។ អ្នកទេសចរណ៏បីដូចជាវង្វេងកូលពិភពរឿងព្រេង។

Tottori-Sakyn ជាងខ្ពស់រាបខ្សាច់ធំបំផុតនៅជប៉ុន មានបណ្តោយ ១៦Km ទទឹងប្រមាណ ២km។ ដីនៅតំបន់នេះជាល្បាយរវាងខ្សាច់ និង កំអែលភ្នំភ្លើង តាំងពីប្រមាណ១០០ ០០០​ឆ្នាំមកហើយ។​ក្រៅពីជិះអូដ្ឋលេង ពេលមកតំបន់នេះ អ្នកទេសចរណ៏អាចលេង សម្រូតខ្លូនចុះពីលើកំពូលភ្នំខ្សាច់។​

កសិដ្ឋាន Tomita នៅ Hokkaido មានសួរផ្កាឡាវែនដឺ ៣កន្លែង គឺខាងកើតវាល Sakiwai កាតកណ្តាល Sakiwai ព្រមទាំងសួរផ្កា lavender បូរាណ។ ក្នុងរូបនេះគឺកម្រាលផ្កាចម្រុះពណ៏នៅSakiwai។

ភូមិ AinoKura ជាភូមិបូរានដ៏ល្បីឈ្មោះរបស់ជប៉ុនដែលត្រូវបានចាត់ចូលក្នុងបញ្ជី UNESCO។ ផ្ទុះម៉ូត Gassho​ដ៏ចាស់ជាងគេនៅទីនេះមានអាយុកាល ជាង៤០០ឆ្នាំហើយ។ មកទស្សនាទីនេះ អ្នកទេសចរណ៏ នឹងឃើញពីទេពកោសល្យ នៃការសង់ផ្ទុះមិនប្រើដើកគោលរបស់ជប៉ុន។​

ក្រៅពិវាលស្រែបែបកាំជណ្តើរ ស្រុក Ini Tanada នៅHiroshima នៅល្បីឈ្មោះដោយរសជាតិអង្កររបស់ស្រុកនេះ។​ នៅស្រុកនេះរមែង រៀបចំកម្មវិធីផ្សេងៗពាក់ព័ន្ធ និងស្រូវ ស្រូបទាញទេសចរណ៏យ៉ាងច្រើន។​

សារមន្ទីរឧទ្យានសិល្បៈ Aclachi នៅShimane ត្រូវគេចាត់ទុកជាទេសភាពរួសរវើករបស់ជប៉ុនហើយជាឧទ្យាន លេខ១​ ឬ​ លេខ២នៅជុប៉ុន។ វាត្រូវបានកសាងដោយលោក Adachi  Zenko គ្រាន់ទុកកែកម្សាន្តកាលពីឆ្នាំ​១៩៨០ តែក្លាយជាឧទ្យានជាតិមួយរបស់ជប៉ុន។

នៅជើងភ្នំ Fuji គឹកម្រាលផ្កា ក្របដោយផ្កាShibaza-Kura ៨០០០០០គុម្ពចម្រុះពណ៏។​ អ្នកទេសចរណ៏គ្រប់រូបដែលមកកាន់ទីនេះសុទ្ធតែប្រាថ្នាមកឱ្យទាន់ទងផ្កាដែលរីកដំបូងគេ។​ឆ្នាំនេះគេព្យាករណ៏ថា ផ្កាទងដំបូងនឹងរីកនៅ ១៨ /​ ០៤​ /២០១៥។

សួន Senganen នៅច្រាំងខាងជើងរបស់ក្រុង KagoShima ត្រូវបានគេចាត់ទុកជាកន្លែង​បង្រួមតូចនៃប្រទេសជប៉ុន។​ចំណុចពិសេសរបស់វា​គឺអ្នកទេសចរណ៏អាចទស្សនាកំពូលភ្នំឡើង​Sakurajima និង ឆកសមុទ្រ​kagoshima ដែលនៅក្នុងស្រុកនេះទាំងអស់។​

ចម្លែកណាស់មេខ្លាដំបង បីបមកូនឈ្លូស

ធម្មតាមិនពិបាក និងសន្និដ្ឋានពីលទ្ធផលនោះទេ​ខណៈដែកមេខ្លាកំពុងឃ្លាតចំណីបានជួបកូនឈ្លូសនោះ។

