10 ចំណុចដឹងពី Problems កុំព្យូទ័រ
ចំណុចទី១៖កុំព្យូទ័ររបស់លោកអ្នកដំណើរការយឺតខុសពីធម្មតាវាពិតជាត្រឹមត្រូវនៅពេលកុំព្យូទ័រ លោកអ្នក មានពពួក Viruses, Worm ,Trojan ឬក៏ការវាយប្រហារផ្សេងៗទៀត ដំណើរ ការណ៍ គឺវាទាញយកនូវធនធានរបស់ CPU និង RAM ច្រើនណាស់ ដូច្នោះហើយទើបធ្វើ ឲ្យប្រព័ន្ធកុំព្យូទ័រ របស់អ្នកយឺតខុសពីធម្មតា។
ចំណុចទី២៖ កុំព្យូទ័ររបស់អ្នកមាននូវ Message សញ្ញាទាំងនេះមានន័យថា កុំព្យូទ័ររបស់លោកអ្នក មាននៅដំណើរការណ៍របស់ malware, spyware ឬ adware ។
ចំណុចទី៣៖ នៅពេលលោកអ្នកភ្ជាប់ទៅកាន់ Internet Windows ឬ Browser លេចនូវផ្ទាំង ជាច្រើន ដែលលោកអ្នកមិនដែលបានស្នើសុំ។ មានការរំខានជាច្រើនដែលត្រូវបានបង្កើតឡើង ដើម្បីភ្ជាប់ លោកអ្នកទៅកាន់ Website ដែលអ្នកមិនចង់ទៅ ឬក៏ឃើញនូវការបញ្ឆោតផ្សេងៗ។ ជាធម្មតា វាអាចកើត មានឡើងនៅពេលលោកអ្នកស្វែងរកនូវអ្វីមួយក្នុង Search Engine ឬក៏វាយ ចូលទៅក្នុង URL នៅក្នុង Address bar
ចំណុចទី៤៖ លោកអ្នកមិនអាចភ្ជាប់ទៅកាន់ Internet ឬក៏ ភ្ជាប់បានក៏ប៉ុន្តែមានលក្ខណៈយឺត ខ្លាំជាង ធម្មតា ការបាត់បង់នូវ Connectionn របស់ Internet វាក៏ជាអាការៈរបស់ពពួក Malware វាប្រហារ ផងដែរ។ នេះក៏អាចកើតមានដោយសារតែក្រុមហ៊ុនផ្តល់សេវាកម្ម Internet ឬ Wireless Router និង Modem ផងដែរ។ ប្រសិនបើមានការវាយប្រហារពី Malware នោះគឺ Malware ធ្វើការភ្ជាប់ទៅ កាន់ URL ឬ បើកនូវ connection ផ្សេងៗដែលអ្នកមិនដឹងដែលជាហេតុ បណ្តាល ឲ្យល្បឿន Internet ចុះថយ។
ចំណុចទី៥៖ កម្មវិធីកម្ចាត់មេរោគលែងឃើញ ខ្លួន និង firewall ត្រូវបានបិទ នេះក៏ជាសញ្ញាមួយរបស់ malware ផងដែរ គឺវាទៅបិទនូវរាល់សុវត្តិភាព នៅក្នុងកុំព្យូទ័ររបស់អ្នក និងកម្មវិធីសុវត្តិភាពដែល បាន ដំឡើងនៅក្នុងកុំព្យូទ័រទាំងអស់។
ចំណុចទី៦៖ កម្មវិធីមិនដំណើរការណ៍ នៅពេលដែលមានការប៉ះពាល់កម្មវិធីនៅលើ Sart Menu ឬ Desktop គឺកម្មវិធីទាំងនោះឈប់ដំណើរការណ៍ ហើយកម្មវិធីផ្សេងៗចាប់ផ្តើមដំណើរការណ៍។ ក្នុងករណី នេះអាចបណ្តាលមកពីការដំឡើងនូវកម្មវិធីមិនបានល្អ និងការ Update តែប្រសិនបើ ករណីនេះកើត ឡើង មិនទៀតទាត់នោះប្រហែលជាកុំព្យូទ័រមាន Malware ហើយជាពិសេស កើត ឡើងនៅពេលដែល លោកអ្នកព្យាយាមបើក នូវកម្មវិធីសុវត្តិភាពផ្សេងៗ និង ការព្យាយាម fix នូវ Malware។
