jaukjeybanner

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមសម្ពោធពិធីពិព័រណ៍

ទីក្រុងណាននីង ប្រទេសចិន៖​ នៅក្នុងអំឡុងពេលនៃពិព័រណ៍ចិន-អាស៊ាន លើកទី១៤ ឆ្នាំ២០១៧ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមសម្ពោធពិធីពិព័រណ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២-១៥ ខែកញ្ញា ឆ្នាំ២០១៧។

គោលបំណងរបស់កម្ពុជា ក្នុងការចូលរួមពិព័រណ៍នេះ គឺដើម្បី៖

១) ផ្សព្វផ្សាយអំពីផលិតផលសក្ដានុពលរបស់កម្ពុជា
២) ស្វែងរកទីផ្សារនាំចេញទំនិញពីកម្ពុជា និងពង្រឹងភាពជាម្ចាស់នៃវិស័យឯកជនឲ្យមានបណ្ដាញអន្តរជាតិ
៣) ទាក់ទាញវិនិយោគិនបរទេសឲ្យចូលមកកម្ពុជា តាមរយៈការរៀបចំវេទិកាធុរកិច្ច និងកិច្ចពិភាក្សាធុរកិច្ច
៤) ពង្រឹងកិច្ចសហប្រតិបត្តិការល្អ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត រវាងកម្ពុជា-ចិន និងរវាងកម្ពុជា ជាមួយប្រទេសនានាក្នុងតំបន់ ជាពិសេសបណ្ដាប្រទេសអាស៊ាន
៥) ផ្សព្វផ្សាយវប្បធម៌ អរិយធម៌កម្ពុជា និងទាក់ទាញអ្នកទេសចរណ៍ ។ល។

ក្រៅពីការអញ្ជើញទស្សនាស្ដង់ទំនិញរបស់ក្រុមហ៊ុន ពាណិជ្ជករ និងអាជីវករកម្ពុជា ដែលមានចំនួន ១២២ ស្ដង់រួចមក សម្តេចនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជាកិត្តិយស ក្នុងពិធីកាត់ខ្សែបូរ និងសម្ពោធពន្លាជាតិរបស់កម្ពុជា ដែលបានជ្រើសរើសយកខេត្តព្រះវិហារជាតំណាង ក្នុងប្រធានបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ និងជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់តាមរយៈវិស័យទេសចរណ៍»។

ពន្លាជាតិកម្ពុជា មានក្លោងទ្វារសង់តាមរចនាបទប្រាសាទព្រះវិហារ អមដោយរបងទាំងសងខាង ដែលមានការតុបតែងតាមរចនាបទប្រាសាទព្រះវិហារ និងរំលេចដោយរូបភាពនៃទេសភាពឆ្នេរសមុទ្រ ប្រាសាទសំបូរព្រៃគុក និងរួបភាពប្រាសាទអង្គរវត្ត។ ក្នុងនោះកម្ពុជា មានឆាកសម្តែងសិល្បៈនៅចំកណ្តាល ហើយផ្ទាំងទេសភាពនៅខាងក្រោយឆាកសម្តែងសិល្បៈ ជារូបប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ហើយនៅផ្នែកខាងលើមានទង់ជាតិព្រះរាជាណាចក្រកម្ពុជា។ ក្នុងពន្លាជាតិ ក៏មានការតាំងបង្ហាញនូវ​ផលិតផលសក្តានុពលចម្រុះទាក់ទងនឹងផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម និងឯកសារស្តីពីសម្មភាពជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគនានាហើយនឹងមានការសម្តែងសិល្បៈជាប្រចាំ​នៅទីនោះផងដែរ។

តាម៖ ក្រសួង ពាណិជ្ជកម្ម

ដោយ៖ ប៉ែន នរិន្ទ

ការងារសវនកម្មនៅរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ សម្រាប់ឆ្នាំ២០១៦ និងឆ្នាំពាក់ព័ន្ធ

នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រជុំស្ដីពីការងារសវនកម្មសម្រាប់កាលបរិច្ឆេទឆ្នាំ២០១៦ និងបណ្ដាឆ្នាំពាក់ព័ន្ធនៅរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ក្នុងរាជធានីភ្នំពេញ។

គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នឹងចុះធ្វើសវនកម្មចំពោះរដ្ឋបាលរាជធានីភ្នំពេញ ខណ្ឌ និងសង្កាត់ ទៅលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង កិច្ចប្រតិបត្ដិហរិញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្ដិរដ្ឋ ដើម្បីធានាឱ្យបាននូវការគ្រប់គ្រងធនធានមនុស្ស ហិរញ្ញវត្ថុ និងទ្រព្យសម្បត្ដិរដ្ឋប្រកបដោយទំនួលខុសត្រូវ ជាមួយនឹងការផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ផងដែរ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្ដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ កាន់តែមានភាពល្អប្រសើរ ជាពិសេសនៅតាមបណ្ដារដ្ឋបាលខណ្ឌដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ។ តួយ៉ាងការិយាល័យច្រកចេញចូលតែមួយតាមបណ្តាខណ្ឌនីមួយៗ បាននឹងកំពុងជួយសម្រួល និងផ្ដល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋ សិស្ស និស្សិត និងអាជីវករ ជាច្រើន តាមរយៈការផ្ដល់សេវាប្រកបដោយតម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ។