ធម្មតាកូនឈ្លូសមិនអាចគេចផុតពីលទ្ធផល អាណោចអធម គឺការដេកស្ងៀមក្នុង ក្រពេះរបស់ ម៉ាស៊ីន ស៊ីសាច់ឆៅដ៏អាក្រក់មួយនោះទេ។ ប៉ុន្តែរូបថតដ៏កម្រឃើញរបស់អ្នកប្រមាញ់រូបថតឈ្មោះ Souvik kundu បែរជាបង្ហាញពិលទ្ធផលល្អខុសពីការស្មានជំនួសឱ្យការត្របាក់អង្គាមកូនឈ្លូសដែលកំពុងញ័រចំប្រប់មេខ្លា ទៅជាបីបមកូនឈ្លូស បីដូចជាកូនរបស់វាអញ្ចឹង។

មេខ្លាបន្លែងលេងនិងឈ្លូស ដែលធ្លាប់ឭតែក្នុងរឿងព្រេង។

ទិន្នភាពចម្លែកនេះត្រូវបានគេប្រទេះឃើញនៅមជ្ឈមណ្ឌូលអភិរក្សខ្លា ឈ្មោះ Tadoda Andhari នាប្រទេសឥណ្ឌា។

បែបមេខ្លាមួយហ្នឹងយល់ថាកូនឈ្លូសជាកូនរបស់វា ការយល់ច្រឡំនេះ ធ្វើឱ្យកូនឈ្លូសរួចខ្លួន។

ពួកយើងពិតជាភ័យជំនួស ពេលឃើញមេខ្លាសំដៅទៅកូនឈ្លូស ( Souvik និយាយ)​ គាត់បន្ត “មេខ្លាហាក់ដូចជាកំពុងសប្បាយចិត្ត​ វាដូចកព្រ្ចោលបន្លែងលេង និងកូនឈ្លូស”។


មេខ្លាបន្លែងលេង​និងកូនឈ្លូស


ពីដំបូងមេខ្លាច្រឡំ តែវាបន្លែងលេងយូរទៅបែបវាស្រឡាញ់កូនឈ្លូសមែនទែន)​

ទិន្ឋភាពមួយនេះអូសបន្លាយ ១៥នាទី។ ជាងថតរូបអាយុ ៣៥ឆ្នាំ រូបនេះ​មកពីក្រុងបុមបៃ។​គាត់មានសំណាងដោយថតបានទិដ្ឋភាពដែលមិនមែននរណាក៏ថតបាន។


មើលចុះមេខ្លាប្រឡែងលេងយ៉ាងសប្បាយ

 


ពិតជាសប្បាយរបស់វាមែន

មជ្ឈបណ្ឌូអភិរក្សខ្លា Tadoba Andhari គឺមួយក្នុងចំណោមឧទ្យានជាតិធំបផុតនៅ Matiarashtra។ ទីនេះជាចំម្រករបស់ខ្លា 43ក្បាលតាំងពីឆ្នាំ2010មកម្លេះ៕ 

 

 

Publishing Options

  • Calendar
  • Calendar
  • Calendar
 

Article Permissions

Manage the permission settings for the user groups below. See notes at the bottom.

 

សម្រស់ដ៏ឆើតឆាយ នៃដើមឈើដែលស្អាតជាងគេក្នុងលោក

មានដើមឈើ ច្រើនប្រភេទតាំងពីពូជ អាស៊ី អ៊ឺរ៉ុប និងអាហ្រិ្វកដែលលូតលាស់ តាមធម្មជាតិ មិនមានកែច្នៃតែវាមានសម្រស់ដ៏ឆើតឆាយកម្រិតលេខ1 ឬលេខ 2 លើលោក។

អាន​បន្ត៖ សម្រស់ដ៏ឆើតឆាយ នៃដើមឈើដែលស្អាតជាងគេក្នុងលោក

ការពិតដែលមិនសូវមានអ្នកដឹងរបស់ដំណាក់អាថ៍កំបាំង( For Bidden City)

មានបន្ទុបសរុប 9,999 ក្នុងដំណាក់អាថ៍កំបាំង ហើយពងស្វាសរបស់ពួក មហាតលិក ត្រូវបានគេរក្សាទុក និងបញ្ចុះជាមួយម្ចាសវា ខណៈដែលមហាតលិកណាម្នាក់ស្លាប់។

