jaukjeybanner

ឱក សុគន្ធកញ្ញា បីកូន គង់ សុជាតិ ទំនងពេក រហូតធ្វើឱ្យអ្នកគាំទ្របង្អាប់ថា...!

ភ្នំពេញ៖ បន្ទាប់ពីសម្រាលបានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ កាលពីថ្ងៃទី០៤ ខែមករា កន្លងទៅនេះ អ្នកនាង គង់ សុជាតិ បច្ចុប្បន្នកំពុងតែសម្រាកថែទាំសុខភាពនៅក្នុងមន្ទីរពេទ្យនៅឡើយ ដោយនៅក្នុងនោះ យើងក៏ឃើញមានវត្តមានរបស់តារាៗ សិល្បករ-សិល្បការិនីខ្មែរល្បីៗ ជាច្រើនដួងបានធ្វើដំណើរទៅសួរសុខទុក្ខដល់មន្ទីរពេទ្យផ្ទាល់តែម្តងជាបន្ទាប់។ កូនស្រីដែលទើបតែសម្រាលរបស់អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល គឺមានឈ្មោះថា ជា សុជាតិនារី និងដាក់ឈ្មោះហៅក្រៅថា ដូរី។

ចំណែកកាលពីម្សិលមិញវិញ កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា ក៏បានទៅលេង និងសួរសុខទុក្ខ ថែមទាំងបានបីកូនតូចរបស់ អ្នកនាង សុជាតិយ៉ាងទំនង ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងហ្វេសប៊ុក រហូតធ្វើឱ្យអ្នកគាំទ្របង្អាប់ថាតារាចម្រៀងរូបនេះថា ពូកែបីកូនក្មេងណាស់ ដូចជាម្តាយគេពិតប្រាកដ។
ពួកគេភាគច្រើនចំអន់លេងសើចលើកដាក់ឱ្យកញ្ញា សុគន្ធកញ្ញា ឆាប់រៀបការជាមួយនិងលោក ឆន សុវណ្ណារាជ ទៀតផង ដើម្បីឆាប់មានកូនបីប្រឡែងលេងនឹងគេ។ ឯអ្នកខ្លះទៀតថា បើតារាទាំងពីរដួងបានរៀបការជាមួយគ្នា ប្រសិនបើមានកូនពិតមែននោះ មិនដឹងជាល្អ និងស្អាតយ៉ាងណាទេ។ 

គួរបញ្ជាក់ដែរថា មួយរយៈចុងក្រោយនេះ អ្នកគាំទ្រទូទាំងប្រទេសបានសង្ឃឹមជឿជាក់យ៉ាងខ្លាំងថា កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង ឆន សុវណ្ណារាជ អាចក្លាយទៅជាគូស្នេហ៍នឹងគ្នាតាមការពេញចិត្តរបស់ពួកគេរហូតមក។ 

ប៉ុន្តែរឿងរ៉ាវស្នេហាមួយនេះ អាចឈានដល់ដំណាក់ការផ្លូវការណាមួយនោះ គ្មាននរណាម្នាក់ដឹងច្បាស់នៅឡើយទេ គឺបានត្រឹមតែឃើញភាពផ្អែមល្ហែមរបស់តារាមួយគូនេះ ដោយមិនដឹងថាពួកគេស្រលាញ់គ្នាមែនទែន ឬគ្រាន់តែធ្វើដើម្បីទាញប្រជាប្រិយភាព?

តោះមើលរូប ឱក សុគន្ធកញ្ញា បីកូន គង់ សុជាតិ បន្តិចមើល សមយ៉ាងណាដែរ?

ភាពយន្ត​ជិត ១០០​រឿង​មក​ពី ២៦​ប្រទេស​បញ្ចាំង​​ជូន​ទស្សនា​ឥត​គិត​ថ្លៃ!

