jaukjeybanner

Sharapova និង Halep ដក​ខ្លួន​ចេញពី​ Brisbane International

ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក Maria Sharapova និង​កីឡា​ការិនី Simona Halep បាន​ដក​ខ្លួន​ចេញ​ពី​ព្រឹត្តិការណ៍ Brisbane International កាល​ពី​ថ្ងៃ​អង្គារ​ដោយ​បង្ហើប​ពី​បញ្ហា​របួស ដើម្បី​នាំ​ឲ្យ​មាន​ការ​អវត្តមាន​កីឡា​ការិនី​ពីរ​នាក់​ក្នុង​ចំណោម​កីឡា​ ការិនី​ឆ្នើមៗ​។

Sharapova បាន​ដក​ខ្លួន​ចេញ​ពី​យុទ្ធ​នា​ការ​​បើក​រដូវ​កាលនេះ​ដោយ​​សារ​របួស​​កំ​ភួន​ ដៃ ក្រោយ​ពី​បាន​បញ្ជាក់​ថា វា​​គឺ​ជា​រឿង​ប្រុង​ប្រយ័ត្ន​មួយ​នោ​មុន​ពេល​ព្រឹត្តិការណ៍ Australian Open នៅ​ចុង​ខែ​នេះ​។

កីឡា​ការិនី​មាន​ចំណាត់​ថ្នាក់​លេខ ៤ ក្នុង​ពិភព​លោក​រូប​នេះ​បាន​ឲ្យ​ដឹង​ក្នុង​សេច​ក្តី​ថ្លែ​ង​ការណ៍​​មួយ​ថា៖ «ខ្ញុំ​ឈឺ​ចុក​ចាប់​​ត្រង់​ប្រអប់ដៃ​របស់​ខ្ញុំ​ក្នុង​ពេល​ហ្វឹក​ហាត់​កាល​ ពី​​ប៉ុន្មាន​ថ្ងៃ​មុន។នេះ​ជា​ព្រឹត្តិ​​ការណ៍​ពិសេស​មួយ​សម្រាប់​ខ្ញុំ ជា​ពិសេសការ​ស្ថិត​ជា​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក»​៕

Williams អវត្ត​មាន​ក្នុង​ការ​ប្រកួត Hopman ដោយ​សារ​តែ​​ការ​ហើម​ជង្គង់

កីឡា​ការិនី​វាយ​កូន​បាល់​មាន​ចំណាត់​ថ្នាក់​លេខ​ ១​ ក្នុង​ពិភព​លោក Serena Williams បាន​ជួប​ការ​ខក​ចិត្ត​ដោយ​សារ​តែ​បញ្ហា​របួស​នៅ​​ដើម​រដូវ​កាល ​កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​ដែល​នាង​​បាន​ដក​ខ្លួន​ចេញ​ពី​ព្រឹត្តិ​ការណ៍ Hopman Cup របស់​សហ​រដ្ឋ​អាមេ​រិក​ដោយ​សារ​តែ​ការ​ហើម​នៅ​ត្រង់​ជង្គង់​របស់​នាង​។

ការ​ដក​ខ្លួន​ចេញ​របស់​នាង​បាន​​ជួយ​ឲ្យ​កីឡា​ការិនី​អ៊ុយ​ក្រែន Elina Svitolina និង Alexandr Dolgopolov កត់​ត្រា​ជ័យ​ជម្នះ ២-១ ក្នុង​ការ​ប្រកួត​បើក​ឆាក​​លើ​សហ​រដ្ឋ​អាមេ​រិក​ក្នុង​យុទ្ធ​នា​ការ​ក្រុម​ ចម្រុះ​មួយ​នេះ​៕

Gerrard ចង់​ក្លាយ​ជា​គ្រូ​បង្វឹក​របស់​ក្លិប​ហង្ស​ក្រហម​នៅ​ឆ្នាំ​នេះ

តារាបាល់​ទាត់​ជើង​ចាស់​ដ៏​ល្បី​ល្បាញ Steven Gerrard បាន​ឲ្យ​ដឹង​ថា​ រូប​គេ​អាច​នឹង​ត្រលប់​មក​ក្លិប Liverpool វិញ​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ នៅ​ដើម​ឆ្នាំ ២០១៦ នេះ។

កីឡា​ករ​វ័យ ៣៥ ឆ្នាំ រូ​បនេះ​បាន​ចាក​ចេញ​ពី​ក្លិប​ Liverpool ទៅ​លេង​ឲ្យ​ក្លិប​ Los Angeles Galaxy កាល​ពី​ឆ្នាំ​មុន ហើយ​ក្នុង​ពេល​បច្ចុបន្ប​នេះ​ គេ​កំពុង​តែ​សម្លឹង​ឃើញ​អាជីព​ជា​គ្រូបង្វឹក​ម្នាក់​របស់​លោក Jurgen Klopp ដែល​ជា​គ្រូ​បង្វឹក​ធំ​​នៅ​ក្នុង​ក្លិប​នេះ។ ​