លេខ9ត្រូវចាត់ទុកថាជាលេខ លាភសំណាងរបស់ជនជាតិចិន

Su that it biet ve Tu Cam Thanh

ដើម្បីទប់ស្កាត់គ្រោះអគ្គីភ័យ តាមបណ្តាច្រកដើរក្នុងដំណាក់មានតំកល់ពាងធំៗផ្ទុកទឹក។

Su that it biet ve Tu Cam Thanh

នៅចុងសតវត្សទី១៨ មានមនុស្សប្រមាណ៩០០០នាក់រស់ក្នុងដំណាក់អាថ៏កំបាំងក្នុងនោះមានព្ររាជា ព្រះមហេសី ក្រុមញាតិវង្ស និងមេនំ មេនាងព្រមទាំងមហាតលិក និងកងរក្សាព្រះអង្គ។

Su that it biet ve Tu Cam Thanh

មានចានក្បានប្រមាណ៣០០០ ត្រូវបានប្រើសម្រាប់ក្រុមញាតិវង្ស ហើយស្រោបមាស ឬ បា្រក់តាមឋានៈសក្តិបុណ្យរបស់ពួកគេ។

Su that it biet ve Tu Cam Thanh

មនុស្សតិចណាស់ដែលអាចមើលឃើញព្រះភក្តិផ្ទាល់របស់ព្រះរាជាចិន។​ បើហានមើលចំនិង ទទួលទោសស្លាប់។​

Su that it biet ve Tu Cam Thanh

រាជវង្ស ឆេងមានមហាតលិក 9000នាក់ លុះដល់1908 ត្រូវកាត់បន្ថយមកត្រឹម 1500នាក់។

Su that it biet ve Tu Cam Thanh

ដំណាក់អាថ៍កំបាំងជាលំនៅដ្ឋានរបស់ស្តេច 24អង្គ ក្នុងរាជវង្សម៉េង និង ឆេងចាប់ពីឆ្នាំ1420​ដល់ 1912។ នេះគឺ រូបស្តេចឈានឡុង

Su that it biet ve Tu Cam Thanh

ស្តេចហ៊្វូអ៊ីបានទម្លាយថា ទ្រង់ព្រះកន្សែង ខណៈលើកដំបូងគង់លើបល័្លង្ក។ នាមឺនសព្វមុខមន្រ្តីបានយល់ថាជាប្រផ្នូលអាក្រក់ ៣ឆ្នាំក្រោយមកស្តេច ហ៊្វូអ៊ីដាក់រាជ គឺនៅ 12/2/1912។​

Su that it biet ve Tu Cam Thanh

ដំបូងឡើយព្រះរាជាចុងក្រោយអង្គនេះរបស់ចិន ត្រូវឃុំខ្លូននៅរុស្សីហើយក្រោយមកនៅចិន។ ស្តេចហ៊្វូអ៊ី ត្រូវឃុំខ្លូនរហូតដល់ ១៥វស្សា។​

Su that it biet ve Tu Cam Thanh

ដំណាក់អាថ៏កំបាំងមានរតនវត្ថុប្រមាណជាង​១លាន។ នៅឆ្នាំ1933 ដើម្បីការពារវាពីការបំផ្លាញ ឬរឹបអូសពីទ័ពជប៉ុន​ចិនបានដឹកជញ្ចូនចេញទៅរក្សាទុកនៅកន្លែងផ្សេងគ្នា​៣ ប្រមាណ១២ឆ្នាំក្រោយទើបបញ្ចូនមកទុកនៅកន្លែងដើមវិញ៕

ព្រភព Vietbao

ទាក់ទាញអារម្មណ៏ដោយកម្រាលបុប្ផាស្អាតដូចគំនូរ

ផ្កាសាគូរ៉ា ផ្កាឈូករ័ត្ន ផ្កាទូលីប ផ្កាឡាវ៉ែនដី ផ្តើមរីកយ៉ាងស្រស់ស្អាត  ធ្វើឲ្យគ្រប់គ្នាដែលបានឃើញ សុទ្ធតែភ្ញាក់ផ្អើល។