ខ្សែ​ភាព​យន្ត​ជិត​ ១០០​រឿង​មក​ពី​ ២៦​ប្រទេស​ជុំ​វិញ​ពិភពលោក​នឹង​ដាក់​បញ្ចាំង​ជូន​ទស្សនិកជន ទស្សនា​ឥត​គិត​ថ្លៃ​នា​ព្រឹត្តិការណ៍​មហោស្រព​អន្តរជាតិ​ កម្ពុជា ពី​ថ្ងៃ​ទី ៥​ដល់​ទី ១០​ខែ​ធ្នូ​ ឆ្នាំ​២០១៤​នេះ។

ប្រភេទ​រឿង ខ្នាត​ធំ ​ខ្នាត​ខ្លី​ និង​ប្រភេទ​ឯកសារ​ជិត ១០០​រឿង​ខាង​លើ​ ក្នុង​នោះ​មាន​ខ្សែ​ភាពយន្ត​ខ្មែរ​​ប្រមាណ ២៤​រឿង ត្រៀម​នឹង​ដាក់​បញ្ចាំង​ឥត​គិត​ថ្លៃ​តាម​រោង​ភាពយន្ត​នានា​នៅ​ភ្នំពេញ ដូច​ជា Major Cineplex By Cellcard ( ផ្សារ​ទំនើប AEON) Legend Cinema ទាំង​បី​សាខា(City Mall, TK Avenue, Stoeng Meanchey Market) Platinum Cineplex (ផ្សារ​ទំនើប សុរិយា) រោង​មហោស្រព​ចតុ​មុខ វិទ្យាស្ថាន​បារាំង​ប្រចាំ​នៅ​កម្ពុជា មជ្ឈមណ្ឌល​បុប្ផាណា និង​នៅ​ទីវាល កោះ​ពេជ្រ។

 

ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​លោក ស៊ិន ចន្ទ​សាយ៉ា និយាយ​ថា ព្រឹត្តិការណ៍​ មហោស្រព​ភាពយន្ត​អន្តរជាតិ​ឆ្នាំ​នេះ​ ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា។ ជា​ពិសេស​ការ​ដាក់​បញ្ចាំង ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​ការ​ចូល​ទស្សនា។

 

លោក ស៊ិន ចន្ទសាយ៉ា បញ្ជាក់​ថា៖ “ព្រឹត្តិការណ៍​នេះ​យើង​ចង់​ឱ្យ​ទស្សនិកជន ជា​ពិសេស​មិត្តៗ​យុវវ័យ ស្វែង​យល់​ពី​វប្បធម៌​ប្រទេស​និមួយៗ ចេះ​វាយ​តម្លៃ​សាច់​រឿង​ក៏​ដូច​ជា​ចូល​រួម​លើក​កម្ពស់​កុន​ខ្មែរ”។

 

ប្រធាន​នាយកដ្ឋាន​ភាពយន្ត​រូប​នេះ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​ឆ្នាំ​២០១៤​នេះ​ នឹង​ទទួល​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន ជា​ពិសេស​គឺ​មិត្តៗ​យុវវ័យ​ផ្ទាល់​តែ​ម្ដង​ក្នុង​ការ​ស្វែងយល់​ពី​របៀប​នៃ​ការ​រស់​នៅ​ពី​ប្រជាជន​នៅ​ជុំ​វិញ​ពិភពលោក​ តាម​រយៈ​ខ្សែ​ភាពយន្ត។

 

ជា​លើក​ទី៥​ហើយ ដែល​មហោស្រព​ភាពយន្ត​អន្តជាតិ​កម្ពុជា​បង្កើត​ព្រឹត្តិការណ៍​នេះ ពោល​គឺ​ចាប់​តាំង​ពី​ឆ្នាំ​២០១០ ដោយ​ទទួល​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ក្នុង​ស្រទាប់​មហាជន៕

 

ប្រិយមិត្ត និង​មិត្តៗ​យុវវ័យ​អាច​ចូល​ទស្សនា​ដោយ​សេរី ចាប់​ពី​ថ្ងៃ​ទី ៥​ដល់​ថ្ងៃ​ទី១០ ខែ​ធ្នូ​ នៅ​តាម​រោង​ភាពយន្ត​ណា​មួយ​ក៏​បាន​នៅ​ភ្នំពេញ!!!

