jaukjeybanner

ប្រព័ន្ធនយោបាយថៃ សម័យទំនើប

អស់រយៈកាលជាងកន្លះសតវត្សមកហើយបន្ទាប់ពីការផ្ទុះឡើងបដិវត្តន៏ឆ្នាំ 1932​ យោធាថៃទទួលបាន សិទ្ធិអំណាចពេញលេញ និងស្របច្បាប់ក្នុងការគ្រប់គ្រងលើវិស័យសេដ្ឋកិច្ច និងនយោបាយ។ អ្វីដែលពិសេសនោះគឺ យោធាបានតាំងខ្លួនជាមួយក្រុមមួយ ដែលនាំទៅរកការរីកចម្រើន និងជាកម្លាំងតំណាងឲប្រជាពលរដ្ឋទាំងមូល ក្នុងកាតព្វកិច្ចថែរក្សារាជបាល័ង្ល។

ហេតុដូចច្នេះហើយវិស័យយោធាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្រួបបង្រួម និងផ្សះផ្សារជាតិ ដោយទទួលបានសិទ្ធពិសេសពីព្រះមហាក្សត្រ។

អស់រយៈកាលជាងកន្លះសតវត្សមកហើយបន្ទាប់ពីការផ្ទុះឡើងបដិវត្តន៏ឆ្នាំ 1932​ យោធាថៃទទួលបាន សិទ្ធិអំណាចពេញលេញ និងស្របច្បាប់ក្នុងការគ្រប់គ្រងលើវិស័យសេដ្ឋកិច្ច និងនយោបាយ។ អ្វីដែលពិសេសនោះគឺ យោធាបានតាំងខ្លួនជាមួយក្រុមមួយ ដែលនាំទៅរកការរីកចម្រើន និងជាកម្លាំងតំណាងឲប្រជាពលរដ្ឋទាំងមូល ក្នុងកាតព្វកិច្ចថែរក្សារាជបាល័ង្ល។

ហេតុដូចច្នេះហើយវិស័យយោធាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្រួបបង្រួម និងផ្សះផ្សារជាតិ ដោយទទួលបានសិទ្ធពិសេសពីព្រះមហាក្សត្រ។

 

ចិននៅក្នុងនយោបាយសកលលោក

ជោគជ័យ​នៃ​នយោបាយ​សេដ្ឋកិច្ច​របស់​ចិន​ជាង​បី​ទសវត្ស​ចុងក្រោយ​នេះ បានប្រែក្លាយ​ចិន​ពី​ប្រទេស​ក្រីក្រ​ដ៏​ធំ​មួយ មាន​ប្រជាន​ច្រើនជាងគេ​លើ​សកលលោក​មកជា​ប្រទេស​ដែលមាន​ផលទុនជាតិ​សរុប​ជាប់​លេខ​ពីរ បន្ទាប់​ពីសហរដ្ឋអាមេរិក។ លទ្ធផល​នេះ ធ្វើអោយ​តួនាទី​ចិន​លើ​សកលលោក​ត្រូវបាន​គេ​ចាប់អារម្មណ៍​យ៉ាងខ្លាំង

សៀវភៅ​នេះ​អាចជួយ​អោយ​អ្នកអាន​រកឃើញ​ចម្លើយ​ពីរ​ដ៏​សំខាន់​គឺៈ

១- អ​តិ្ថ​ភាព​នៃ​បក្ស​កុម្មុយនីស្ត​ចិន​ក្នុងការ​ដឹកនាំ​ប្រព័ន្ធ​ទីផ្សារសេរី ក្នុងថ្ងៃនេះ​និង​ទៅ​ថ្ងៃ អនាគត។

២-សក្តានុពល​ចិន​នៅក្នុង​នយោបាយ​អា​នុ​ត្ត​រ​ភាព និង​ការ​ប្រ​គួ​ត​ប្រជែង​ជាមួយនឹង​មហាអំណាច​សកលលោក​ជាពិសេស​សហរដ្ឋអាមេរិក។

ដៀប សុផល

របបសង្គមរាស្រ្តនិយម

 

របបសង្គមរាស្រ្តនិយម

(១៩៥៥-១៩៧០)

មហាជ័យជំនះ និង វិបត្តិ

អ្វីៗទាំងអស់​ដើម្បី​វឌ្ឍនភាព​មាតុភូមិ​កម្ពុជា​ជាទី​ស្នេហា​នៃ​យើង!

នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា បានបង្ហាញ​ឱ្យឃើញថា ​យើង​បាន​ជួបនឹង​វិនាសកម្ម​ជាច្រើន​សារ​មកហើយ ដោយសារ​តែមាន​អ្នកនយោបាយ​មួយចំនួន​បានធ្វើ ​សកម្មភាព​ដែល​គ្មាន​ការទទួលខុសត្រូវ​ទាល់តែសោះ ពុំបាន​គិតដល់​ប្រយោជន៍​ជាតិ​ជាធំ គេ​ប្រឹងប្រែង​ដើម្បី​តែ​អំណាច និង​ភាពមានបាន ​ឥត​ព្រំដែន​របស់ខ្លួន​តែប៉ុណ្ណោះ។ ហេតុ​ដូច​ច្នេះ​ហើយ​បានជា​អ្នកនយោបាយ​ធុន​នេះ ​បាន​ក្លាយជា​ឧបករណ៍​ឱ្យគេ​ប្រើ​ទាំង​ ងងឹត​ងងុល​ដើម្បី​បំបែកបំបាក់​ឯកភាព​ជា​តិ​ខ្មែរ។

នៅក្នុង​ស្ថានភាព​បែបនេះ​សហរដ្ឋអាមេរិក​ បាន​មើលឃើញ​ពួក​អ្នកនយោបាយ​ខ្មែរ​ស្តាំនិយម​ទុកជា ​ឧបករណ៍​តទល់​នឹងរ​បប​សង្គមរាស្ត្រនិយម និង​ផ្តួល​រលំ សម្តេចព្រះ នរោត្តម សីហនុ ពី​អំណាច។

ការដួលរលំ​រប​បស​ង្គ​ម​រាស្ត្រនិយម ជា​មេរៀន​ប្រវត្តិសាស្ត្រ​មួយ ​ដ៏​ជូរចត់​សម្រាប់​ខ្មែរ​គ្រប់រូប ហើយក៏​អាចជា​បទពិសោធន៍​មួយ​ទាមទារ​ឱ្យ​ខ្មែរ​គ្រប់គ្នា​ស្វែងរក “ ឯកភាព​ជាតិ” ឱ្យបាន​ដើម្បី​អភិវឌ្ឍ​ជាតិ​មាតុភូមិ។

គ្មាន​ជាតិ​ណា​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​នោះទេ!

ដៀប សុផល

សាធារណរដ្ឋប្រជាមានិតកម្ពុជា និង រដ្ឋកម្ពុជា

 

បន្ទាប់ពី​ប្រជាជន​ខ្មែរ​បាន​ជួប​របប​មូលធននិយម “ សាធារណរដ្ឋ​ខ្មែរ” និង​របរ​កុម្មុយនីស្តនិយម ”  កម្ពុជា​ប្រជា​ធិ​តេ​យ្យ” មក​នៅក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ខ្មែរ​បាន​ដើរ​លើផ្លូវ​មួយ​អាស្រ័យ​ទៅតាម​ស្ថានភាព​ជាក់ស្តែង។ ជា​លទ្ធផល​បានបញ្ចប់​របប​កុម្មុយនីស្តនិយម ហើយ​ប្រព័ន្ធ ទីផ្សារ បាន​លេចឡើង​ដោយមាន​ការទទួលស្គាល់​តាមច្បាប់ (រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៨៩)។

                          -នយោបាយ​ចាស់

                             កសិករ​គ្រប់រូប​មាន​សិទ្ធ​ទទួលយក​ដី​មក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​ព្រម​ជាមួយនឹង​ឧបករណ៍​ផលិតកម្ម ដោយ​ទុកជា​កេរ​មរតក។

(ស​និ្ន​បាត​កម្មាភិបាល​បក្ស​លើក​ទី២ មេសា ១៩៨៩)

                          -សកម្មភាព​ថ្មី

                            យុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់ដី​ជូន​កសិករ។

( ដី​ខ្មែរ ត្រូវតែ​ខ្មែរ​ជា​ម្ចាស់)

ដៀប សុផល

នយោបាយបងួ្របបង្រួមជាតិកម្ពុជា

​ 

នយោបាយបងួ្របបង្រួមជាតិកម្ពុជា

  • ច្បាំងផង ចរចារផង
  • ថ្ងៃទី ៥-៦ កក្កដា ១៩៩៧ - ងងឹតជិតភ្លឺ
  • នយោបាយ "ឈ្នះ-ឈ្នះ" សន្តិភាពពេញលេញ

ក្រោយ​ថ្ងៃ ទី៧ ខែមករា ឆ្នាំ១៩៧៩ សម្តេចព្រះ នរោត្តម សីហនុ និង សម​មិត្ត ហ៊ុន សែន បាន​ស្ថិតក្នុង​ការប្រឈមមុខ​គ្នា​មួយ​រយះ ដោយសារ​ឥទ្ធិពល​នយោបាយ​អន្តរ​ជាតិ​ទាំង​កម្រិត​តំបន់ និង​ទាំង​កម្រិត​សកល។

ដោយសារ​ឆ​ន្ទះ​ដ៏​មោះមុត ស្នេហា​ជាតិ​ដ៏​បរិសុទ្ធ និង​ប្រកបដោយ​ភាពឈ្លាសវៃ​នៃ​កុលបុត្រ​ខ្មែរ​ទាំង​ពីររូប ព្រម​ជាមួយនឹង​ការធ្លាក់ចុះ​នៃ​ស​ម្ពាពពី​ខាងក្រៅ​ផង​នោះ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេច ហ៊ុន សែន បាន​ដឹកនាំ “នយោបាយ​បង្រួបបង្រួម​ជាតិ” រហូត​បាន​ជោគជ័យ​ជា​ស្ថាពរ៕

“គ្មាន​ជាតិ​ណា​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​នោះទេ!”

ដៀប សុផល

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
328
923
4540066