អតីត​កីឡាករ​របស់ Liverpool និង ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​ ថ្លែង​ប្រាប់​សារព័ត៌មាន​​ក្នុង​ស្រុក​​ថា៖​ «ខ្ញុំ​ពុំ​ទាន់​ប្រាកដ​ពី​វាមួយរយ​ភាគ​រយ​នោះ​ឡើយ ក៏​ប៉ុន្តែ​វា​អាច​នឹង​ជា​ឆ្នាំ​ចុង​ក្រោយ​នៃ​អាជីព​ជា​កីឡាករ​របស់​ខ្ញុំ។ ខ្ញុំ​បាន​ជជែក​ជាមួយ​នឹង Klopp។ ខ្ញុំ​ពុំ​ទាន់​បាន​ទទួល​អ្វី​ដែល​ខ្ញុំ​រំពឹង​ទុក​ពី​ក្លិប​នោះ​ឡើយ ក៏​ប៉ុន្តែវា​បាន​បង្ហើប​ឲ្យ​ខ្ញុំ​ដឹងថា ពួកគេ​ចង់​បាន​ខ្ញុំ​ត្រលប់​ទៅវិញ។ ទោះ​បីជា​យ៉ាងណា​ ពួកគេ​មិន​ទាន់​ប្រាប់​ថា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​នៅ​ឡើយ​ទេ។»។

គេ​បាន​បន្ត​ថា៖​ « ខ្ញុំ​នឹង​នៅ​តែ​គាំ​ទ្រ​ក្លិប Liverpool និង​សមាគមន៍​បាល់​ទាត់ ហើយ​ប្រសិន​ជា​ខ្ញុំ​បាន​ត្រលប់​មក​វិញ ខ្ញុំ​នឹង​បន្ត​ការងារ​ដែល​ត្រូវ​នឹង​ជំនាញ​របស់​ខ្ញុំ។ ជាមួយ​គ្នា​នេះ​ដែរ​ ខ្ញុំ​ក៏​នឹង​ព្យាយាម​ធ្វើ​ការ​ចល័ត​ពី​ក្លិប​មួយ​ទៅ​ក្លិប​មួយ​​ ដើម្បី​បាន​បទ​ពិសោធន៍​ថ្មី ក៏​ដូច​ជា​បាន​រៀន​ឲ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ពី​គ្រូ​បង្វឹក​ក្រុម​បាល់​ ទាត់​ដទៃ​ទៀត»៕

Mourinho រងការរិះគន់យ៉ាងចាស់ដៃ ក្រោយពីសម្រេចចិត្ដលក់កីឡាករពីរនាក់ ដែលទើបតែល្បីខ្លាំង

ព័ត៌មានកីឡា៖ អ្នកគាំទ្រក្លឹប Chelsea ជាច្រើនបានធ្វើការស្ដីបន្ដោសចំពោះការសម្រេចចិត្ដរបស់លោក Jose Mourinho កន្លងមកដែលបានលក់កីឡាករខ្សែប្រយុទ្ធពីររូប ខណៈដែល ប្រជាប្រិយភាព​អ្នកទាំងពីរក្នុងពេលបច្ចុប្បន្ន កំពុងតែ​រីកដុះដាលជាខ្លាំង ក្នុងទឹកអង់គ្លេសជាមួយគ្នា​។ 

Mourinho បានសម្រេចចិត្ដលក់កីឡាករ​ពីររូប គឺ Romelu Lukaku និង Kevin de Bruyne កាលពីឆ្នាំ ២០១៤ ខណៈដែលអ្នកទាំងពីរ ទទួចមិនចង់ចាកចេញពីក្លឹបមួយនេះទាល់តែសោះ។ តម្លៃសរុបរវាង​អ្នកទាំងពីរ កាលគ្រានោះ គឺបានត្រឹមតែ ៤៨លានផោនតែប៉ុណ្ណោះ ទទួលបានពីក្លឹប Everton និង​Wolfsburg​។ ប៉ុន្ដែសម្រាប់ Kevin de Bruyne ដែលបច្ចុប្បន្នកំពុងតែលេងឲ្យក្លឹប Man City មានការគាំទ្រជាខ្លាំង ព្រោះកីឡាករបាន ជួយឲ្យក្លឹប កំពុងតែគ្រងតំណែងជាម្ចាស់កំពូលរាងតាង Premier League បណ្ដោះ​អាសន្ន និងមួយការប្រកួត ចុងក្រោយប៉ះជាមួយ ក្លឹប Middlesbrough ក្នុងព្រឹត្ដិការណ៍ ​Capital One Cup អាចរកបានដល់ទៅ ២ គ្រាប់យ៉ាងជោគជ័យ។ 