តាម៖ សាលាក្រុងភ្នំពេញ

ដោយ៖ ប៉ែន នរិន្ទ

 

ព្រឹកនេះ កូនស្រីសំណព្វលោកតាវ៉ិចទ័រ​ភ្ជាប់​ពាក្យ​ហើយ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នាព្រឹកថ្ងៃទី​១៩ ឧសភា ២០១៦ នេះ តារា​កំប្លែង​វ័យក្មេង និង​មាន​សម្រស់​ស្រស់​សោភា ​គឺ​កញ្ញា វ៉ា​ន់ នី​ឡា ជា​កូនស្រី​របស់​លោក​សុវណ្ណ ឫ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ ប្រធាន​ផលិតកម្ម​វិធី​កម្សាន្ត​របស់​ទូរទស្សន៍ ស៊ី​ធី​អិន និង​ជា​អ្នកគ្រប់គ្រង​ក្រុម​កំប្លែង​ប្រចាំ​នៅស៊ី​ធី​អិន បាន​​ភ្ជាប់ពាក្យ​ ជាមួយ​លោក​ផ​ន រង្សី ដែល​ជា​កូនប្រុស​របស់​លោក​ភី សុគន្ធ​ធី ម្ចាស់​ផលិតកម្ម ភី សុគន្ធ​ធី ល្ខោនបាសាក់ និង​​តន្ត្រី ។

រថយន្តដឹកអ្នកដំណើរ​មួយគ្រឿង ត្រូវភ្លើងឆេះ​ពេលកំពុង​ធ្វើដំណើរ សំណាងល្អ​អ្នកជិះត្រូវ បានជម្លៀស​ចេញទាន់

(បន្ទាយមានជ័យ)៖ រថយន្តដឹកអ្នកដំណើរមួយគ្រឿង ប្រភេទទេសចរណ៍ ត្រូវបានអគ្គិភ័យឆាបឆេះ ពេលកំពុងធ្វើដំណើរតាមដងផ្លូវ តែសំណាងណាស់ អ្នកជិះទាំងអស់ ត្រូវបានជម្លៀសទាន់រួចផុតពីគ្រោះថ្នាក់មួយនេះ។

គ្រោះថ្នាក់បង្កឲ្យមានភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចសាលាក្រហម ស្ថិតនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី ១០ មករា ឆ្នាំ២០១៧។

លោក អ៊ុ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រថយន្តដឹកអ្នកដំណើរមានមនុស្សជិះពេញ ក្នុងទិសដៅពីក្រុងប៉ោយប៉ែត ទៅខេត្តសៀមរាប ហើយខណៈនេះប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុកំពុងជួយពន្លត់។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បញ្ជាក់អំពីមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះកើតឡើងនោះទេ ហើយក៏មិនទាន់ដឹងថា រថយន្តខាងលើជារបស់ក្រុមហ៊ុនណាដែរ៕

ម៉ោង៤រសៀលនេះ​ សម្តេចតេជោ ​ហ៊ុន​ សែន ​ជួបចរចា​ជាមួយនាយករដ្ឋមន្រ្តី​រុស្ស៊ី

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ និង ​គណៈប្រតិភូជាន់ខ្ពស់​អមដំណើរបាន​អញ្ជើញទៅដល់​ប្រទេស​រុស្ស៊ីប្រកប​ ដោយសុវត្ថិភាពហើយ​ នៅព្រឹកថ្ងៃទី១៧​ ឧសភា ​២០១៦នេះ ។

បើតាមសម្តេចតេជោ​នាយករដ្ឋមន្រ្តីដែលសរសេរនៅ​លើបណ្តាញទំនាក់ទំនងសង្គម​ (Facebook) បង្ហោះនៅវេលាថ្ងៃត្រង់នេះ​បានឲ្យដឹងទៀតថា ​តាមកម្មវិធីគ្រោងទុកសម្តេច ​និងគណៈប្រតិភូនឹង​ត្រូវជួបចចារជាមួយ​នាយករដ្ឋមន្ត្រីរុស្សុី ​លោក ឌីមីទ្រី មេដវេដេវ ​នៅម៉ោ​ង​​១២ថ្ងៃត្រង់​នេះ​ ដែលត្រូវនឹងម៉ោង៤​រសៀលម៉ោងនៅក្នុងប្រទេសកម្ពុជា ​។ ជាមួយគ្នានេះដែរ ​សម្តេចតេជោ ហ៊ុន សែន​ ក៍នឹង​នឹងត្រូវជួបនិស្សិត​ខ្មែរដែលកំពុងរៀននៅរុស្សុីនៅ​ព្រឹកស្អែក មុនពេលចេញទៅក្រុង​ស៊ុតឈីដែលជាកន្លែង​ប្រជុំ​អាស៊ាន​-រុស្សីុ ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
259
923
4539997