ចំណុចទី៧៖ កុំព្យូទ័រលោកអ្នកមាននូវកម្មវិធីថ្មីៗ ប្រសិនបើកុំព្យូទ័រលោកអ្នកមាននូវកម្មវិធីនៅលើ Desktop ដែលត្រូវបាន download ហើយដំឡើង ដោយមិនការយល់ព្រមពីអ្នក នោះកុំព្យូទ័ររបស់ អ្នកមានការឆ្លងមេរោគហើយ។ ជាធម្មតាកម្មវិធីទាំងនេះមានផ្ទុកនូវទិន្នន័យមិនល្អ ហើយមានការលំបាក នៅក្នុងការ Uninstall ជាងកម្មវិធីធម្មតា។
ចំណុចទី៨៖ ឯកសារលោកអ្នកមានការផ្លាស់ប្តូរទីតាំង មាននូវប្រភេទ malware ខ្លះគឺបង្កើតឡើង ដើម្បីលុប ឬ Encrypt នូវព័ត៌មានរបស់អ្នក។ ម្យ៉ាងវិញទៀតទិន្នន័យលោកអ្នកត្រូវ បានផ្លាស់ប្តួរ ពីកន្លែង មួយ ទៅកាន់កន្លែងមួយផ្សេងទៀតដោយមិនដឹងខ្លួន។
ចំណុចទី៩៖ កុំព្យូទ័រលោកអ្នកមាននូវការលឺសំឡេងជាភាសាចម្លែកមួយ ឬក៏មាននូវព័ត៌មាន ដែលមាន អក្សរជាភាសាមួយដែលអ្នកមិនបានជួបពីមុនមក និងមិនបានដាក់។
ចំណុចទី១០៖ កុំព្យូទ័ររបស់អ្នកមានចាប់ផ្តើមនូវសកម្មភាពដោយខ្លួនឯង ឬ ផ្ញើនូវ Email ទៅកាន់អ្នកដទៃដោយមិនដឹងខ្លួន។
Word 2010
និយមន័យ
Word 2010 គឺជាកម្មវិធីមួយក្នុងសុំនុំ Microsoft 2010 Office Suite ។ អនុញ្ញាតឲ្យយើងងាយស្រូលក្នុងការបង្កើតឯកសារនានា ឲ្យមានសណ្ដាប់ធ្នាប់ ទាក់ទាញភ្នែក ក៏ដូចជាការប្រើលើប្រធានបទជាច្រើន ការរចនាផ្សេងៗ និង ជាឧបករណ៍កំណត់រូបរាង ចែករំលែកឯកសារ ទិន្នន័យ និងលើសពីនេះទៀត។
គ្រឹះរបស់Word
1,ការចាប់ផ្ដើម Wordដំបូង
សេចក្ដីណែនាំ
Word 2010 គឺជាកម្មវិធីមួយអនុញ្ញាតឲ្យយើងបង្កើតបានឯកសារជាច្រើនប្រភេទមាន ៖ សំបុត្រស្នាមផ្សេងៗ ឯកសារនានា ខិត្តប័ណ្ណ ផ្ញើទូរសារ និងលើសពីនេះទៀត ។ ក្នុងមេរៀននេះអ្នកនឹងស្គាល់អ្វីគឺ Ribbon និង Backstage ថ្មីព្រមទាំងរៀនពីរបៀបបង្កើតឯកសារថ្មី និង បើកឯកសារដែលបានបង្កើតរួចហើយ។
Word 2010
ការចាប់ផ្ដើមស្គាល់ Word 2010
Word 2010 មានភាពប្លែកគ្នាបន្ដិច និង Word ស៊េរីមុន អញ្ចឹងទោះបីអ្នកធ្លាប់ប្រើWord រួចមកហើយក្ដី អ្នកគួរឆ្លៀតពេលខ្លះ ដើម្បីស្គាល់ពីភាពដូចគ្នានិងខុសគ្នានេះ។ Toolbar គឺស្រដៀងគ្នានឹង Word 2007 ហើយរួមបញ្ចូលទាំង Ribbon និង Quick Access Toolbar ផងដែរ។ អ្វីដែលខុសពី Word 2007 គឺបញ្ជា Open និង Print ត្រូវបានដាក់ក្នុង Back stage view ដែលជំនួសឲ្យប៊ូតុង Microsoft Office។