Romelu Lukaku អាចស្វែងរកគ្រាប់ជំនួយបាន ៤គ្រាប់និង Kevin de Bruyne បាន ៨គ្រាប់រយៈពេល នារដូវកាលថ្មី និងមិនត្រឹមតែប៉ុណ្ណោះសម្រាប់ការស្វែងរកគ្រាប់បាល់បញ្ចូលទីវិញ អ្នកទាំងពីរអាចរកគ្រាប់បាល់បានសរុបបើគិតទៅ គឺ ១៧គ្រាប់ហើយផងដែរ។ 

Romelu Lukaku ត្រូវបាន Chelsea លក់ក្នុងតម្លៃខ្លួនតែ ១៨លានផោន កាលពីឆ្នាំ ២០១៤ ខណៈដែល​លោក Mourinho ចោទប្រកាន់កីឡាករថា ខ្វះទំនុកចិត្ដនៃការលេង ហើយក៏លក់ទៅឲ្យក្លឹប  Everton ។ រីឯ Kevin de Bruyne មុនពេលចាកចេញចេញពី Chelsea កីឡាករក៏បាន និយាយជាមួយលោក Mourinho ផងដែរ ពីទឹកចិត្ដដែលបានឈរជើងនៅទីនោះ អស់រយៈពេល ២ឆ្នាំកន្លះ។ កីឡាករត្រូវបាន Man City ទិញពីក្លឹប Wolfsburg ក្នុងតម្លៃខ្លួន ៥៥ លានផោន កាលពីរដូវកាលមុននេះ ។

Carlo Ancelotti ចង់មកគ្រងតំណែងក្នុងក្លឹប Man United ក្នុងពេលនេះតែម្ដង ប្រសិនជាឱកាសហុចឲ្យ

ព័ត៌មានកីឡា៖ អតីតគ្រូបង្វឹកក្លឹប Real Madrid លោក Carlo Ancelotti បានថ្លែងប្រាប់អ្នកការសែត ដោយផ្ទាល់ថា លោក ពិតជាចង់គ្រងតំណែងជាអ្នកគ្រប់គ្រងក្នុងក្លឹប Man United ប្រាកដមែន ដោយមិនចាំបាច់លោក Louis Van Gaal ផុតកិច្ចកុងត្រាទាន់នោះទេ គឺនៅពេលនេះ ប្រសិនជាឱកាសផ្ដល់ឲ្យ។ 

អ្នកចាត់ចែងជនជាតិ អ៊ីតាលីមួយរូបឈ្មោះ Carlo Ancelotti ដែលត្រូវក្លឹប Real Madrid បណ្ដេញចេញកាល​ពីចុងរដូវកាលមុន បច្ចុប្បន្នមិនទាន់មានតំណែងក្នុងក្លឹបណាមួយនោះទេ ហើយកន្លងមកមានដំណឹង​ថា លោក នឹងត្រូវបានថ្នាក់ដឹកនាំក្លឹប Chelsea ជ្រើសរើស ចូលគ្រងតំណែងពីលោក Mourinho តែ​ត្រូវគាត់បដិសេធ មិនទៅជាដាច់ខាត ដោយអះអាងថា Chelsea មិនមែនជាគោលដៅរបស់លោក នោះ​ទេ ។ តែទោះបីជាយ៉ាងណាក៏ដោយ ប្រសិនជា Carlo Ancelotti ពិតជាចង់គ្រងតំណែង ក្នុងក្លឹប Man United មែននោះ ក៏ត្រូវរង់ចាំលោក Louis Van Gaal ផុតកិច្ចកុងត្រា​នាឆ្នាំ ២០១៧ ខាងមុខ ។ 

Carlo Ancelotti ថ្លែងថា» ខ្ញុំនឹងបន្ដការចាំដល់ពេលនោះ ប្រសិនជាខ្ញុំមិនអាចស្វែងរកក្លឹបណាមួយ បាន​ក្នុងកំលុងពេលនេះ ។ ហើយម្យ៉ាងវិញទៀត ខ្ញុំមិនចង់ចូលគ្រប់គ្រងពាក់កណ្ដាលរដូវកាលនោះទេ តែខ្ញុំត្រូវតែ​រៀបចំសម្រាប់ រដូវកាលខាងមុខ។ ជាការពិតណាស់ថា Man United គឺជាក្លឹបមួយ​ដែលអ្នកគ្រប់គ្រង ​គ្រប់រូបចង់ចូល ព្រោះនោះគឺជាក្លឹបដែលធំក្នុងទឹកដី Premier League ។