1.ផ្កាសាគូរ៉ា នៅក្រុងបោន អាល្លឺម៉ង់

មហោស្របផ្កាសាតូរ៉ា របស់ជប៉ុនបានសាយភាយទៅអឺរ៉ុបជាច្រើនឆ្នាំមកហើយ។ ដល់រដូវផ្ការីក មនុស្សម្នា ក្នុងទីក្រុងទទួលអារម្មណ៏ រីករាយគ្រៃលែង។ នៅក្រុង Bonn ផ្កាសាគូរ៉ាដែលគេ ដាំតាមបណ្តាយផ្លូវបានរីកស្រស់បង្កើតបាន សួនផ្ការមួយ ដ៏ទាក់ទាញអារម្មណ៏។

មិនត្រឹមតែពួកទេសចរណ៏ សូម្បីតែប្រជាជនមូលដ្ឋាន ក៏ចូលចិត្តដើរនៅ បរិវេណបុរាណមួយ នេះរបស់ទីក្រុងនេះ ដើម្បីគយគន់ ភាពស្រស់ស្អាតដ៏អស្ចារ្យនៃផ្កា សាគូរ៉ា។

2.ផ្កាឈូករ័ត្ន នៅជ្រលង Columbia សហរដ្ឋអាមេរិក

ជ្រលងភ្នំនេះ មានប្រវែង ១៣០km ​ស្របតាមច្រាំងទន្លេ Columbia ហើយគ្របដណ្តប់ដោយ ផ្កាឈូករ័ត្នដ៏ល្អឯក។ ការប្តូរផ្លាសរដូវ ធ្វើឲ្យទីនេះ ហាក់ដូចត្រូវបានគេប្តូរកំរាល បង្កើតបានភាព ទាក់ទាញយ៉ាង ចម្លែកដល់អ្នកផង ក៏មិនដឹង។

ក្នុងរដូវផ្ការីក ផ្កាឈូករ័ត្ន រាប់មឺន រាប់សែន បង្អួតសម្រស់បង្កើត បានមហារ កម្រលព្រំ ផ្កាដ៏គួរឲ្យគយគន់។

3.ផ្កាទូលីប នៅហូល្លង់

ហូល្លង់ជាស្រុក កំណើតនៃ ផ្កាទូលីប គ្រប់ដំបូរ។ នៅរដូវផ្ការីក ប្រទេសនេះគ្រប់ ដណ្តប់ដោយ ផ្កាទូលីប ដ៏ឆើតឆាយ ចម្រុះពណ៌។ ផ្កាទូលីប នៅប្រទេសហូល្លង់ មិនមែនមានតែក្នុងសួន ឧទ្យាន តែហាក់ដូចជាគ្របដណ្តប់លើដី គ្រប់កន្លែង នាំឲ្យស្រុកនេះ ស្អាតស្រស់ក្នុង ពីរលើលោក។

ផ្កាផ្តើមរីក និងស្រស់បំព្រងបំផុត គឺក្នុងខែមេសា ពាលគឺក្រោយពី រដូវរងាបានបញ្ចប់នៅចុងខែមិនា។

4.ផ្កាចម្រុះក្នុងឧទ្យាន Hitachi និង Hitachinaka នៅជប៉ុន

ឧទ្យាននេះសំបូរ ភ្ញៀវនៅគ្រប់រដូវ នៃឆ្នាំនិមួយៗ។ ទីនេះមានផ្កាទូលីប ផ្កាNarcissus ប្រជែងគ្នារីក គ្របដណ្តប់ ពេញផ្ទៃដីដ៏ធំ។ ឧទ្យាន Hitachi seaside ជារមណីដ្ឋាន ដ៏ស្រស់ស្អាត មួយ សម្រាប់អ្នកទេសចរណ៏ ពិសេស អ្នកជិះកង់ ឬអ្នកអាចធ្វើជាកន្លែង ទទួលទានអាហារ នៃពីធី មង្គល់ការ។

មិនមែន មានតែផ្កា ២,៣ ប្រភេទនេះនោះទេ សម្បូរផ្ការហូតរាប់ឈ្មោះស្ទើរមិនអស់ ធ្វើឲ្យទីនេះ មានផ្ការីក គ្រ​ប់រដូវ។

5.តំបន់ Palouse រដ្ឋ Washington សហរដ្ឋអាមេរិក

មានការលើកលែងមួយ នៅក្នុងបញ្ចីនេះ គឺមិនមែន សួនផ្កា តែជាវាលស្រូវសាឡី នៅតំបន់ Palouse សហរដ្ឋអាមេរិក។ វាលស្រែនេះ ស្រស់ស្អាត ចម្រុះពណ៌មិនចាញ់ឧទ្យាន Tuscani នៅអ៊ីតាលី នោះទេ។