The Ribbon
Tabbed Ribbon System ថ្មីត្រូវបានឧទ្ទេសនាមក្នុង Word 2007 ដើម្បីជំនួសឲ្យ Menus ដែលធ្លាប់មានពីមុនមក។ Ribbon ជាអ្នកផ្ទុកគ្រប់ commands ដែលយើងត្រូវបញ្ជាក្នុងការងារទូទៅ។ វាផ្ទុកនូវ Tabs ជាច្រើនហើយក្នុង Tab នីមួយៗមាន commands ជាច្រើនក្រុមទៀត ហើយយើងអាចបន្ថែមនូវ Tabs ដែលផ្ទុកនូវ commands ផ្ទាល់របស់យើងផងដែរ។ ក្រុមខ្លះមានសញ្ញាព្រួញ នៅជ្រុងខាងក្រោមប៉ែកខាងស្ដាំដែលយើងអាច Click លើវាដើម្បី commands មើលជាច្រើន។
*កម្មវិធីខ្លះដូច Adobe Acrobat Reader ប្រហែលត្រូវ Install additional Tabs បន្ថែមទៅក្នុង Ribbon ហើយ Tabs អស់នេះត្រូវគេហៅថា Add-Ins។
ការពង្រីក និង បង្រួម Ribbon
Ribbon ត្រូវបាន Desinged ឡើងឲ្យស្របនិងការងារជាក់ស្ដែងរបស់យើង និង ឲ្យស្រួលប្រើ តែយើងអាច (បង្រួម)បើសិនវាធំពេក។
1- Click សញ្ញាព្រួញនៅជ្រុងខាងលើប៉ែកខាងស្ដាំរបស់ Ribbon ដើម្បីបង្រួមវា។
ការបង្រួម Ribbon
2- ដើម្បីពង្រីក Ribbon មកវិញ ត្រូវ Click ព្រួញម្ដងទៀត។
*ពេល Ribbon ត្រូវយើងបង្រួម យើងអាចធ្វើឲ្យវាលេចឡើងដោយ Click លើ Tab ។ តែបើយើងមិនប្រើវា Ribbon នឹងបាត់ទៅវិញ។
ការកែតម្រូវតាមចិត្តយើង
យើងអាចកែតម្រូវ Ribbon ដោយបង្កើត Tabs ផ្ទាល់ខ្លួន និងដាក់ Commands គ្រប់យ៉ាងតាមចិត្ត។ Commands តែងតែត្រូវដាក់ក្នុង Group ហើយយើងអាចបង្កើតបាន Groups យ៉ាងច្រើនតាមចិត្តដើម្បីរក្សា Tab ។ បើអ្នកចង់ យើងអាចបញ្ចូល Commands ទៅក្នុង default tabs ស្របតាមការដែលយើងបង្កើត Group របស់ខ្លូនឯងក្នុង tab។
1- Right-Click Ribbon ហើយចូល Customize Ribbon។ ប្រអប់នឹងលេចឡើង។
Right-Click លើ Ribbon ដើម្បីកែវា។
2- Click New Tab។ New Tab ថ្មីមួយនឹងកើតឡើង ហើយក្នុងនោះមាន Group ថ្មីមួយដែរ។
3- ត្រូវប្រាកដថា Group ថ្មីមួយត្រូវបានជ្រើសរើស។
4- ជ្រើសយក Command មួយក្នុងតារាងនៅខាងឆ្វេងហើយ Click Add។ យើងក៏អាចអូស Commands ចូលក្នុង Group ដោយផ្ទាល់បានដែរ។
5- ក្រោយពេលដាក់បញ្ចូល Command រួចរាល់ហើយត្រូវ Click OK។
Dialog box ដែលអ្នកអាចកែ Ribbon
*បើយើងអត់ឃើញ Command ដែលយើងត្រូវការ Click លើ choose commands ក្នុង drop-down box ហើយរើសយក All commands.
ការបង្ហាញពី All commands
នៅមានត…