Benzema នឹង​ចូល​ខ្លួន​ចំពោះ​មុខ​ចៅ​ក្រម​ក្នុង​ករណី​គំរាម​ទារ​ប្រាក់​លើ​វីដេអូ​រួម​ភេទ

កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ត្រូវ​បាន​ដឹក​ចេញ​ពី​ស្ថានីយ៍​ប៉ូលីស​នៅ​ទីក្រុង Versailles តាម​រយៈ​រថយន្ដ​ប៉ូលីស​មួយ​គ្រឿង។

ក្រុងប៉ារីស៖ កីឡាករ Karim Benzema ខ្សែ​ប្រយុទ្ធ​ក្រុម​អធិរាជ​ស Real Madrid ដែល​ត្រូវ​បាន​ជាប់​ឃុំ​មួយ​យប់​ក្នុង​ស្ថានីយ​ប៉ូលិស​ ពី​បទ​ចោទ​ប្រកាន់​ការ​គំរាម​កំហែង​ជម្រិត​ទារ​ប្រាក់​លើ​ខ្សែ​វីដេអូ​រួម​ ភេទ​ពាក់​ព័ន្ធ​ជា​មួយ​នឹង​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​បារាំង កីឡាករ Mathieu Valbuena នោះ​ នឹង​ត្រូវ​ចូល​ខ្លួន​នៅ​ចំពោះ​មុខ​សាវនាការ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។

តាម​ប្រភព​អ្នក​រាយការណ៍​ព័ត៌មាន​ AFP ឲ្យ​ដឹង​ថា​​ គេ​បាន​ឃើញ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ត្រូវ​បាន​ដឹក​ចេញ​ពី​ស្ថានីយ៍​ ប៉ូលិស​នៅ​ទីក្រុង Versailles តាម​រយៈ​រថយន្ដ​ប៉ូលីស​មួយ​គ្រឿង។

ការិយាល័យ​រដ្ឋ​អាជ្ញា​និយាយ​ថា៖ «កីឡាករ Karim Benzema ត្រូវ​បាន​គេ​នាំ​យក​ទៅ​តុលាការ​ដើម្បី​បង្ហាញ​ខ្លួន​មុន​ពេល​ការ​ស៊ើប​ អង្កេត​ហើយ​អង្គចៅ​ក្រម​នឹង​សម្រេច​ថា​នីតិ​វិធី​អ្វី​ដែល​នឹង​ត្រូវ​ធ្វើ​ បន្ទាប់​ទៀត​នេះ​»​។

ក្រុម​អ្នក​ស៊ើប​អង្កេត​កំពុង​ព្យាយាម​កំណត់​ពី​វិសាលភាព​នៃ​ចំណែក​ ពាក់ព័ន្ធ​របស់ Benzema នៅ​ក្នុង​ការ​ចោទ​ប្រកាន់​ប៉ុនប៉ង​ដើម្បី​ជម្រិត​ទារ​ប្រាក់​ពី មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​កីឡាករ​ Valbuena ដែល​ស្ថិត​ក្នុង​វីដេអូ​រួម​ភេទ​នោះ។

បើ​យោង​តាម​ប្រភព​ស៊ើប​អង្កេត​បង្ហាញ​ថា Benzema បាន​រៀប​រាប់​ពី​វីដេអូ​រួម​ភេទ​នោះ​ទៅ​ដល់​ Valbuena ផ្ទាល់​តែ​ម្តង​នៅ​ពេល​ដែល​ក្រុម​ជម្រើស​ជាតិ​បារាំង​បាន​ជួប​ប្រជុំ​គ្នា​ សម្រាប់​ការ​ហ្វឹក​ហាត់​ត្រៀម​ប្រកួត​ជា​មួយ​ក្រុម​ប្រទេស​អាមេនី និង​ដាណឺម៉ាក​កាល​ពី​ខែ​មុន​។

ចំណែក​ឯ​លោក​មេធាវី​របស់​ Benzema បាន​និយាយ​ថា​ គេ (Benzema)​គ្មាន​ផ្នែក​ណា​មួយ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទេ​ ហើយ​កំពុង​តែ​លាង​ជម្រះ​មន្ទិល​សង្ស័យ​នានា​មក​លើ់​រូប​គេ​ឲ្យ​អស់៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
266
923
4540004