តំបន់នេះកាន់តែពេញនិយម សម្រាប់ក្រុមអ្នកថតរូបអាជីព ត្បិតវា បានប្តូរពណ៌រហូត ពីមួយម៉ោង ទៅមួយម៉ោងទៀត។

6.ភូមិ Hwasun ប្រទេសកូរ៉េខាងត្បូង

ទេសភាព បឹង Serang Je​ ស្អាតដល់ថ្នាក់អ្នកមើល ឈ្លក់វង្វេង ជាមួយផ្កា ព្រៃគ្រប់ពណ៌ ដុះបញ្រៀតគ្នា ឆ្លុះស្រមោល ទៅផ្ទៃទឹក ថ្លាឆ្វង់ដូចកញ្ចក់។

ក្រៅពីនេះគេបាន ដាំតែជាចំការ ធំៗតាមកូនភ្នំ តូចៗ ធ្វើឲ្យអ្នកទេសចរណ៏បានមក ដល់ទីនេះម្តងហើយ ចង់មកសាជាថ្មីទៀត។

7.ផ្កាឡាវែនដឺនៅ Prorence បានរាំង

Provence គឺតំបន់មួយ ក្នុងចំណោម រមណីដ្ឋាន ដ៏ទាក់ទាញអ្នកទេសចរណ៏ របស់បារាំង ដែលគ្របដណ្តប់ ដោយផ្កាឡាវ៉ែនដឺ ស្អាតដ៏ទាក់ទាញ។

គេនាំគ្នាសរសើរថា ភាពស្រស់ស្អាតនៃផ្កាឡាវ៉ែនដឺ បង្ហាញពីភាពល្អបរិសុទ្ធ និងសំបូរសប្បាយ ដែនដីប្រទេស បារាំង។

អ្នកទេសចរណ៏និយម មកលេងនៅ Provence នៅរដូវរំហើយដែលជារដូវ ផ្កាឡាវ៉ែនដឺរីក តែបើមករដូវរងា ក៏មិនអន់ដែរ ទេសភាពនៅទីនេះ។

8.Castelluccio,Umbria ប្រទេសអ៊ីតាលី

កម្រាលព្រំផ្កាមួយកន្លែងទៀត នៅភាគកណ្តាល ប្រទេសអ៊ីតាលី​ គឺនៅជួរភ្នំ Appennini ដ៏ឆើតស្រស់ដែលជាកន្លែង ជិះក្តាររំអិលលើទឹកកក (ព្រិល) ដ៏ពេញនិយម ដែលអាចមកពី កម្រាលផ្កាហ្នឹងផងក៏ថាបាន។

នៅរដូវផ្ការីក តំបន់ Castelluccio ទាំងមូល ហាក់ត្រូវបានគ្របពីលើ ដោយកម្រាលព្រំផ្កា។

9.ផ្កាសាគូរ៉ា នៅជប៉ុន

មហោស្របផ្កា សាគូរ៉ា នៅជប៉ុន ប្រារព្ធ ពីចុងខែមិនា ដល់ដាច់ខែឧសភា។ ផ្កាសាគូរ៉ា នៅទីនេះ ផ្តើមរីកពីត្បូងទៅជើង។

មនុស្សម្នា រមែង​ប្រារព្ធ កម្មវិធីនានា តាំងពីជប់លៀង ខួបកំណើត រហូតដល់ មង្គលការ ក្រោមម្លប់ដ៏ស្អាតនៃផ្កាសាគូរ៉ាអស់នេះ។

10.ផ្កាទូលីប នៅជ្រលង Skagit របស់អាមេរិក

អ្នកទេសចរណ៏រាប់ពាន់អ្នក បានមកកាន់ជ្រលង Skagit នៅពេលរដូវផ្ការីក មកដល់ ដើម្បីមើលផ្ទាល់ភ្នែកសម្រស់ ផ្កាទូលីប នៅក្រៅដែនដី ហូល្លង់។

វាស្ថិតនៅតំបន់ភ្នំ Baker និងហាក់ដូចជាត្រូវបានគេកាត់ចេញពីផ្ទាំងគំនូតអញ្ចិង៕

ប្រភព Vnexpress

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
316
923
4540054