អានសៀវភៅ​បែបណា ទើប​ចងចាំ​បាន​ល្អ?

ការអានសៀវភៅឲ្យចងចាំបានល្អ គឺអ្នកត្រូវមានទំលាប់ អានឲ្យបានញឹកញាប់ និងព្យាយាមចងចាំអត្ថន័យ ឬសាច់រឿងសំខាន់ឲ្យបាន។ នៅពេលដែលយើងអានសៀវភៅ អ្នកត្រូវព្យាយាមរំលឹក រឿងដែលយើង កំពុងអាននេះថា គេនិយាយអំពីអ្វី ហើយព្យាយាមនឹងរករឿងនោះ ដោយមិនចាំបាច់អាន សៀវភៅម្តងទៀត។

អាន​បន្ត៖ អានសៀវភៅ​បែបណា ទើប​ចងចាំ​បាន​ល្អ?

ល្បែងល្បងប្រាជ្ញា៖ ស្វែងរកចំណុចខុសគ្នា

ភ្នំពេញ៖ ដូចជារៀងរាល់ សប្តាហ៍ LookingTODAY តែងតែផ្តល់ ជូននូវចំណី អារម្មណ៍ប្លែក ដើម្បីជាការ កម្សាន្តផង និងជាល្បង ប្រាជ្ញាផង។

ល្បងប្រាជ្ញា ចុងសប្តាហ៍នេះ ក៏មិនខុសពី សប្តាហ៍មុនដែរ សូមផ្តល់ជូន នូវការស្វែងរក ភាពសុខគ្នា នៃរូបគំនូរពីរ ។ យើងខ្ញុំសង្ឃឹម និងជឿជាក់ថា លោកអ្នក ពិតជា អាចស្វែងរក កន្លែង ខុសគ្នានៃ រូបទាំងពីរបាន៕

អាន​បន្ត៖ ល្បែងល្បងប្រាជ្ញា៖ ស្វែងរកចំណុចខុសគ្នា

រូបមន្ត​បង្កើន ​ប្រាក់​ចំណូល​ទ្វេដង

១. ផ្តោតថាមពលលើ កិច្ចការដែលផ្តល់ គុណតម្លៃខ្ពស់ ៖ ក្បួន 80/20 ចែងថាកិច្ចការដែល យើងធ្វើគឺមានតែ20% ប៉ុណ្ណោះដែលបង្កើតប្រាក់ ចំណូលភាគច្រើនដល់យើង ចំណែកឯ 80% ទៀតបង្កើតប្រាក់ចំណូល បានតែ 20% ប៉ុណ្ណោះនៃប្រាក់ចំណូល សរុប។ ដូច្នេះដើម្បីបង្កើនប្រាក់ ចំណូលឲ្យបានកាន់តែច្រើនឡើង គេគួរយកចិត្តទុកដាក់ ធ្វើកិច្ចការ 20% ដែលផ្តល់គុណតម្លៃខ្ពស់នោះ ឲ្យបានកាន់តែច្រើនឡើង និងមានប្រសិទ្ធភាពឡើង។ ចំណែកកិច្ចការ 80% ទៀត គេគួរកាត់បន្ថយ ឬទម្លាក់ឲ្យថ្នាក់ក្រោមជួយធ្វើ ឬជៀសវាងកុំធ្វើ។ ចូរព្យាយាមធ្វើបែបនេះជាដរាប នោះចំណូលរបស់អ្នកមុខតែនឹងកើនទ្វេដង។

អាន​បន្ត៖ រូបមន្ត​បង្កើន ​ប្រាក់​ចំណូល​ទ្វេដង

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
279
923
4540017